គណៈកម្មការចម្រុះកិច្ចការព្រំដែនកម្ពុជានិងវៀតណាម បើកកិច្ចប្រជុំនៅព្រឹកថ្ងៃចន្ទនេះ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ស្របពេលបញ្ហាព្រំដែនបានកម្រើកឡើងវិញ។
តាមគម្រោងកិច្ចប្រជុំនៅថ្ងៃនេះភាគីទាំងពីរថានឹងដាក់សំណើទៅប្រធានាធីបតីបារាំងឲ្យជួយខាងបច្ចេកទេសនិងជំនាញផែនទី និងបញ្ហាសំណើមួយចំនួនដែលកម្ពុជាទាមទារឲ្យវៀតណាមបញ្ឈប់សកម្មភាពជីកស្រះ ធ្វើផ្លូវ និងប៉ុស្តិ៍ចូលតំបន់ហាមឃាត់ក្នុងខេត្តរតនៈគិរី។
កាលពីម្សិលមិញ យុវជនខ្មែរមួយក្រុមដែលទៅមើលព្រំដែនតំបន់ចម្រូងចម្រាស់នោះ ត្រូវបានសមត្ថកិច្ចខ្មែររារាំងតែពុំមានផ្ទុះហឹង្សាកើតឡើងទេ៕