លោក ត្រាំ ថាអាមេរិកនិងចិន​​​​​ដោះស្រាយ​​​​​​បញ្ហាកូរ៉េខាងជើង​​​​តែមួយភ្លែត

ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​ថ្លែង​បែប​ទន់​ភ្លន់​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ នៅ​ឯ​ជំនួប​ជាមួយ​ប្រធានាធិបតី​ចិន លោក ស៊ី ជិនពីង ជា​ទី​ដែល​មេដឹកនាំ​ទាំង​ពីរ​បាន​ឯកភាព​គ្នា​បន្ត​ការងារ​លើ​បញ្ហា​សំខាន់ នោះ​គឺ​ការ​គំរាម​កំហែង​ដោយ​អាវុធ​នុយក្លេអ៊ែរ​ពី​សំណាក់​កូរ៉េ​ខាង​ជើង និង​វិវាទ​ពាណិជ្ជកម្ម​ទ្វេភាគី។

មន្ទីរពេទ្យចិនថា ជយលាភីពាន​​​​​​​​​​ណូបែល​​​​​​​​​​​​សន្តិភាពលោក លីវ ឈឺធ្ងន់មិនអាចចេញទៅបរទេស

ក្រុម​វេជ្ជ​បណ្ឌិត​ចិន​ដែល​ព្យាបាល​ជំងឺ​ជយលាភី​ពាន​រង្វាន់​ណូបែល លោក លីវ ស៊ាវប៉ូ នោះ បាន​ព្រមាន​​ទៅ​ក្រុម​វេជ្ជបណ្ឌិត​អាមេរិក និង​អាល្លឺម៉ង់​ថា លោក លីវ មាន​ជំងឺ​ធ្ងន់​ធ្ងរ មិន​អាច​ធ្វើ​ដំណើរ​ទៅ​ព្យាបាល​នៅ​ខាង​ក្រៅ​បាន​ទេ។

តំបន់ភាគកណ្ដាលហ្វីលីពីនបន្តដាច់​​​​ភ្លើងក្រោយរញ្ជួយដីសម្លាប់​​​​មនុស្ស​​​​​​២នាក់

តំបន់​ជា​ច្រើន​នៅ​ភាគ​កណ្ដាល​ហ្វីលីពីន ត្រូវ​បាន​រាយការណ៍​ថា នៅ​បន្ត​គ្មាន​ភ្លើង​អគ្គិសនី​នៅ​ឡើយ​ បន្ទាប់​ពី​រញ្ជួយ​ដី​កម្លាំង ៦.៥​រ៉ិចទ័រ បាន​វាយ​ប្រហារ​នៅ​តំបន់​នេះ និង​បាន​សម្លាប់​មនុស្ស ២​នាក់។

ភ្លៀងធ្លាក់ជោគជាំនៅជប៉ុន អ្នកស្លាប់​​​​​​​​​​កើន​​ដល់១៦នាក់ហើយ

ក្រុម​ជួយ​សង្គ្រោះ​ជប៉ុន បាន​បង្កើន​ការ​ស្វែង​រក​អ្នក​នៅ​រស់​រាន​មាន​ជីវិត​នៅ​ក្នុង​តំបន់​រង​ភ្លៀង​ធ្លាក់​ជោគ​ជាំ មាន​ទឹក​ជំនន់ និង​ការ​រអិល​បាក់​ដី អំឡុង​ពេល​ដែល​អាកាស​ធាតុ​បាន​អំណោយ​ផល​បន្តិច

លោក ត្រាំ ថាកិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​អង់គ្លេស-អាមេរិក នឹង​កើត​ឡើង​យ៉ាង​ឆាប់

ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​និយាយ​ថា លោក​រំពឹង​ថា កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​ដ៏​ខ្លាំង​មួយ​ជាមួយ​ចក្រ​ភព​អង់គ្លេស នឹង​សម្រេច​ឡើង​យ៉ាង​ឆាប់​រហ័ស។

មេដឹកនាំហ្វីលីពីនស្ពាយកាំភ្លើងដើរទៅមើលជំរុំយោធានៅភាគខាងត្បូង

ប្រធានាធិបតី​ហ្វីលីពីន លោក រ៉ូទ្រីហ្កូ ឌូទើតេ ដែល​មាន​ស្ពាយ​កាំភ្លើង​នៅ​នឹង​ស្មា​ផង​នោះ កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ បាន​ធ្វើ​ដំណើរ​ទៅ​ទស្សនា​ជំរុំ​យោធា​មួយ នៅ​ជិតនឹង​ទីក្រុង​មួយដែល…

អាមេរិកថា គ្មានជម្រើសល្អច្រើនសម្រាប់កូរ៉េខាងជើងទេ បើដាក់សម្ពាធបរាជ័យ

រដ្ឋ​មន្ត្រី​ការបរទេស​អាមេរិក លោក Rex Tillerson បាន​និយាយ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​ថា នឹង​មិន​មាន​ជម្រើស​ល្អ​ច្រើន​សម្រាប់​កូរ៉េ​ខាង​ជើង​នោះ​ឡើយ…

យន្តហោះចម្បាំងអាមេរិកហោះរំលងតំបន់មានជម្លោះនៅសមុទ្រចិនខាងត្បូង

កង​ទ័ព​អាកាស​អាមេរិក​និយាយ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​ថា យន្ត​ហោះ​ចម្បាំង​របស់​ខ្លួន​បាន​ហោះ​ហើរ​រំលង​លើ​តំបន់​មាន​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង…

នាយរដ្ឋមន្ដ្រីវៀតណាម៖ ពួកភេរវករត្រូវតែដាក់ទោសឲ្យធ្ងន់

នាយករដ្ឋមន្ដ្រីវៀតណាមបានបញ្ចេញប្រតិកម្មខ្លាំងៗថា ពួកភេរវករត្រូវតែដាក់ទណ្ឌកម្មឲ្យធ្ងន់ធ្ងរជាទីបំផុត។ ការព្រមាននេះ គឺបន្ទាប់ពីជនជាតិវៀតណាម២នាក់ ត្រូវបានក្រុមបះបោរសម្លាប់ក្នុងប្រទេសហ្វីលីពីន។

ត្រាំ ប្តេជ្ញាចាត់វិធានការក្តៅលើករណីកូរ៉េខាងបាញ់មីស៊ីល

ប្រធានាធិបតីអាមេរិកលោក ដូណល ត្រាំ បានប្តេជ្ញានៅថ្ងៃព្រហស្បតិ៍ម្សិលមិញថា នឹងប្រឈមមុខជាមួយកូរ៉េខាងជើងដោយប្រើវិធានការក្តៅ ចំពោះការបាញ់សាកល្បងអាវុធមីស៊ីលចុងក្រោយ ហើយជំរុញឲ្យរដ្ឋអំណាចទីក្រុងព្យុងយ៉ាងទម្លាក់ចោល​កម្មវិធីអាវុធនោះជាបន្ទាន់។​

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ