បុរស​​ជា​​ស្វាមី​​ថា​ បាក់​ដង​​ស្ទូច​​នៅ​​ប៉ោយ​ប៉ែត​​សម្លាប់​​ស្ត្រី​៥​នាក់​​កំពុង​​អង្គុយ​លេង​​បៀរ​​

នៅ​ឯភូមិ​គីឡូម៉ែត្រ​លេខ៤ ស្ថិត​ក្នុង​ក្រុង​ប៉ោយប៉ែតជាប់​ព្រំដែន​កម្ពុជា​-ថៃ​ កាលពី​ថ្ងៃម្សិលមិញ​នេះ ឧបករណ៍​បំពង​សំឡេង​បាន​បន្លឺ​ភ្លេង​បុណ្យសពដែល​អាច​ឱ្យ​គេ​ស្ដាប់ឮ​ពី​ចម្ងាយ។ នោះ​គឺជា​ពិធីបុណ្យ​សព​ដែល​គ្រួសារ​ជនរងគ្រោះ កំពុង​រៀបចំ​សម្រាប់​ជនរងគ្រោះ៣នាក់ ខណៈ​សព​ជនរងគ្រោះ២នាក់​ទៀត ត្រូវ​បាន​នាំ​យក​ទៅ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ឯភូមិកំណើត​របស់​ពួក​គេ​ស្ថិតនៅ​ក្នុង​សង្កាត់​និម្មិត​ក្បែរនោះ និង​នៅ​ឯខេត្ត​កំពង់ចាម។