អគ្គិភ័យដែលឆាបឆេះផ្សារព្រៃល្វាក្នុងខេត្តតាកែវកាលពីយប់់រំលងអធ្រាតឈានចូលថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៨នេះ បណ្ដាលមកពីការឆ្លងចរន្តអគ្គិសនី។
អធិការនគរបាលស្រុកព្រៃកប្បាសលោក ជុំ ឈឿន បានប្រាប់វី.អូ.ឌី តាមទូរស័ព្ទនៅថ្ងៃនេះថា ករណីអគ្គិភ័យឆាបឆេះផ្សារព្រៃល្វានេះបណ្ដាលមកពីការឆ្លងចរន្តអគ្គិសនីហើយធ្វើឲ្យមានការឆាបឆេះប្រហែល៥%នៃទំហំផ្សារទំាងមូល។ តាមប្រភពដដែល អគ្គិសភ័យនេះបណ្ដាលឲ្យ តូបលក់ដូរចំនួន១២០របស់អាជីវករ៣៦នាក់រងការខូចខាតទំាងស្រុងឆេះអស់ទាំងស្រុង បើគិតជាទឹកប្រាក់សរុបមានជាង២៩ម៉ឺនដុល្លារសហរដ្ឋអាមេរិក។
ផ្សារព្រៃល្វាមានទីតាំងស្ថិតនៅក្នុងភូមិព្រៃល្វា ឃុំព្រៃល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ៕