ឥណ្ឌូនេស៊ីជួយមីយ៉ាន់ម៉ាប្រឆាំងភេរវកម្ម

រដ្ឋមន្ត្រីទទួលបន្ទុកផ្នែកច្បាប់ សន្តិសុខ និង នយោបាយរបស់ឥណ្ឌូនេស៊ី ថ្លែងថា ឥណ្ឌូនេស៊ី នឹងជួយដល់មីយ៉ាន់ម៉ា ក្នុងការពង្រឹងសមត្ថភាពបន្ថែម​ប្រយុទ្ធប្រឆាំងអំពើភេរវកម្ម។

មេដឹកនាំព្រឹទ្ធសភាអាមេរិក​ឯកភាពគ្នាលើកញ្ចប់ថវិកា

មេដឹកនាំនៅក្នុងព្រឹទ្ធសភាទាំងពីរគណបក្សនៅសហរដ្ឋអាមេរិកកាលពីថ្ងៃពុធម្សិលមិញ បានឈានដល់​ការឯកភាពគ្នាលើកញ្ចប់ថវិកាសម្រាប់ឆ្នាំ២០១៨ និង ២០១៩  ដែលនេះជាការផ្លាស់ប្តូរថ្មីមួយ អាចជៀសវាងការជាប់គាំងបាន បើសិនជាកិច្ចប្រជុំបានអនុម័ត។​

រញ្ជួយដីបន្តបន្ទាប់នៅតៃវ៉ាន់ស្លាប់៧បាត់ខ្លួន៦៧នាក់​

រញ្ជួយដីដែលកើតមានជាបន្តបន្ទាប់នៅក្នុងដែនដីតៃវ៉ាន់កាលពីម្សិលមិញ បានបណ្តាលឲ្យមានមនុស្សស្លាប់៧នាក់ ចំណែក​៦៧នាក់ផ្សេងទៀតបាត់ខ្លួន ហើយក្រុមជួយសង្គ្រោះកំពុងតែតាមស្វែងរក។​

រដ្ឋាភិបាលនៅម៉ាលឌីវរង្គោះរង្គើពេលចៅក្រមងើបប្រឆាំង

រដ្ឋាភិបាលម៉ាលឌីវជាប្រទេសស្ថិតនៅលើដែនកោះ ក្នុងសមុទ្រឥណ្ឌា កំពុងតែស្ថិតនៅក្នុងសភាពការណ៍មិនច្បាស់លាស់ ដោយសារតែមានការប្រឆាំងគ្នារវាងអំណាចរដ្ឋាភិបាល និងតុលាការកំពូល​។​

ទីផ្សារភាគហ៊ុន​នៅអាមេរិកធ្លាក់ចុះខ្លាំងប៉ះពាល់ដល់ពិភពលោក​

ទីផ្សារភាគហ៊ុនរបស់អាមេរិកធ្លាក់ចុះខ្លាំងដែលមិនធ្លាប់មានក្នុងរយៈពេល​៦ឆ្នាំចុងក្រោយនេះ នាំឲ្យមានព្រួយបារម្ភរាលដាលពេញពិភពលោកថា អាចនឹងថយចុះការលក់ ហើយការប្រាក់កើនឡើងខ្ពស់។​

អ្នកទទួលមរតកក្រុមហ៊ុន​ Samsung ចេញពីពន្ធនាគារ

អ្នកទទួលមរតកក្រុមហ៊ុនអេឡិចត្រូនិច របស់កូរ៉េខាងត្បូងSamsung លោក Lee Jae-yong បានដើរចេញពីពន្ធនាគារ បន្ទាប់ពីតុលាការកំពូលព្យួរទោសរបស់លោក​៥ឆ្នាំ ពាក់ព័ន្ធចោទថា ពុករលួយ។​

កូរ៉េខាងជើងជ្រើសរើសអគ្គ​មេបញ្ជាការយោធាថ្មីមានភាពតានតឹង

កូរ៉េខាងជើងបានតែងតាំងលោក Kim Jong-gak​ ជាអនុរដ្ឋមន្ត្រីក្រសួងកងកម្លាំងប្រដាប់អាវុធប្រជាជន ឲ្យក្លាយជាអ្នកដឹកនាំការិយាល័យនយោបាយយោធា។​

ម៉ាលឌីវប្រកាសសភាពអាសន្នក្រោយការចាប់ខ្លួនអតីតមេដឹកនាំ

ប្រធានាធិបតី អាឌុលឡា យ៉ាមេន កាលពីម្សិលមិញ ប្រកាសដាក់ឲ្យស្ថិតនៅក្រោមស្ថានភាពអាសន្នរយៈពេល១៥ថ្ងៃ នៅក្នុងកោះហានីមូន មុនពេលដាក់កម្លាំងប្រដាប់អាវុធច្រើនឡោមព័ទ្ធជុំវិញតុលាការកំពូល និងការឃាត់ខ្លួនអតីតមេដឹកនាំ ធ្វើឲ្យវិបត្តិនយោបាយកាន់តែស្ថិតនៅក្នុងភាពធ្ងន់ធ្ងរ។

នាវា​ដឹក​ប្រេង​ផ្ទុក​នាវិក​ឥណ្ឌា​២២​នាក់​បាត់​ខ្លួន​នៅ​ឆ្នេរ​ភាគ​ខាងលិច​ទ្វីប​អាហ្វ្រិក

នាវា​ដឹក​ប្រេង​មួយ​គ្រឿង​ផ្ទុក​ទៅ​ដោយ​នាវិក​ជន​ជាតិ​ឥណ្ឌា ២២​នាក់ កំពុង​បាត់​ខ្លួន​នៅ​ឆ្នេរ​ភាគ​ខាង​លិច​នៃ​ទ្វីប​អាហ្វ្រិក នៅ​ក្នុង​ដែន​ទឹក​ដែល​សម្បូរ​ទៅ​ដោយ​ចោរ​សមុទ្រ។

មេ​ចារកម្ម​អាល្លឺម៉ង់​ថា ស្ថានទូត​កូរ៉េ​ខាង​ជើង​នៅ​ប៊ែរឡាំង​កំពុង​រក​ទិញ​បច្ចេកវិទ្យា​នុយក្លេអ៊ែរ

មេ​ភ្នាក់ងារ​ចារកម្ម​ផ្ទៃ​ក្នុង​របស់​អាល្លឺម៉ង់ បាន​ទម្លាយ​ឲ្យ​ដឹង​ថា កូរ៉េ​ខាង​ជើង​កំពុង​តែ​ស្វែង​រក​ទិញ​សម្ភារៈ និង​បច្ចេកវិទ្យា​សម្រាប់​កម្មវិធី​ផលិត​អាវុធ​នុយក្លេអ៊ែរ​​តាម​រយៈ​ស្ថានទូត​របស់​ខ្លួន​នៅ​ទីក្រុង​ប៊ែរឡាំង។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ