សម្ព័ន្ធ​អ្នក​នេសាទ​បារម្ភ​ថា​បទល្មើស​នៅ​រដូវ​ត្រី​ពង​កូន​នៅ​​បន្ត​​មាន​ បើ​រដ្ឋ​មិន​សង្គ្រោះ​ប្រជា​នេសាទ​​នៅ​រដូវ​ហាម​ឃាត់​នេះ​ទេ​

សម្ព័ន្ធអ្នកនេសាទនៅ​កម្ពុជា​ បារម្ភ​ថា​ បទ​ល្មើស​នេសាទ​​នៅ​តាម​ដែន​ទន្លេ​សាប​ ជាពិសេស​នៅ​រដូវ​ត្រីពងកូន នឹងបន្តកើតមាន ដោយសារបញ្ហាសេដ្ឋកិច្ចគ្រួសារ បើរដ្ឋមិនរកដំណោះស្រាយល្អជូនប្រជានេសាទទាំងនោះឱ្យបានទាន់ពេល។

អាជ្ញាធរ​ខេត្ត​សៀមរាប​ជីក​ប្រឡាយ​​សង្គ្រោះ​ជីវិត​​ត្រី​មេ​ពូជ​ ខណៈ​បឹង​​អភិ​រក្ស​​ប្រឈម​​ការ​​រីង​ស្ងួត​

មន្ត្រីជំនាញខេត្តសៀមរាប បាន​ជីកប្រឡាយប្រហែល២០ទៅ៣០ម៉ែត្រ នៅតំបន់​អភិរក្ស​បឹង​ពារាំង​ ដើម្បី​​ជួយសង្គ្រោះ​ត្រី​មេ​ពូជ​ចម្រុះ ឱ្យពួកវា​ចូលទៅរស់នៅ​​ក្នុងនោះ​ជាបណ្តោះអាសន្ន​ ខណៈ​ផ្ទៃ​បឹង​នោះកំ​ពុង​ប្រឈម​នឹងការរីកស្ងួតនៅរដូវប្រាំងនេះ។

ជ្រូកនាំចូលពីវៀតណាម

រដ្ឋ​មន្រ្តី​កសិកម្ម​ណែនាំ​​ដល់​អាជ្ញាធរព្រំដែន​ទប់​ស្កាត់​ការ​នាំ​ចូល​ជ្រូក​ខុស​ច្បាប់​ពី​វៀតណាម​

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ណែនាំ​ដល់អាជ្ញាធរនៅតាមព្រំដែនជួយទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ពីប្រទេសវៀតណាម ខណៈជំងឺប៉េស្តជ្រូកអាហ្រ្វិក កំពុងវាយលុកសារជាថ្មីក្នុងប្រទេស​នេះ និងឆ្លងរាលដាលដល់ខេត្តចំនួន៩ ដែលមានព្រំប្រទល់​ជាប់ព្រំដែនជា​មួយកម្ពុជា។

ក្រសួង​​ឱ្យ​ទប់ស្កាត់​ការ​ឆ្លង​ជំងឺ​ម៉្យាង​កើត​លើ​សត្វ​គោ​ក្របី​ ខណៈ​ជំងឺ​នោះ​កំពុង​ឆ្លង​​នៅ​ប្រទេស​ជិត​ខាង​

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដាក់​បានចេញវិធានការបន្ទាន់​​មួយចំនួន ដើម្បី​ត្រួត​ពិនិត្យនិងទប់ស្កាត់ការឆ្លងរាលដាល «ជំងឺដុំពក​ស្បែក» លើសត្វគោក្របី (Lumpy Skin Disease-LSD) ខណៈជំងឺមួយនេះកំពុងរាលដាលលើសត្វគោក្របីនៅប្រទេសថៃនិងប្រទេសវៀតណាម។

ខ្យល់​កន្ត្រាក់​ធ្វើ​ឱ្យ​ចម្ការ​ទុរេន​របស់​​ពលរដ្ឋ​ម្នាក់​នៅ​ត្បូង​ឃ្មុំ​រង​ការ​ខូច​ខាត​គិត​ជា​ប្រាក់​ជាង​១​ម៉ឺន​ដុល្លារ​

ខ្យល់កន្ត្រាក់អមដោយព្យុះភ្លៀងក្នុងរយៈពេលពីរថ្ងៃជាប់ៗគ្នាមកនេះ បានបង្កការខូចខាតនិងបំផ្លិចបំផ្លាញផលដំណាំនិងលំនៅដ្ឋានរបស់ប្រជាពលរដ្ឋរាប់រយខ្នងនៅក្នុងបណ្តាខេត្តក្រុងមួយចំនួននៅកម្ពុជា។ ក្នុងនោះ គ្រោះមហន្តរាយធម្មជាតិមួយនេះបានធ្វើឱ្យចម្ការទុរេនរបស់ពលរដ្ឋម្នាក់នៅខេត្តត្បូងឃ្មុំ រងការខូចខាតធ្ងន់ធ្ងរដែលគិតជាប្រាក់អស់ជាង១០ ០០០ដុល្លារអាមេរិក។

កសិករ​ចិញ្ចឹម​ត្រី​ស្នើ​រដ្ឋា​ភិបាល​​ជួយ​ដោះ​ស្រាយ​បញ្ហា​តម្លៃ​ត្រី​ចុះ​ថោក​និង​គ្មាន​ទីផ្សារ​

ប្រជាពលរដ្ឋប្រកបរបរចិញ្ចឹមត្រីមួយចំនួនស្នើទៅក្រសួង​ពាក់ព័ន្ធឱ្យជួយដោះស្រាយបញ្ហាតម្លៃត្រីចុះថោកនិងគ្មានទីផ្សារលក់ចេញ ខណៈពួកគេអះអាងថា ប្រសិនបើគ្មានដំណោះស្រាយ​នឹងអាចបោះបង់ចោលមុខរបរនេះតែម្តង។

អាជ្ញាធរខេត្តកណ្ដាលចុះព្រមានកសិករដាំបន្លែម្នាក់កុំឱ្យបង្ហោះរូបភាពអវិជ្ជមានលើបណ្តាញសង្គម

អាជ្ញាធរខេត្តកណ្តាល ដែលរួមមានអនុប្រធានមន្ទីរពាណិជ្ជកម្ម និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះទៅធ្វើកំណត់ហេតុជាមួយកសិករដាំបន្លែម្នាក់ ស្ថិតនៅក្នុងភូមិព្រែកគយ ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល ឱ្យបញ្ឈប់ការបង្ហោះព័ត៌មានអវិជ្ជមានលើបណ្តាញសង្គមហ្វេសប៊ុក។

កសិករ​និង​អាជីវករ​សុំ​ឱ្យ​អាជ្ញាធរ​ជួយ​រក​ទី​ផ្សារ​ និង​បញ្ឈប់​ការ​ចាប់​យក​បន្លែ​របស់​ពួកគេ​

អាជីវករនិងកសិករមួយចំនួននៅស្រុកស្អាង ខេត្តកណ្តាល ស្នើសុំទៅអាជ្ញាធរឱ្យជួយរកទីផ្សារ និងបញ្ឈប់ការចាប់យកបន្លែបង្ការរបស់ពួកគេដែលបានដឹកយក​មកលក់នៅរាជធានីភ្នំពេញ និង​កន្លែងផ្សេងទៀត។

កសិករ​​​មួយ​​ចំនួន​​​នៅ​​​ខេត្ត​​កណ្តាល​ឈូស​បន្លែ​សាឡាត់​ចោល​ក្រោយ​គ្មាន​ទី​ផ្សារ​លក់​

ប្រជាកសិករ​មួយចំនួន​នៅ​ស្រុក​ស្អាង ខេត្តកណ្តាល បានឈូសបន្លែសាឡាត់ចោលក្រោយគ្មានទីផ្សារសម្រាប់​លក់ ស្របពេល​ដែល​រដ្ឋាភិបាលបាននិងកំពុង​​បិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩​។

កសិករ​ដាំ​បន្លែ​នៅ​ខេត្ត​កណ្តាល បារម្ភ​គ្មាន​កន្លែង​លក់​ព្រោះ​ផ្សារ​មួយ​ចំនួន​នៅ​ភ្នំពេញ​ត្រូវ​បាន​បិទ​

ប្រជាកសិករជាអ្នកដាំបន្លែមួយចំនួននៅខេត្តកណ្តាល បង្ហាញក្តីបារម្ភថា បន្លែរបស់ពួកគាត់អាចនឹងមិនមានទីផ្សារដោយសារតែផ្សារមួយចំនួននៅរាជធានីភ្នំពេញ ត្រូវបានបិទជាបន្តបន្ទាប់ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ