ព្រះមហាក្សត្រយាងបើកអង្គប្រជុំសភានៅដើមខែកញ្ញា

នរោត្ដម សីហមុនី ព្រះមហាក្សត្រ យាងចុះបើកកិច្ចប្រជុំរដ្ឋសភា កាលពីអាណត្តិមុន (រូបភាព៖ ហ្វេសប៊ុក នាយកដ្ឋានព័ត៌មាន នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា)

ព្រះមហាក្សត្រសម្តេចនរោត្តម សីហមុនី យាងធ្វើជាព្រះរាជអធិបតី បើកអង្គប្រជុំសភាលើកដំបូងក្នុងអាណត្តិទី៦ ដែលប្រព្រឹត្តទៅនៅថ្ងៃទី៥ខែកញ្ញា វេលាម៉ោង៨ព្រឹក។​

តាមសេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភានៅថ្ងៃនេះ បានឲ្យដឹងថា បើកការប្រជុំលើកដំបូងនេះ ក៏មានការអញ្ជើញឲ្យចូលរួមពីតំណាងស្ថានទូត មន្ត្រីអង្គការមិនមែនរដ្ឋាភិបាល និង ឥស្សរជនជាន់ខ្ពស់ផ្សេងៗទៀត។​

សេចក្តីជូនដំណឹងឲ្យដឹងទៀតថា នៅវេលាម៉ោង៨ព្រឹកថ្ងៃទី៦ខែកញ្ញាគឺមួយថ្ងៃបន្ទាប់ រដ្ឋសភាធ្វើការបោះឆ្នោតដើម្បីជ្រើសតាំងប្រធាន អនុប្រធាន រដ្ឋសភា ប្រធាន អនុប្រធានគណៈកម្មការជំនាញទាំងអស់នៃរដ្ឋសភា និងផ្តល់សេចក្តីទុកចិត្តចំពោះរដ្ឋាភិបាល។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ