
អត្តសញ្ញាណជាតិរបស់ពលករចំណាកស្រុកខ្មែរគួរទទួលបានការយកចិត្តទុកដាក់ច្រើនជាងមុន
តើអ្នកនឹងមានអារម្មណ៍យ៉ាងណា ប្រសិនបើអ្នកភ្ញាក់ពីដំណេក ហើយអ្នកកំពុងតែស្ថិតនៅក្នុងទឹកដីបរទេសដែលមានវប្បធម៌ ភាសា និងប្រពៃណីទំនៀមទម្លាប់ខុសគ្នាទាំងស្រុងពីប្រពៃណីរបស់អ្នក? តើអ្នកនឹងមានអារម្មណ៍យ៉ាងណា ប្រសិនជាអ្នកកំពុងរស់នៅឆ្ងាយពីផ្ទះ ហើយជួបប្រទះការលំបាកក្នុងការធ្វើការទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួន? ទាំងនេះគឺជាតថភាពប្រចាំថ្ងៃរបស់ពលករខ្មែរចំណាកស្រុករាប់សែននាក់ដែលកំពុងតែបម្រើការងារនៅក្រៅប្រទេស។