រដ្ឋប្រមូលពន្ធបានជាង១៦០០លានដុល្លារក្នុងឆមាសទី១
អគ្គនាយកដ្ឋានពន្ធដារប្រកាសថា ក្នុងរយៈពេល៦ខែឆ្នាំ២០២០នេះនេះ ចំណូលពន្ធអាករដែលប្រមូលបានហើយដាក់បញ្ចូលក្នុងថវិកាជាតិ មានចំនួនជាង១៦០លានដុល្លារ ដែលចំនួននេះកើនឡើង១២ភាគរយ។
អគ្គនាយកដ្ឋានពន្ធដារប្រកាសថា ក្នុងរយៈពេល៦ខែឆ្នាំ២០២០នេះនេះ ចំណូលពន្ធអាករដែលប្រមូលបានហើយដាក់បញ្ចូលក្នុងថវិកាជាតិ មានចំនួនជាង១៦០លានដុល្លារ ដែលចំនួននេះកើនឡើង១២ភាគរយ។
សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) ស្នើទៅអង្គការអន្តរជាតិខាងការងារ (ILO) និងអង្គការពាក់ព័ន្ធ ឱ្យជួយគាំទ្រដល់ការអំពាវនាវរបស់ខ្លួនដែលទាមទារទៅគណៈកម្មការអឺរ៉ុបឱ្យពន្យារពេលដកហូតពីកម្ពុជានូវផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធ«អ្វីគ្រប់យ៉ាងលើកលែងតែអាវុធ» ឬ EBA។
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) អនុម័តកម្ចីថវិកា ២៥០លានដុល្លារជូនប្រទេសកម្ពុជា ដើម្បីឆ្លើយតប និងទប់ស្កាត់កូវីដ១៩ ក៏ដូចជាដោះស្រាយបញ្ហាសង្គម និងដំណើរសេដ្ឋកិច្ចមិនប្រក្រតី។
តួលេខពីស្ថាប័នគ្រប់គ្រងលើចំណូលតំបន់ទេសចរណ៍អង្គរ បានបង្ហាញថា ចំណូលបានមកពីការលក់សំបុត្រសម្រាប់ភ្ញៀវទេសចរបរទេសចូលទស្សនាតំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រមួយនេះ បានធ្លាក់ចុះខ្លាំងនៅពាក់កណ្ដាលឆ្នាំនេះ។
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាអះអាងថា របាយការណ៍ចោទប្រកាន់របស់អង្គការលីកាដូ (LICADHO)ពាក់ព័ន្ធនឹងបំណុលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងការចំណាកស្រុកឆ្លងដែនរបស់ពលរដ្ឋកម្ពុជាហាក់ខុសប្រក្រតី និងកំពុងធ្វើឱ្យរំខានដល់វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា។
មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល អះអាងថា កម្ពុជាត្រៀមសណ្ឋាគារចំនួន ៩កន្លែងផ្សេងទៀតនៅរាជធានីភ្នំពេញ សម្រាប់រៀបចំដាក់អ្នកដំណើរបរទេសឱ្យស្ថិតនៅដាច់ដោយឡែកនៅពេលពួកគេធ្វើដំណើរមកដល់កម្ពុជា បន្ទាប់ពីចំនួនអ្នកដំណើរបរទេសចូលមកប្រទេសកម្ពុជាបានកើនឡើងចន្លោះពី ១០០នាក់ ទៅ ៩០០នាក់ក្នុងមួយថ្ងៃ។
អេស៊ីលីដា ប្រតិកម្មវាយបកលើបណ្តុំអង្គការដែលបង្ហាញរបាយការណ៍ថា ពលរដ្ឋកំពុងរងគ្រោះដោយសារបំណុល ហើយធនាគារនេះក៏អំពាវនាវឱ្យមានវិធានការច្បាប់ករណីធ្វើឱ្យប៉ះពាល់ដល់ទំនុកចិត្តអ្នកដាក់លុយផ្ញើនៅវិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុ។
កម្មករ-កម្មការិនីរោងចក្រកាត់ដេររាប់ម៉ឺននាក់ដែលប្រឈមនឹងការកាត់ប្រាក់ឈ្នួល និងម៉ោងការងារចំពេលមានការរីករាលដាលវីរុសកូរ៉ូណា និងការធ្លាក់ចុះសេដ្ឋកិច្ចនោះ នឹងជួបការលំបាកខ្លាំងក្នុងការសងបំណុលមីក្រូហិរញ្ញវត្ថុ។ នេះបើយោងតាមរបាយការណ៍ថ្មីមួយរបស់ក្រុមសង្គមស៊ីវិល។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមានចាត់វិធានការលើអាជ្ញាធរមូលដ្ឋាន ប្រសិនបើរកឃើញភាពមិនប្រក្រតីនៅក្នុងដំណើរការផ្ដល់ប្រាក់ឧបត្ថម្ភទៅដល់ពលរដ្ឋក្រីក្រនៅតាមមូលដ្ឋាន។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន យកថ្ងៃខួប ៦៩ឆ្នាំ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ផ្ញើសារថា បក្សកាន់អំណាចមួយនេះ កំពុងបន្តដំណើរលើមាគ៌ាសន្តិភាព ប្រជាធិបតេយ្យ និងអភិវឌ្ឍន៍ ដើម្បីបុព្វហេតុជាតិ។
VOD គឺជាស្ថាប័នព័ត៌មានឯករាជ្យដែលផ្តល់ព័ត៌មាន ផលិតកម្មវិធីវិទ្យុ និងការផ្សព្វផ្សាយតាមរយៈគេហទំព័រអ៊ីនធើណេត។
© ២០២២ រក្សាសិទ្ធិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម