ស្ថាបនិកចលនាមាតាធម្មជាតិដែលត្រូវហាមមិនឲ្យចូលកម្ពុជា លោក អាឡិច ហ្គន់សាឡេស ដេវិតសុន កំពុងត្រៀមឯកសារដាក់ប្តឹងទៅអាជ្ញាធរសឹង្ហបុរីពាក់ព័ន្ធនឹងរឿងកម្ពុជាទិញមាស៣៧០តោន ដោយសង្ស័យថា ពាក់ព័ន្ធឧក្រិដ្ឋកម្មហិរញ្ញវត្ថុ បន្ទាប់ពីដាក់ឱសានវាទឲ្យភាគីកម្ពុជាធ្វើការបកស្រាយកាលពីជិតពីរសប្តាហ៍កន្លងទៅ។
ថ្លែងប្រាប់ VOD តាមទូរសព្ទពីប្រទេសអេស្បាញនៅរសៀលនេះ លោក អាឡិច បានឲ្យដឹងថា នៅថ្ងៃអង្គារសប្តាយក្រោយនេះ លោកនឹងផ្ញើពាក្យបណ្តឹងតាមអ៊ីម៉ែលទៅកាន់ស្ថាប័នរដ្ឋាភិបាលនិងរដ្ឋាសភាសឹង្ហបុរីឲ្យមានការបកស្រាយបញ្ជាក់អំពីរឿងកម្ពុជាទិញមានពីសិង្ហបុរី។
តាមរយៈវីដេអូដែលបង្ហោះលើ Facebook កាលពីថ្ងៃទី២ខែតុលា អង្គការចលនាមាតាធម្មជាតិបានអះអាងថា ខ្លួនរកឃើញកម្ពុជាទិញមាសពីប្រទេសសឹង្ហបុរី ចំនួន ៣៧០តោនដែលមានតម្លៃទឹកប្រាក់ប្រមាណជា ១៥០០០លានដុល្លារក្នុងរយៈពេល៥ឆ្នាំចុងក្រោយ ខណៈដែលទិន្នន័យគយកម្ពុជាពុំបានបង្ហាញច្បាស់លាស់ពីការទិញនេះទេ ដែលធ្វើឲ្យស្ថាប័ននេះដាក់ការសង្ស័យថាកម្ពុជាកំពុងជាប់ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មហិរញ្ញវត្ថុ។