ប្រធានគណៈកម្មាធិការព្រំដែនកម្ពុជា លោក វ៉ា គឹមហុង

កម្ពុជា-វៀតណាម បិទបញ្ចប់កិច្ចពិភាក្សពីបញ្ហាព្រំដែនទាំងគ្មានលទ្ធផល

កម្ពុជា-វៀតណាម បានបិទកិច្ចប្រជុំទាំងគ្មានលទ្ធផល ក្រោយពីពួកគេប្រើពេល២ថ្ងៃជជែកដេញដោលលើភាពចម្រូងសម្រាសនៃការបោះបង្គោលព្រំដែនដែលនៅសេសសល់។

ដីខ្មែរស្រែវៀតណាម

វិភាគ៖ កម្ពុជាមិនមានយន្តការច្បាស់លាស់ដើម្បីបញ្ចប់ការជួលដីឲ្យប្រទេសជិតខាង

ក្នុងកំឡុងពេលនៃការកាន់អំណាចរយៈពេលជាង៣៦ឆ្នាំមកនេះ គណបក្សប្រជាជនកម្ពុជាទទួលរងការវាយប្រហាដោយពាក្យសំដីពីគណបក្សប្រឆាំងថាបានធ្វើឲ្យបាត់បង់ទឹកដីទៅប្រទេសជិតខាងនិងអនុញ្ញាតិឲ្យជនអន្តោប្រវេសន៍ហូរចូលដោយខុសច្បាប់។

គណៈកម្មការចម្រុះកិច្ចការព្រំដែនកម្ពុជានិងវៀតណាម

គណៈកម្មការព្រំដែនកម្ពុជា-វៀតណាម បើកកិច្ចប្រជុំ ខណៈបញ្ហាព្រំដែនកម្រើកឡើងវិញ

គណៈកម្មការចម្រុះកិច្ចការព្រំដែនកម្ពុជានិងវៀតណាម បើកកិច្ចប្រជុំនៅព្រឹកថ្ងៃចន្ទនេះ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ស្របពេលបញ្ហាព្រំដែនបានកម្រើកឡើងវិញ។

កម្ពុជា និង​ឡាវ ឯកភាព​បន្ត​បោះបង្គោល​ព្រំដែន​នៅ​សេសសល់​ជិត​២០​ភាគរយ​

​ប្រទេស​កម្ពុជា និង​ឡាវ បាន​ព្រមព្រៀង​គ្នា​បោះបង្គោល​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ​ដែល​នៅ​សេសសល់ឲ្យបាន​ឆាប់​តាម​ដែល​អាច​ធ្វើទៅបាន ខណៈ​ប្រទេស​ទាំង​ពីរ​បោះបង្គោល​បាន​ជាង ៨០​ភាគរយ​។​
​នៅក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​មួយ​ស្ដីពី​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​ប្រមុខ​កា​ទូត​កម្ពុជា លោក ប្រាក់ សុខុន ទៅកាន់​ប្រទេស​ឡាវ កាលពី​ថ្ងៃ​ទី​១៦ ដល់​ថ្ងៃ​ទី​១៧ ខែ​មិថុនា​កន្លងមកនេះ ក្រសួងការបរទេស​កម្ពុជា ភាគី​ទាំងពីរ​បាន​ឯកភាពគ្នា​

លោក អ៊ុំ សំអាន ថា​នឹងចំណាយពេល​សិក្សា​​បច្ចេកទេសនិង​ឯកសារ​សម្រាប់ត្រៀមខ្លួន​សើរើបញ្ហាព្រំដែន

តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក អ៊ុំ សំអាន ដែល​បាន​ចាកចេញពីប្រទេស​អស់រយៈ​ពេល​ជាង​៧ខែ បានវិលត្រឡប់មកប្រទេសកម្ពុជា​​វិញនៅព្រឹក​ថ្ងៃ​អាទិត្យ​នេះ ដោយ​លោក​ថា​នឹង​ចំណាយ​ពេល​សិក្សា​លើ​ឯកសារ​និងបច្ចេកទេសមួយចំនួនសម្រាប់ត្រៀមខ្លួនសើរើ​បញ្ហាព្រំដែន ​នៅពេលគណបក្ស​ប្រឆាំង​ឈ្នះការបោះឆ្នោត។​

មេបក្ស​អំណាច​ខ្មែរ​ស្នើរដ្ឋមន្រ្តីមហាផ្ទៃ​បំភ្លឺ​រឿងទាហាន​វៀតណាមដាក់​​ក្នុង​វត្ត​ខ្មែរ​និង​បោះ​បង្គោលបេតុង​

ប្រធាន​គណបក្ស​អំណាច​ខ្មែរ​ លោក សួន សេរីរដ្ឋា បានស្នើ​ឲ្យ​រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស ខេង ពន្យល់ពី​វត្តមាន​កងទ័ព​វៀតណាមដែ​ល​លោក​ថា​បានបោះទីតាំង​នៅ​វត្ត​ត្រពាំងផ្លុង​ ស្រុកពញាក្រែក ខេត្តកំពង់ចាមនិង​ការ​បោះ​​បង្គោល​បេតុង​មួយ​នៅ​ក្នុង​វត្ត​ស្រែស្ពៃ​ ក្នុង​ស្រុក​អូររាំងឪ ខេត្តត្បូងឃ្មុំ។​លោក សួន សេរីដ្ឋា កាលពីថ្ងៃពុធ​បាន​ដឹកនាំក្រុមការងារគណបក្សអំណាចខ្មែរ ចុះទៅជួបប្រជា​ពលរដ្ឋនិង​​ពិនិត្យ​មើល​ស្ថានភាពនៅទីនោះ ក្រោយ​ពី​បាន​ទទួល​ដំណឹង​ពី​ប្រជា​ពលរដ្ឋ​លើ​ការ​បោះ​បង្គោល​នេះ។​ ក្នុងលិខិត​មួយ​ចេញផ្សាយនៅថ្ងៃ​ព្រហស្បតិ៍នេះ លោក សួន សេរីរដ្ឋា បាន​ឲ្យ​ដឹងថាលោក​បាន​រក​ឃើញថា​នៅ​ក្នុង​បរិវេណ​វត្តស្រែស្ពៃ ឃុំ​គងជ័យ ស្រុក​អូររាំងឪ​ និង​វត្ត​ត្រពាំងផ្លុង​ ស្រុកពញាក្រែក​ ខេត្តត្បូងឃ្មុំ មានទាហាន​វៀតណាម​ចូល​មកបោះ​ទីតាំង​រស់នៅ​ក្នុង​វត្ត​ហើយ​លួចដាំ​បង្គោល​បេតុង​នៅ​ក្នុងវត្ត ដោយ​លោក​ថា​មិន​ដឹង​ថា​ជា​បង្គោល​អ្វីពិតប្រាកដ​ដែល​បង្ក​ប្រជា​ពលរដ្ឋ​ភ័យ​ខ្លាចយ៉ាងខ្លាំង។​

មេបក្ស​អំណាច​ខ្មែរ​ថា​វៀតណាម​បោះ​បង្គោលនិង​ដាក់​ទាហាន​ក្នុង​វត្ត​ខ្មែរ​ចំនួន​ពីរ​

ប្រធាន​គណបក្ស​អំណាច​ខ្មែរ​ លោក សួន សេរីរដ្ឋា បាន​អះអាង​ថា​វៀតណាម​បាន​បោះ​បង្គោលថ្ម​មួយ​នៅ​ក្នុង​វត្ត​ស្រែស្ពៃ ​ក្នុងឃុំ​គងជ័យ ​ស្រុក​អូររាំងឪ ខេត្ត​ត្បូងឃ្មុំនិង​ដាក់ទាហានមួយចំនួន​​​នៅ​វត្ត​ត្រពាំងផ្លុង ឃុំត្រពាំងផ្លុង ក្នុង​ស្រុក​ពញាក្រែក​ ខេត្តត្បូងឃ្មុំ ដោយ​លោកថា​ប្រជា​ពលរដ្ឋ​កំពុង​មា​ន​ការ​ព្រួយ​បារម្ភ។​លោក សួន សេរីដ្ឋា នៅ​ថ្ងៃ​ពុធនេះ បាន​ដឹកនាំក្រុមការងារគណបក្សអំណាចខ្មែរ ចុះទៅជួបប្រជា​ពលរដ្ឋនិង​ពិនិត្យ​មើល​ស្ថានភាពនៅទីនោះ ក្រោយ​ពី​បាន​ទទួល​ដំណឹង​ពី​ប្រជា​ពលរដ្ឋ​លើ​ការ​បោះ​បង្គោល​នេះ។​

​កម្ពុជា​-​ថៃ គ្រោង​ជួប​គ្នា​ថ្មី​ទៀត​និយាយ​ពី​សន្តិសុខ​តាម​ព្រំដែន​

​កម្ពុជា​-​ថៃ នឹង​ប្រើពេល​៤​ថ្ងៃ សម្រាប់​បើក​កិច្ចប្រជុំ​មន្ត្រី​ថ្នាក់​កំពូល​នៃ​ក្រសួង​ការពារជាតិ លើ​យន្តការ​ពង្រឹងសន្តិសុខ និង​ទំនាក់ទំនង​ពី​ការអភិវឌ្ឍ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ​។​
​នៅ​ថ្ងៃ​ទី​១៩​ ខែ​មីនា ក្រសួង​ការពារជាតិ បាន​ចេញ​សេចក្ដីប្រកាស​ព័ត៌មាន​មួយ បញ្ជាក់ថា គណៈកម្មាធិការ​ព្រំដែន​ទូទៅរបស់​កម្ពុជា និង ថៃ​នឹង​បើក​កិច្ចប្រជុំ​មួយ នៅ​ទីក្រុង​បាងកក​ប្រទេស​ថៃ ប្រើ​រយៈពេល​៤​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ​ទី២១ ដល់​ថ្ងៃ​ទី២៤ ខែ មីនា សប្តាហ៍​ក្រោយនេះ​។​

ខេត្តមួយជាប់ព្រំដែនច្រានចោលថាវៀតណាមមិនបានធ្វើផ្លូវថ្នល់រំលោភចូលដីខ្មែរ

អ្នកនាំពាក្យសាលាខេត្តស្វាយរៀងអះអាងថា វៀតណាមមិនបានធ្វើផ្លូវរំលោភចូលដីខ្មែរច្រើនរយហិកតា នៅឃុំចន្ទ្រានៃខេត្តនេះដូចការលើកឡើង របស់ប្រជាពលរដ្ឋ និងអ្នកលេងហ្វេសប៊ុកមួយចំនួននោះទេ។ នៅពេលថ្មីៗនេះ ប្រជាពលរដ្ឋនៅតាមព្រំដែនក្នុងខេត្តស្វាយរៀង និងអ្នកលេងហ្វេសប៊ុកមួយចំនួនបានបង្ហោះរូបភាពគ្រឿងចក្រ និងរថយន្តដឹកដី ធ្វើផ្លូវជាប់ខ្សែក្រវាត់ព្រំដែនដែលពួកគេថា ការធ្វើផ្លូវនោះ ភាគីវៀតណាមបានរំលោភចូលដីស្រែអ្នកភូមិច្រើនរយហិកតា ស្ថិតនៅឃុំចន្ទ្រា ស្រុកចន្ទ្រា ខេត្តស្វាយរៀង គ្មានកិច្ចអន្តរាគមន៍ទប់ស្កាត់ពីអាជ្ញាធរកម្ពុជា។

អ្នកកាសែតជើងចាស់ លោក ឆាយ សុផល បង្ហាញ​​សៀវភៅ​ជម្លោះព្រំដែនកម្ពុជា-វៀតណាម កាលពីខែវិច្ឆិកា ឆ្នាំ​២០១៥​(រូបថតផ្តល់ឲ្យ​)

នាយករដ្ឋមន្រ្តីសរសើរអ្នកកាសែត​ជើងចាស់​ពីការចងក្រង​សៀវភៅ​ជម្លោះព្រំដែនកម្ពុជា-វៀតណាម​

លោក​នាយករដ្ឋមន្រ្តី​ ហ៊ុន សែន បានផ្ញើលិខិត​មួយច្បាប់​ទៅកាន់​អ្នកកាសែតជើងចាស់ លោក ឆាយ សុផល ដោយ​បាន​កោតសរសើរ​រូបលោក​ក្នុងការ​ចងក្រងសៀវភៅ​ទាក់​ទង​​នឹង​ជម្លោះព្រំដែនកម្ពុជានិង​វៀតណាម។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ