គណៈ​សង្ឃ​​ជាន់​ខ្ពស់​​ប្រតិកម្ម​​នឹង​​ការ​​បង្រៀន​​តាម​​អន​​ឡា​ញ​រ​បស់​​គ្រូ​បង្រៀន​​ម្នាក់​​

គណៈសង្ឃ​នាយក​កម្ពុជា ស្នើ​ទៅ​ក្រសួង​អប់រំ​ឱ្យធ្វើ​ការណែនាំ​សាស្ត្រា​ចារ្យ​មួយ​រូប​ដែល​ផ្ដល់​ការអប់រំ​តាម​អន​ឡា​ញនៅ E-School Cambodia ដោយ​ថា ការ​បង្រៀន​របស់​សាស្ត្រាចារ្យ​រូប​នេះ បាន​ធ្វើ​ឱ្យ​ប៉ះពាល់​តម្លៃ​ព្រះសង្ឃ​គណៈមហានិកាយ​យ៉ាង​«ធ្ងន់ធ្ងរ»។

មេ​ដឹក​នាំ​សាសនា​ឥស្លាម​នៅ​កម្ពុជា​ឱ្យ​ឥស្លាម​សាស​និក​ថ្វាយ​បង្គំ​នៅ​ផ្ទះ​ក្នុង​ខែ​រ៉ាម៉ាឌន ដើម្បី​ទប់​ការ​ឆ្លង​កូវីដ​១៩​

ថ្នាក់ដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាម​ក្នុងប្រទេសកម្ពុជា ប្រាប់​ឱ្យ​ឥស្លាម​សាសនិកទាំងអស់​ពិសារអាហារស្រាយបួស និង​ថ្វាយបង្គំ​តាម​ផ្ទះ​រៀងៗខ្លួនក្នុងខែរ៉ាម៉ាឌន ដើម្បី​ទប់ស្កាត់​ការឆ្លងរីកដាល​នៃជំងឺកូវីដ១៩។

សមាគម​អ្នក​និពន្ធ​ស្នើ​ចាត់​វិធាន​ការ​អ្នក​និពន្ធ​បទ​ចម្រៀង​ប៉ះ​ពាល់​សីលធម៌​សង្គម​

សមាគមអ្នកនិពន្ធខ្មែរ ស្នើទៅក្រសួង និងស្ថាប័នពាក់ព័ន្ធ ចាត់វិធានការលើអ្នកនិពន្ធចម្រៀងថ្មី ចំនួន ៥​បទដោយថា បទចម្រៀងទាំងនោះបានធ្វើឱ្យប៉ះពាល់ប្រពៃណីវប្បធម៌សង្គមជាតិធ្ងន់ធ្ងរ។

អាជ្ញាធរ​រក​​ឃើញ​​សំណង់​ឈើ​​អាយុ​​ជិត​​១​ពាន់​​ឆ្នាំ​​នៅ​​កណ្ដាល​​ស្រះ​​ខាង​​ជើង​នៃ​​ប្រាសាទ​​អង្គរ​​វត្ត​

អាជ្ញាធរ​អប្សរា​ រក​ឃើញ​សំណង់ឈើ​ដែល​មាន​អាយុ​កាល​ជិត​ ​១ពាន់ឆ្នាំ​ នៅ​ចំកណ្ដាល​ស្រះខាង​ជើង​នៃ​ប្រាសាទ​អង្គរ​វត្ត។

លោក ហ៊ុន សែន ប្រាប់​ឱ្យ​ពិនិត្យ​មើល​ព្រះសង្ឃ​ដែល​ទេសនា​កំប្លុក​កំប្លែង​ច្រើន​

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើឱ្យ​មន្ត្រីសង្ឃ និងក្រសួងធម្មការ ពិនិត្យមើលពីការ​​ទេសនា​បែបកំប្លុកកំប្លែងរបស់ព្រះសង្ឃមួយចំនួន​។

ក្រសួង​​វប្បធម៌​ព្រមាន​​ចាត់​​វិធាន​ការ​​លើ​​អ្នក​​យក​ចម្រៀង​មរតក​ដើម​ច្រៀង​ឡើង​វិញ​​​ដោយ​​គ្មាន​​ការ​​អនុញ្ញាត​​

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ​ព្រមាន​ចាត់វិធាន​ការ​លើ​អ្នក​យក​បទ​ចម្រៀងម្ចាស់​ដើម​​មក​ច្រៀង​ ឬ​ផលិត​សារជាថ្មី​ដោយ​ពុំ​មាន​ការ​អនុញ្ញាត​ពី​ក្រសួង​ ដោយ​ថា ​ទង្វើទាំង​នេះជា​អំពើ​ខុសច្បាប់។

ប្រាសាទតាព្រហ្ម

អាជ្ញាធរ​ជាតិ​អប្សរា​ហាម​យានជំនិះ​គ្រប់​ប្រភេទ​ ជិះ​ចូល​ប្រាសាទតាព្រហ្ម​តាម​ច្រក​ទ្វារខាងកើត​

អាជ្ញាធរ​ជាតិ​អប្សរា​ ហាម​យានជំនិះ​គ្រប់​ប្រភេទ​ ជិះ​ចូល​ប្រាសាទតាព្រហ្ម​តាម​ច្រក​ទ្វារខាងកើត​ ដើម្បី​លើក​តម្លៃ​បេតិកភណ្ឌ​ និង​រក្សា​សុវត្ថិភាព​ប្រាសាទ​។

សមាគមយុវជនជនជាតិដើមភាគតិចកម្ពុជា (CIYA)

ជនជាតិ​ដើម​ភាគតិច​ជង​បារម្ភ​បាត់បង់​អត្តសញ្ញាណ​ ខណៈ​រដ្ឋាភិបាល​មិនទាន់​ទទួលស្គាល់​ជា​ផ្លូវការ​

ជនជាតិ​ដើម​ភាគ​តិច​ជង​ នៅ​តំបន់​អារ៉ែង​ក្នុង​ខេត្ត​កោះកុង​ បារម្ភ​ពី​ការ​បាត់បង់​អត្តសញ្ញាណ​របស់​ពួកគេ​ ក្រោយ​ពី​រដ្ឋាភិបាល​នៅតែ​មិនទាន់​បាន​ឆ្លើយតប​នឹង​សំណើ​ចុះបញ្ជី​ជនជាតិ​ដើម​ភាគតិច​របស់​ពួកគេ​។

ទូកង "កម្ពោជិកបុត្តាខេមរាតរី" ដែលបានជាប់កំណត់ត្រាទូកវែងជាងគេលើពិភពលោក កាលពីឆ្នាំ២០១៨

គណៈកម្មការ​​បកស្រាយថាកន្លែងទុកទូកវែងជាងគេមិនទាន់រៀបចំហើយ

គណៈកម្មការ​​ផលិត និង​រៀប​ចំ​ពិធី​បង្ហាញ​ទូក​ ង ដើម្បី​បំបែក​ឯកទគ្គកម្ម​ពិភពលោកទទួល​ស្គាល់​ពី​ការ​ខ្វះចន្លោះ​ក្នុង​ការ​តាំង​បង្ហាញ​ទូក​ «កម្ពោជិកបុត្តាខេមរាតរី» ដោយ​លើក​ឡើង​ថា ​បញ្ហា​នេះ​បណ្ដាល​មក​ពី​ទីតាំង​ថ្មី​មិន​ទាន់​ត្រូវ​បាន​ជួសជុល​រួច។

លោក ម៉ី វុទ្ធី (ឆ្វេង) - លោក ឃី ពិសី (កណ្ដាល) និងលោក ម៉ៅ ចាន់សុវណ្ណី (ស្ដាំ)។

យុវជនមួយចំនួនស្នើឱ្យមានការបកស្រាយពីប្រវត្តិចង្វាក់រាំ

យុវជនមួយចំនួនស្នើឱ្យក្រសួងស្ថាប័នពាក់ព័ន្ធបកស្រាយឱ្យបានច្បាស់លាស់ពីប្រវត្តិចង្វាក់រាំមួយចំនួន​ដែលបន្សល់ទុកពីដូនតាមសម័យមុនមកថា មានទំនាក់ទំនងយ៉ាងណាមួយប្រពៃណីប្រទេសជិតខាងពិសេសជាឡាវ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ