ក្រសួង​ធម្មការ​​និង​សាសនា​ ណែនាំ​​ពី​​វិធាន​ការ​​ការពារ​​សុវត្ថិ​ភាព​​សង្គម​​ក្នុង​​ពិធី​បុណ្យ​​ភ្ជុំ​បិណ្ឌ​​

ក្រសួងធម្មការ និងសាសនា បាន​ជំរុញ​ថ្នាក់ដឹកនាំ​ព្រះពុទ្ធ​សាសនា ព្រះចៅ​អធិការ​វត្តអារាម និង​មន្ត្រី​ពាក់ព័ន្ធ ពង្រឹង​វិធានការ​ការពារ​សុវត្ថិភាព​សង្គម ដើម្បី​កាត់បន្ថយ​ហានិភ័យ​នៃ​ការ​រីក​រាលដាល​ជំងឺ​កូ​វីដ១៩ ក្នុង​អំឡុង​ពិធីបុណ្យ​កាន់បិណ្ឌនិង​ភ្ជុំបិណ្ឌ នៅ​ខែក្រោយ​នេះ។

បុគ្គលិក​​ធ្វើ​ការ​​នៅ​​ភូមិ​​វប្បធម៌​​កម្ពុជា​​បន្ត​​ការ​​តវ៉ា ក្រោយ​​ការ​ចរចា​​ជាមួយ​​ថៅកែ​​មិន​​មាន​​លទ្ធផល​

បុគ្គលិក​បម្រើការ​ងារ​នៅ​ភូមិ​វប្បធម៌​កម្ពុជា ក្នុង​ខេត្តសៀមរាប បាន​បន្ត​ការ​តវ៉ា​ជាថ្មី​នៅ​ថ្ងៃពុធ​នេះ ក្រោយ​ការចរចា​រវាង​តំណាង​បុគ្គលិកនិង​ភាគី​ក្រុមហ៊ុន ពុំ​មាន​ទទួល​បាន​ដំណោះស្រាយ។

រដ្ឋា​ភិបាល​​សម្រេច​​ផ្អាក​​ប្រារព្ធ​​ពិធី​បុណ្យ​​អុំ​ទូក​នៅ​​ឆ្នាំ​នេះ​ ដើម្បី​​ទប់​ស្កាត់​​ការ​​ឆ្លង​​ជំងឺ​​កូ​វីដ​១៩​​

រដ្ឋាភិបាលបានសម្រេច​ផ្អាក​ប្រារព្ធ​ព្រះរាជ​ពិធី​បុ​ណ្យ​អុំទូក​ប្រពៃណី​ខ្មែរនៅ​ឆ្នាំនេះ ទៅតាម​ការ​ស្នើសុំ​របស់​គណៈកម្មាធិការ​ជាតិរៀបចំ​បុណ្យជាតិ ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ១៩។

អាជ្ញាធរជាតិអប្សរា កំពុងរៀបចំប្រាសាទបាយ​​ក្អែក ឱ្យក្លាយជាសារមន្ទីរលម្ហ

អាជ្ញាធរជាតិអប្សរា បាននិងកំពុងកែលម្អ និង​ធ្វើកំណាយ​ជួសជុល​ប្រាសាទបាយក្អែក ដែល​​មាន​ទី​តាំង​ស្ថិត​នៅខាងលិច​ប្រាសាទអង្គរវត្ត ខេត្ត​សៀមរាប ឲ្យ​​ក្លាយ​ជា​សារមន្ទីរ​លម្ហ ដើម្បី​​អភិរក្ស និងទាក់ទាញទេសចរណ៍។

លោក ប៉ុក បូរក្ស

ផលិតករ​​ភាព​យន្ដ​​មួយ​ចំនួន​​សម្ដែង​​ក្ដី​​បារម្ភ​​ចំពោះ​​ការ​ប៉ុន​ប៉ង​​ពិនិត្យ​​ខ្លឹម​សារ​​មុន​​ពេល​​ចេញ​ផ្សាយ​​

ក្រុម​ផលិតករ​ផលិតភាព​យន្ដ​មួយចំនួនសម្ដែង​ការ​ព្រួយបារម្ភ​របស់​ពួក​គេ បន្ទាប់ពី​មានការ​ចែកចាយ​ព័ត៌មាន​ថា ​ក្រសួងវប្បធម៌​តម្រូវ​ឱ្យ​ផលិតករ​ស្នើសុំ​ច្បាប់​អនុញ្ញាត​មុននឹង​ផលិតនិង​ចេញផ្សាយ​ស្នាដៃ​ភាពយន្ត​របស់​ពួក​គេ។

រដ្ឋា​ភិបាល​​សម្រេច​​ផ្ដល់​​ការ​​ឈប់​សម្រាក​៥​ថ្ងៃ​​សង​​ឱ្យ​​ការ​​លើក​ពេល​​ឈប់​សម្រាក​​បុណ្យ​ចូល​ឆ្នាំ​​ថ្មី​​

រដ្ឋាភិបាល​បានសម្រេច​កំណត់​យក​ថ្ងៃឈប់​សម្រាក​ចំនួន ៥ថ្ងៃ​នៅ​ខែក្រោយ​នេះ ជា​ការ​ឈប់​សង​ថ្ងៃចូលឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរដែល​ត្រូវ​បាន​ផ្អាក​កាលពី​ខែមេសា​កន្លងមក។

លោក ហ៊ុន សែន ចាត់​ទុក​​ថ្ងៃ​៧​កក្កដា​​ជា​​ប្រវត្តិ​សាស្ត្រ​​ថ្មី​​ក្រោយ​​ប្រាសាទ​ព្រះ​វិហារ​​ចុះ​បញ្ជី​​នៅ​​យូ​ណេស្កូ​​

គិត​មកដល់​ថ្ងៃនេះ វា​ជា​ខួប១២ឆ្នាំ​ហើយ​នៃ​ការ​ដាក់បញ្ចូល​ប្រាសាទព្រះវិហារ​ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូ​ណេស្កូ (UNESCO​) បន្ទាប់ពី​មានការ​ជំទាស់​ពី​ប្រទេស​ថៃ។

មន្ទី​រ​វប្បធម៌​​ខេត្ត​ក្រចេះ​​បក​ស្រាយ​​បំភ្លឺ​​ជុំវិញ​​ការ​​រុះរើ​​សំណង់​​បុរាណ​​ផ្ទះ​​សសរ​១០០​

​មន្ទីរ​វប្បធម៌ និង​វិចិត្រ​សិល្បៈ បាន​ឆ្លើយ​បំភ្លឺ​ជុំវិញ​អាជ្ញាធរ​រុះរើ​ផ្ទះ​សសរ១០០ ស្ថិតនៅ​ស្រុក​ឆ្លូង ខេត្តក្រចេះ ក្រោយ​រង​ការរិះគន់​ពីសំណាក់​សាធារណ​ជន​ចំពោះ​ការ​រុះរើ​នោះ។

វត្ថុបុរាណ

ក្រសួងវប្បធម៌ប្រកាសបើកសារមន្ទីរជូនភ្ញៀវទេសចរចូលទស្សនាវិញ

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រកាសឱ្យបើកដំណើរការសារមន្ទីរទូទាំងប្រទេសជូនភ្ញៀវទេសចរបានចូលទស្សនាឡើងវិញ ចាប់ពីថ្ងៃទី១ខែមិថុនាខាងមុខ។​

វត្ថុបុរាណ

កម្ពុជា​​គ្រោង​​បើក​​សារ​មន្ទីរ​​ទាំង​អស់​​ឡើង​វិញ​​ចាប់​ពី​​ខែ​មិថុនា​ ក្រោយ​​គ្មាន​​ករណី​​ឆ្លង​​ថ្មី​​ជាង​១​ខែ​​

កម្ពុជា​គ្រោង​នឹង​បើកទ្វារ​សារមន្ទីរ​នៅ​ទូទាំង​ប្រទេស​ឱ្យ​ភ្ញៀវ​ទេសចរ​ចូល​ទស្សនា​ឡើង​វិញនៅ​ខែក្រោយ​នេះ បន្ទាប់ពី​ប្រទេស​នេះ​ពុំ​បាន​រក​ឃើញ​ករណី​ឆ្លង​វីរុស​កូ​រ៉ូ​ណា​ថ្មី និង​ក្រោយពី​អ្នកជំងឺ​កូ​វីដ១៩ទាំងអស់ ត្រូវ​បាន​ព្យាបាល​ជាសះស្បើយ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ