ភ្លើងឆេះអាគារខុនដូរមួយកន្លែង នៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលអាគារនោះស្ថិតនៅក្នុងដំណើរការសាងសង់។
តាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា អាគារនោះជា សំណង់អាគារដុនដូរមិនទាន់រួចរាល់ ផ្លូវលេខ១០៦ ភូមិ៥ សង្កាតស្រះចក ភ្លើងចាប់ផ្តើមឆេះនៅ ម៉ោង១៤និង១០នាទី។
កម្លាំងជំនាញបានប្រើប្រាស់រថយន្តចំនួន១៥គ្រឿង ដើម្បីពន្លត់។ សមត្ថកិច្ចនៅមិនទាន់ បង្ហាញរបាយការណ៍ពីអ្នករងគ្រោះ និងចំនួននៃការខូចខាតនៅឡើយទេ។