កសិករ​មួយ​ចំនួន​នៅ​កំពង់​ឆ្នាំង​ផ្អាក​បេះ​ល្ពៅ​ព្រោះ​តម្លៃ​ធ្លាក់​ចុះ​មក​នៅ​ត្រឹម​១៥០​រៀល​ក្នុង​មួយ​គីឡូ

ប្រជាកសិករមួយចំ​នួននៅស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ផ្អាកបេះល្ពៅរបស់ពួកគាត់ជាបណ្តោះសន្ន ដោយសារតម្លៃធ្លាក់ចុះមកនៅត្រឹម១៥០រៀលក្នុងមួយគីឡូ ខណៈមន្ត្រីកសិកម្មថា បញ្ហានេះកើតឡើងដោយសារជំងឺកូវីដ-១៩។

អាជ្ញាធរ​ខេត្ត​តាកែវ​ស្នើ​ឱ្យ​ភាគី​វៀតណាម​ជួយ​សម្រួល​ការ​នាំ​ស្រូវ​ទៅ​កាន់​ខេត្ត​អានយ៉ាង​

អាជ្ញាធរខេត្តតាកែវ ឱ្យដឹងថា គិតត្រឹមថ្ងៃនេះ ភាគីវៀតណាមនៅមិនទាន់ឆ្លើយតប​នឹងសំណើរបស់​កម្ពុជាដែលស្នើ​​ឱ្យជួយ​សម្រួលការ​នាំស្រូវ​ពី​ខេត្ត​តាកែវ ទៅកាន់​ខេត្ត​អានយ៉ាង ប្រទេស​វៀតណាម តាម​ច្រកទ្វារព្រំដែនតំបន់បាក់ដៃ (បាកដាយ) នៅឡើយទេ។

កសិករ​នៅ​កំពង់ឆ្នាំង​ត្អូញត្អែរ​ពី​បំណុល​ព្រោះ​ល្ពៅ​ដែល​ខ្លួន​ដាំ​លក់​បាន​ត្រឹម​២០០​រៀល​ក្នុង​១​គីឡូ

ប្រជាកសិករមួយចំនួននៅ​ខេត្តកំពង់ឆ្នាំង ត្អូញត្អែរពីការខាតដើមនិងជំពាក់បំណុល ដោយសារតែតម្លៃផ្លែល្ពៅដែលទើបប្រមូលផល ធ្លាក់ថ្លៃមកត្រឹម២០០រៀលក្នុងមួយគីឡូក្រាម​ប៉ុណ្ណោះ។​

របាយ​ការណ៍ WWF បង្ហាញ​ថា​​ត្រី​​ទឹក​សាប​​មួយ​ចំនួន​​ដែល​​ជា​​ប្រភេទ​​ជិត​​ផុត​ពូជ​​នៅ​តែ​​រង​​ការ​​គំរាម​កំហែង​​ខ្លាំង​

​របាយការណ៍​របស់​អង្គការ​ដែល​ធ្វើការ​ផ្នែក​អភិរក្ស​សត្វ បាន​លើកឡើង​ថា មួយភាគបី​នៃ​ប្រភេទ​ត្រី​ទឹកសាប​នៅ​លើ​ពិភពលោក ក្នុង​នោះ​ក៏​មាន​ប្រភេទ​ត្រី​ទឹកសាប​មួយចំនួន​នៅ​កម្ពុជា​ដែល​ជិត​ផុតពូជ​បំផុត បាន​រង​នូវ​ការ​គំរាមកំហែង​កាន់តែ​ខ្លាំង នឹងអាច​រង​នូវ​ការ​ផុតពូជ ដោយសារ​ការ​នេសាទ​ហួស​កម្រិត ការ​ជួញដូរ​នៅ​លើ​ទីផ្សារ និង​កត្តា​ផ្សេង​ៗមួយចំនួន​ទៀត។

អាជ្ញាធរ​ខេត្ត​បន្ទាយ​មាន​ជ័យ​ បូម​ទឹក​បញ្ចូល​ស្ទឹង​មង្គល​បុរី​ដែល​រីង​ព្រោះ​ធ្វើ​ស្រែ​ហួស​កំណត់​

អាជ្ញាធរខេត្តបន្ទាយមានជ័យ ចាប់ផ្តើមបូមទឹកពីប្រភពនានាបញ្ចូលទៅក្នុង«ស្ទឹងមង្គលបូរី»ដែលអាជ្ញាធរអះអាងថាបានរីងដោយសារតែការ​ធ្វើស្រែប្រាំងលើសពីការកំណត់។

អ្នកស្រី ប៊ុន គឹមឡុង

ក្រសួងប្រាប់ឱ្យពលរដ្ឋប្រុងប្រយ័ត្ន ក្រោយ រកឃើញជ្រូកនាំចូលពីថៃមានជំងឺប៉េស្តជ្រូកអាហ្វ្រិក

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រាប់ឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នចំពោះការឆ្លង ជំងឺប៉េស្តជ្រូកអាហ្វ្រិក ក្រោយខ្លួនរកឃើញសត្វជ្រូកដែលនាំចូលពីប្រទេសថៃមានកើតជំងឺនេះ។

រដ្ឋា​ភិបាល​​អនុញ្ញាត​​ឱ្យ​​នាំ​ចូល​​ត្រី​៤​ប្រភេទ​​ពី​ក្រៅ​​ប្រទេស​​ឡើង​វិញ​​

រដ្ឋាភិបាលសម្រេច​អនុញ្ញាត​ឱ្យ​នាំចូល​ត្រី​ចំនួន៤ប្រភេទពីក្រៅ​ប្រទេស​ឡើងវិញ ក្រោយពី​ផ្អាក​ការនាំចូល​ជា​បណ្តោះអាសន្ន​រយៈពេល១ខែ។

ក្រសួង​​ឱ្យ​​អ្នក​​ដាំ​​ស្វាយ​​ចុះ​បញ្ជី​​កសិដ្ឋាន​​នាំ​ចេញ​​ដើម្បី​​ដឹង​ពី​​បច្ចេក​ទេស​​ដាំ​​និង​​តម្លៃ​​លើ​​ទីផ្សារ​​

ក្រសួង​កសិកម្ម ជំរុញ​ឱ្យ​អ្នក​ដាំដុះ​ស្វាយ ទៅចុះ​បញ្ជី​កសិដ្ឋាន​ដាំ​ស្វាយ​សម្រាប់​នាំចេញនៅ​អគ្គនាយក​ដ្ឋាន​កសិកម្ម ដើម្បី​ងាយស្រួល​ទទួល​បាន​ព័ត៌មាន​ពី​ការប្រែប្រួល​តម្លៃ​ស្វាយ​ក្នុង​ទីផ្សារ និង​សេវា​បណ្តុះបណ្តាល​បច្ចេកទេស ក្នុង​ការ​បង្កើន​ផលិតភាពនិង​គុណភាព​ផ្លែស្វាយ​ស្របតាម​ស្តង់​ដារ។

រដ្ឋ​មន្រ្តី​​កសិកម្ម​​កំពុង​​សិក្សា​​ពី​​បច្ចេក​ទេស​​និង​​មូលហេតុ​​ដែល​​វៀតណាម​​អាច​​នាំ​​ត្រី​​ចូល​​កម្ពុជា​​យ៉ាង​​គំហុក​

​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក វេង សា​ខុន កំពុង​សិក្សា​ពី​បច្ចេកទេស​និង​មូលហេតុ​ដែល​ធ្វើ​ឱ្យ​វៀតណាម​អាច​មានលទ្ធភាព​នាំ​ត្រី​ចូល​មក​ប្រទេស​កម្ពុជា​បាន​យ៉ាង​គំហុក។

ម្ចាស់​​កសិដ្ឋាន​​ចិញ្ចឹម​​មាន់​​នៅ​​ព្រែក​​តា​ច្រែង​ខេត្ត​បាត់ដំបង​ មិន​បាន​​ឆ្លង​​ផ្តាសាយ​​បក្សី​​ឡើយ​

​មន្ត្រី​សុខាភិបាលឱ្យ​ដឹង​ថា ​លទ្ធផល​តេ​ស្ត​សំណាក​របស់​ម្ចាស់​កសិដ្ឋាន​និង​កម្មករ​ម្នាក់​ដែល​ចិញ្ចឹមសត្វ​មាន់​ទា​មាន​ផ្ទុក​ជំងឺ​ផ្តាសាយ​បក្សី (H5N1​) នៅ​ខេត្តបាត់ដំបង បង្ហាញថា​អវិជ្ជមាន។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ