រដ្ឋា​ភិបាល​​លើក​ពេល​​រៀប​ចំ​​បុណ្យ​​សមុទ្រ​​ទៅ​​ធ្វើ​​នៅ​​ឆ្នាំ​ក្រោយ​​វិញ​​ដើម្បី​​បង្ការ​​កូ​វីដ​១៩​

​រដ្ឋាភិបាលសម្រេច​ផ្អាក​រៀបចំ​ពិធីបុណ្យ​សមុទ្រដែល​គ្រោង​ធ្វើ​នៅ​ចុងឆ្នាំ​នេះក្នុង​ខេត្ត​ព្រះសីហនុ ទៅ​ធ្វើ​នៅ​ចុងឆ្នាំ​ក្រោយ​វិញដើម្បី​បង្ការ​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វីដ១៩។

កម្ពុជា​​ទាមទារ​​ឱ្យ​​ក្រុម​ហ៊ុន​ទេសចរណ៍​​មួយ​ កែ​​ជា​បន្ទាន់​​ចំពោះ​​ការ​​សរសេរ​​ពាក្យ​​វៀត​ណាម​​លើ​​រូប​​ប្រាសាទ​អង្គរ​វត្ត​​

ក្រសួងទេសចរណ៍​កម្ពុជា ប្រតិកម្ម​ទៅ​នឹង​គេហទំព័រ​របស់​ក្រុមហ៊ុនទេសចរណ៍​មួយ​នៅ​ប្រទេស​អូស្ត្រាលី ដែល​រចនា​រូបភាព​ប្រាសាទអង្គរវត្ត​របស់​កម្ពុជា ហើយ​បែរជា​សរសេរ​អក្សរ​សម្គាល់ថា​ប្រទេស​វៀតណាម​នៅ​ពីលើ។

រដ្ឋា​ភិបាល​​អំពាវ​នាវ​​ឱ្យ​​ចូល​រួម​​ទប់​ស្កាត់​​គ្រោះ​ថ្នាក់​​ចរា​ចរណ៍​​ក្នុង​​អំឡុង​​ភ្ជុំ​បិណ្ឌ​

គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ បង្កើន​ការ​ប្រុងប្រយ័ត្ននិង​រក្សា​សុវត្ថិភាព​ក្នុង​ការ​ធ្វើ​ចរាចរណ៍​អំឡុង​បុណ្យភ្ជុំបិណ្ឌ។

សេវា​​ដឹក​ជញ្ជូន​​ដំឡើង​ថ្លៃ​ ខណៈ​​សេវា​​ដឹក​ជញ្ជូន​​ឥត​គិត​ថ្លៃ​​របស់​​រដ្ឋ​​មិន​​ដំណើរ​ការ​​នៅ​​ឆ្នាំ​នេះ​​

ខណៈ​ដែល​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​កាន់តែ​ខិតចូល​មកដល់​នោះ សេវា​ដឹកជញ្ជូន​នៅ​ឆ្នាំនេះត្រូវ​បាន​ដំឡើង​តម្លៃ​ដូច​ទៅ​នឹង​ឆ្នាំ​មុន​ៗដែរ បើ​ទោះបីជា​ស្ថានភាព​សេដ្ឋកិច្ច​ពលរដ្ឋ​នៅ​ឆ្នាំនេះរង​ផល​ប៉ះពាល់​បណ្ដាលមកពី​ការ​ឆ្លង​រីក​រាលដាល​នៃ​វីរុស​កូ​រ៉ូ​ណា​ក្ដី។

លោក​ ហ៊ុន​ សែន​ បន្ត​​ក្រើន​​រំឭក​​ពល​រដ្ឋ​និង​​អាជ្ញាធរ​​ឱ្យ​​ទប់​ស្កាត់​​ការ​​ឆ្លង​​វីរុស​​កូ​រ៉ូ​ណា​​ក្នុង​​រដូវ​​ភ្ជុំ​បិណ្ឌ​

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អំពាវនាវ​ទៅ​ពលរដ្ឋ​ឱ្យបន្ត​ការពារ​ខ្លួន​ពី​ការ​ឆ្លង​នៃ​វីរុស​កូ​រ៉ូ​ណា និង​ប្រាប់​ទៅ​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់​ឱ្យថែរក្សា​សន្តិសុខនិង​សុវត្ថិភាព​ដល់​ប្រជាពលរដ្ឋ​អំឡុង​ពិធីបុណ្យ​ភ្ជុំ​នេះ។

រដ្ឋា​ភិបាល​​រៀប​ចំ​ផែន​ការ​​មេ​​អភិវឌ្ឍន៍​​ទេស​ចរណ៍​​ខេត្ត​សៀមរាប​សម្រាប់​​រយៈ​ពេល​១៥​ឆ្នាំ​​

គណៈកម្មាធិការ​អន្តរក្រសួង បាន​និង​កំពុង​រៀបចំផែនការ​មេ​សម្រាប់​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ខេត្តសៀមរាប ឆ្នាំ២០២០​-២០៣៥ ដែល​ជា​យន្តការ​ចាំបាច់​មួយ​សម្រាប់​ឆ្លើយតបទៅនឹង​ឥទ្ធិពល​នៃ​ជំងឺឆ្លង​កូ​វីដ១៩ នា​ពេល​បច្ចុប្បន្ន ក៏ដូចជា​ទៅ​អនាគត។

កម្លាំង​CMAC​ប្រទះ​ឃើញ​​ចម្លាក់​​តោ​​ថ្ម​​បុរាណ​ពេល​​ជីក​ដី​​មុខ​​ក្រុម​ប្រឹក្សា​​អភិវឌ្ឍន៍​​កម្ពុជា​

​កម្លាំង​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​កម្ពុជា (CMAC​) បាន​ប្រទះឃើញ​ចម្លាក់​តោ​ថ្ម​បុរាណ​មួយ ខណៈ​ពួក​គេ​កំពុង​ជីក​កាយដីរៀបចំ​ប្រព័ន្ធ​អាងស្តុកទឹក​ក្រោម​ដី នៅមុខ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC​) ជាប់មាត់​ទន្លេ រាជធានី​ភ្នំពេញ។

រាជ​រដ្ឋា​ភិបាល​​បញ្ចេញ​​ថវិកា​១៥០​លាន​​ដុល្លារ​អភិវឌ្ឍ​​​ផ្លូវ​​ក្នុង​​ក្រុង​​សៀមរាប​

​រាជរដ្ឋាភិបាលបានសម្រេច​បញ្ចេញ​កញ្ចប់​ថវិកា​ចំនួន១៥០លាន​ដុល្លារ សម្រាប់​អភិវឌ្ឍ​កសាង​ផ្លូវ​ចំនួន៣៨ខ្សែនៅក្នុង​ទីរួមខេត្ត​សៀមរាប ដើម្បី​លើកស្ទួយ​ជីវភាព​របស់​ប្រជាពលរដ្ឋនិង​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ។

ចម្លាក់​​ប្រអប់​​ព្រះ​ហស្ដ​ឆ្វេង​​ព្រះពុទ្ធ​​បដិមា​​ដ៏​​ធំ​​មួយ​ ត្រូវ​​បាន​​ប្រទះ​ឃើញ​​ក្បែរ​​ប្រាសាទ​បាយ័ន​

​អាជ្ញាធរ​ជាតិ​អប្សរា ឱ្យ​ដឹង​ថា ចម្លាក់​ប្រអប់​ព្រះ​ហស្តឆ្វេង​នៃ​ព្រះពុទ្ធរូប​មួយ​អង្គធ្វើ​ពី​ថ្មភក់ ត្រូវ​បាន​ប្រទះឃើញ​នៅក្នុង​ព្រៃ​ចម្ងាយ​ប្រមាណ៣០០ម៉ែត្រ នៅ​ខាងត្បូង​ប្រា​សា​ទបាយ័ន ក្នុង​ខេត្តសៀមរាប។

នាយក​​រដ្ឋ​មន្ត្រី​​ណែនាំ​​អាជ្ញាធរ​​បង្កើន​​កិច្ច​ការពារ​​សន្តិ​សុខ​​សុវត្ថិ​ភាព​​សង្គម​​អំឡុង​​បុណ្យ​ភ្ជុំ​បិណ្ឌ​​

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃនេះ បាន​ណែនាំ​ដល់​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ បង្កើន​កិច្ចការពារ​សុវត្ថិភាព សន្តិសុខ សណ្តាប់​ធ្នាប់​សាធារណៈ និង​សម្រួល​ចរាចរណ៍​ឱ្យ​បាន​ល្អ​ប្រសើរ​ក្នុង​អំ​ឡុុង​ពេល​បុណ្យ​កាន់បិណ្ឌនិង​ភ្ជុំបិណ្ឌ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ