ក្រសួងទេសចរណ៍បានហាមឃាត់ការប្រើប្រាស់ឈ្មោះម្ហូប «ព្រះផ្លោះជញ្ជាំង» ដោយថា ព្រមានដាក់ពិន័យអ្នកប្រើប្រាស់ឈ្មោះម្ហូបនេះ។
ក្រសួងលើកឡើងក្នុងសារាចរណែនាំនោះថា គ្រប់អាជីវកម្ម ភោជនីយដ្ឋាន អាហារដ្ឋានទេសចរណ៍ទាំងអស់ មិនត្រូវប្រើប្រាស់ឈ្មោះម្ហូប «ព្រះផ្លោះជញ្ចាំងស៊ុប»ទេ ដោយចាត់ទុកឈ្មោះម្ហូបនេះថា ធ្វើឲ្យប៉ះពាល់ដល់សាសនា។
មិនត្រឹមតែមុខម្ហូបមួយនេះទេ ក្រសួងទេសចរណ៍បានហាមឃាត់ដល់ម្ចាស់អាជីវកម្មអាហារទេសចរណ៍ទាំងអស់ កុំប្រើប្រាស់ឈ្មោះម្ហូបទាំងឡាយណា ដែលក្រសួងថា ធ្វើឲ្យប៉ះពាល់សាសនា។
ក្រសួងបានព្រមានព្រមានដាក់ពិន័យចំពោះម្ចាស់អាជីវកម្ម ឬបុគ្គលណាដែលបន្តប្រើប្រាស់ឈ្មោះម្ហូបអាហារ ដែលធ្វើឲ្យប៉ះពាល់ដល់សាសនា៕