ស្នងការនគរបាលខេត្តព្រះសីហនុអំពាវនាវឲ្យប្រជាពលរដ្ឋយកចិត្តទុកដាក់មុននឹងវាយតម្លៃលើសកម្មភាពអ្វីមួយហើយផ្សព្វផ្សាយសាររិះគន់ ដើម្បីសេចក្តីថ្នៃថ្នូររបស់ជាតិ។
លោក ជួន ណារិន លើកឡើងថា កន្លងមានសារព័ត៌មានមួយចំនួនតូចផ្សព្វផ្សាយរូបភាពជន ជាតិចិនមួយក្រុមដែលមានសាក់ពេញខ្លួន ហើយថា ពួកគេទាំងនោះកំពុងរស់នៅកម្ពុជា។ ប៉ុន្តែលោកបញ្ជាក់ថា អ្នកទាំងនេះជាជនជាតិវៀតណាម។ នេះបើតាមការចុះផ្សាយរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ។
លោកបន្តថា ការផ្សព្វផ្សាយព័ត៌មានទាំងនេះ ធ្វើឲ្យអាប់អួរ និង ប៉ះពាល់ដល់សេចក្តី ថ្នៃថ្នូរបស់ប្រទេសជាតិ៕