កូរ៉េ​ខាង​ត្បូង​គ្រោង​សង់​សារមន្ទីរ​រំលឹក​ស្ត្រីត្រូវ​ទាហាន​ជប៉ុនចាប់​រំលោភ

រដ្ឋ​មន្ត្រី​ថ្មី​នៃ​គ្រួសារ និង​សមភាព​យេនឌ័រ​របស់​កូរ៉េ​ខាង​ត្បូង បាន​និយាយ​ថា ផែនការ​មួយ​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​កសាង​សារមន្ទីរ​មួយ​នៅ​ទីក្រុង​សេអ៊ូល ដើម្បី​រំឭក​ដល់​អតីត​ស្ត្រី​កូរ៉េ​ ដែល​ត្រូវ​បាន​បង្ខំ​ឲ្យ​បម្រើ​ផ្លូវ​ភេទ​ទាហាន​ជប៉ុន។

យោធា​ហ្វីលីពីន​ថា ពួក​បះបោរ​បង្ខំ​ក្មេង​ឲ្យ​កាន់​កាំភ្លើង​ច្បាំង

កង​ទ័ព​ហ្វីលីពីនបាន​និយាយ​ថា ក្មេងៗនិង​ចំណាប់​ខ្មាំង ត្រូវ​បាន​គេ​បង្ខំ​ឲ្យ​ចូល​រួម​ប្រយុទ្ធ​ជាមួយ​ពួក​បះបោរ​ប្រដាប់​អាវុធ នៅ​ក្នុង​សមរភូមិ​នៅ​ទីក្រុង​មួយ​នៅ​ភាគ​ខាង​ត្បូង​ ដែល​បាន​អូស​បន្លាយ​ពេល​អស់​រយៈ​ពេល ៧​សប្ដាហ៍​មក​ហើយ។

ម៉ាឡេស៊ី​ប្រុង​ប្រយ័ត្ន​ខ្ពស់​ក្រោយ​ពួក​បះបោរ​បាក់​ទ័ព​នៅ​អ៊ីរ៉ាក់

ប្រទេស​ម៉ាឡេស៊ី បាន​ស្ថិត​ក្នុង​ស្ថានភាព​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​រត់​គេច​ខ្លួន​របស់​ពួក​ឧទ្ទាម បន្ទាប់​ពី​កង​កម្លាំង​រដ្ឋាភិបាល​អ៊ីរ៉ាក់ បាន​ប្រកាស​ជ័យជម្នះ​ទៅ​លើ​ក្រុម​រដ្ឋ​ឥស្លាម នៅ​ទីក្រុង​មូស៊ូល និង​រ៉ាហ្កា។

អ៊ីរ៉ាក់​ប្រកាស​ថា ឈ្នះ​សង្គ្រាម​លើ​អំពើ​ឃោឃៅនិង​ភេរវកម្ម​នៅ​ទីក្រុង​មូស៊ូល

នាយករដ្ឋមន្ត្រី​អ៊ីរ៉ាក់ លោក ហៃឌ័រ អាល់ អាបាឌី បាន​ប្រកាស​អំពី​ជ័យជម្នះ​ទៅ​លើ​អំពើ​ឃោឃៅ និង​អំពើ​ភេរវកម្ម នៅ​ទីក្រុង​មូស៊ូល កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ដោយ​លោក​ប្រកាស​ថា កងទ័ព​រដ្ឋាភិបាល​បាន​បញ្ចប់​ការ​គ្រប់​គ្រង​របស់​ក្រុម​រដ្ឋ​ឥស្លាម​ទៅ​លើ​ទីក្រុង​ធំ​លំដាប់​ទី​ពីរ​របស់​ប្រទេស​នេះ។

រដ្ឋមន្ត្រីការបរទេសអាមេរិកនឹងទៅបំពេញទស្សនកិច្ចដោះស្រាយវិបត្តិនៅកាតា

រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Rex Tillerson នឹងចាប់ផ្តើមបំពេញទស្សនកិច្ច៤ថ្ងៃទៅកាន់ប្រទេស កុយវែត កាតា និង ប្រទេសអារ៉ាប់ប៊ីសាអ៊ូឌីត ដើម្បីជួបមេដឹកនាំនៅឈូងសមុទ្រអារ៉ាប់ទាំងនោះ ជជែកដោះស្រាយបញ្ហាវិបត្តិនៅកាតា។​

លោកអាបេ នឹងរុះរើគណៈរដ្ឋមន្ត្រី ខណៈប្រជាប្រិយភាពធ្លាក់ចុះទាបបំផុត​

នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្ស៊ីនហ្សូ អាបេ នឹងរុះរើគណៈរដ្ឋមន្ត្រី​របស់លោកនិងថ្នាក់ដឹកនាំគណបក្ស នៅដើមខែក្រោយនេះជា សកម្មភាពដើម្បីស្តារប្រជាប្រិយភាពឡើងវិញក្រោយពេលការធ្លាក់ចុះខ្លាំងចាប់តាំងពីការបោះឆ្នោតថ្នាក់ជាតិ​កាលពីឆ្នាំ២០១២មក។​

រញ្ជួយដីកម្លាំង៥,៩រិច្ឆទ័រនៅកោះ Leyte របស់​ហ្វីលីពីនព្រឹកនេះ​

រញ្ជួយដីកម្លាំង៥,៩ រិច្ឆទ័រ កើតឡើងនៅលើកោះភាគកណ្តាលនៃប្រទេសហ្វីលីពីន នៅព្រឹកថ្ងៃចន្ទនេះ បន្តទៀតក្រោយពេលការញ្ជួយកាលពីសប្តាហ៍មុន មិនទាន់មានរបាយការណ៍នៃចំនួនអ្នកស្លាប់រងរបួសឬខូចខាតទ្រព្យសម្បត្តិច្បាស់លាស់នៅឡើយ។​

ឆេះផ្សារល្បីឈ្មោះមួយនៅទីក្រុងឡុងដ៏

ផ្សារល្បីឈ្មោះមួយនៅទីក្រុងឡុងដ៍របស់អង់គ្លេសឈ្មោះ Camden Lock បានឆេះនៅព្រឹកថ្ងៃចន្ទនេះ ហើយក្រុមពន្លត់អគ្គីភ័យជាង៧០នាក់ កំពុងអន្តរាគមន៍ពន្លត់។

កូរ៉េខាងជើងព្រមានបាញ់​នុយក្លេអ៊ែលើកន្លែងសមយុទ្ធរបស់អាមេរិក​

កូរ៉េខាងជើងកាលពីថ្ងៃអាទិត្យម្សិលមិញ បានលើកឡើងថា សមយុទ្ធបាញ់គ្រាប់ពិតរបស់សហរដ្ឋអាមេរិក និង កូរ៉េខាងត្បូង គឺជាការបង្ហាញពីសញ្ញាគំរាមកំហែងប្រឆាំងទីក្រុងព្យុងយ៉ាង ដែលកូរ៉េខាងជើងចោទថា អាមេរិកកំពុងតែរុញស្ថានការណ៍ឲ្យធ្លាក់ដល់ការចាប់ផ្តើមសង្គ្រាមនុយក្លេអ៊ែ។​

ថៃ និងភូមាបង្កើតក្រុមការងាររួមគ្នា​​​​​​ដោះស្រាយបញ្ហាពលករ

សេចក្ដី​រាយការណ៍​បាន​ឲ្យ​ដឹង​ថា ថៃ និង​ភូមា បាន​ឯកភាព​បង្កើត​គណៈកម្មាធិការ​ការងារ​រួម​គ្នា​មួយ ដើម្បី​ដោះ​ស្រាយ​បញ្ហា​ពលករ ដែល​កើត​ចេញ​ពី​ភាព​ច្របូក​ច្របល់​ជុំ​វិញ​ការ​អនុវត្ត​ច្បាប់​គ្រប់​គ្រង​ពលករ​បរទេស​របស់​ថៃ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ