បង្គោលព្រំដែនកម្ពុជា-វៀតណាម

វៀតណាម​​គ្រោង​ចុះ​ហត្ថលេខា​ទទួល​ស្គាល់​ព្រំដែន​ដែល​បោះបាន​ ៨៤​ភាគរយ​ជា​មួយ​កម្ពុជា​នៅ​ឆ្នាំ​នេះ

សារព័ត៌មាន​រដ្ឋ​វៀតណាម​បាន​ចុះផ្សាយ​ថា​ ប្រទេស​កម្ពុជា​ និង​វៀតណាម​គ្រោង​ចុះហត្ថលេខា​ទទួលស្គាល់​ព្រំដែន​គោក​ដែល​បោះ​រួចហើយ​បាន​ចំនួន៨៤ភាគរយ​នោះ​នៅ​ឆ្នាំនេះ​។

ក្រុមនិស្សិតបញ្ញវន្តអះអាងថា ដីនៅស្វាយរៀងរាប់រយហិកតាបាត់ទៅវៀតណាម​

សមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ អះអាងថា វៀតណាមធ្វើផ្លូវក្រវ៉ាត់យកដីខ្មែររាប់រយហិកតាចាប់ពីបង្គោលព្រំដែន១៩៤ដល់១៩៩ ស្ថិតនៅតំបន់ព្រំដែនច្រមុះជ្រូក (ជំពុះទារ) ស្រុកចន្ទទ្រា ខេត្តស្វាយរៀង​។

មេដឹកនាំ​វៀតណាមជំរុញឲ្យកម្ពុជាបញ្ចប់ឯកសារបោះបង្គោលព្រំដែននៅត្រឹម​ឆ្នាំក្រោយ

សារព័ត៌មាន​វៀតណាម បាន​ចុះ​ផ្សាយ​ថា ក្នុងជំនួប​នោះ ​លោក ង្វៀន ភូជុង បានជំរុញឲ្យ​រដ្ឋាភិបាល​ប្រទេស​ទាំង​ពីរ បញ្ចប់​ឯកសារ​បោះ​បង្គោល​ព្រំដែន និង​ការងារ​កំណត់​ខ្សែ​បន្ទាត់​ព្រំដែន​នៅឆ្នាំ២០១៩ បន្ទាប់ពីសម្រេចបាន ៨៤ភាគរយហើយនោះ។

ប្រធានគណៈកម្មាធិការព្រំដែនកម្ពុជា លោក វ៉ា គឹមហុង

លោក វ៉ា គឹមហុង ថា ការបោះបង្គោលព្រំដែនជាមួយវៀតណាមដែលសេសសល់ ​ត្រូវការបារាំង

ប្រធានគណៈកម្មាធិការព្រំដែនកម្ពុជា លោក វ៉ា គឹមហុង អះអាងថា ការបោះបង្គោលព្រំដែន​ជាមួយ​វៀត​ណាម មិ​ន​អាច​​បញ្ចប់​នៅ​ឆ្នាំ​២០១៨ ដូចការគ្រោងទុកនោះទេ ដោយថា ការបោះបង្គោល​ដែលនៅ​​សេស​​​​សល់​​១​៦​​​​​​ភាគ​រយ​ទៀត​​ ត្រូវ​ការ​ភាគីបារំាងធ្វើជាអាជ្ញាកណ្តាល​ទើប​អាច​បន្ត​បោះបាន។

មន្ត្រីជាន់ខ្ពស់កងយោធពលខេមរភូមិន្ទព្រមានចាប់អ្នកថាកម្ពុជាកាត់ដីឲ្យវៀតណាមដាក់គុក

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ព្រមានចាត់វិធានការ ចាប់អ្នកដែលចោទប្រកាន់ដោយមិនមានភស្តុតាងថា រដ្ឋាភិបាល​កាត់ទឹកដីឲ្យវៀតណាម​ដាក់ពន្ធនាគារ។​

កម្ពុជានិងឡាវឯកភាពគ្នាគ្រោងចុះវាស់ព្រំដែនដែលនៅ «ចម្រូងចម្រាស់»

គណៈកម្មការចម្រុះព្រំដែន កម្ពុជា-ឡាវ ឯកភាពគ្នាថានឹងចុះពិនិត្យបង្គោលព្រំមួយចំនួនដែលគណៈកម្មការនេះអះអាងថា នៅមានភាពចម្រូងចំរាស់ដើម្បីដោះស្រាយឈានទៅរកការបោះបង្គោលព្រំដែនបញ្ជាប់រវាងប្រទេសទាំងពីរ។

អ្នក​ឃ្លាំមើល​ព្រំដែន​​ជំទាស់ផែនការ​ផ្ទេរ​ផែនទី​របស់​រដ្ឋាភិបាល​កម្ពុជា

ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា បាន​បង្ហាញ​ជំហរ​ជំទាស់​ទៅ​នឹង​គម្រោង​រដ្ឋាភិបាល​កម្ពុជា ដែល​គ្រោងផ្ទេរ​ផែនទី​ខ្នាត ១/១០០,០០០ ទៅ​ផែនទី​ខ្នាត ១/៥០,០០០ ជាមួយ​រដ្ឋាភិបាល​វៀតណាម។
លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​២៣ ខែ​វិច្ឆិកា​កន្លង​មក​នេះ បាន​ឲ្យ​ដឹង​ថា លោក និង​នាយករដ្ឋ​មន្ត្រី​វៀតណាម លោក ង្វៀន សួនហ្វ៊ុក បាន​ឯកភាព​គ្នា​នៅ​ក្នុង​ជំនួប​នៅ​ខេត្ត​សៀមរាប ទៅ​លើ​ការ​ផ្ទេរ​ផែនទី​ខ្នាត ១/១០០,០០០​ ទៅ​ផែនទី​ខ្នាត ១/៥០,០០០​វិញ។

កម្ពុជានិងវៀតណាម គ្រោងស្នើសុំបារាំងផ្ទេរផែនទីពីខ្នាត១លើ១០០ពាន់មក១លើ៥០ពាន់

ប្រមុខរដ្ឋាភិបាលកម្ពុជា ប្រកាសថា ភាគីកម្ពុជា និងវៀតណាម បានឯកភាពគ្នាស្នើអ្នកជំនាញផែនទីពីប្រទេសបារាំង ឲ្យធ្វើផែនទីប្តូរពីខ្នាត១លើ១០០ពាន់ ទៅជាខ្នាត១លើ៥០ពាន់វិញ។ ការស្នើសុំនេះ ធ្វើឡើងក្នុងជំនួបទ្វេរភាគី រវាងនាយករដ្ឋមន្រីកម្ពុជា លោក ហ៊ុន សែន និងនាយករដ្ឋមន្ដ្រីវៀតណាមលោក ង្វៀន សួនហ៊្វុក នាកិច្ចប្រជុំស្ដីពីការអភិវឌ្ឍតំបន់ត្រីកោណលើកទី៩ នៅខេត្ដសៀមរាប…

កម្ពុជារង់ចាំការឆ្លើយតបនឹងកំណត់ទូត ខណៈវៀតណាមនៅតែបន្តសង់ប៉ុស្ដិ៍នៅតំបន់ហាមឃាត់

ម​ន្ត្រីរដ្ឋាភិបាលអះអាងថា កម្ពុជានៅរង់​ចាំ​ការ​ឆ្លើយតប​នឹង​កំណត់​ទូតដែល​បានដាក់​ទៅ​វៀតណាម​កន្លងមក ដោយ​ថា​កម្ពុជា​មិនមានចំណាត់​ការ​អ្វីទៀតទេ បើទោះជាវៀតណាមនៅតែបន្តសង់ប៉ុស្ដិ៍យាមក្នុងតំបន់ហាមឃាត់ជាប់ព្រំដែនស្ថិតក្នុងខេត្តរតនគិរីក៏ដោយ​។

អាជ្ញាធរកម្ពុជាថាវៀតណាមនៅតែបន្តធ្វើប៉ុស្តិ៍យាមនៅតំបន់ហាមឃាត់ក្នុងខេត្តរតនគិរី

អាជ្ញាធរកម្ពុជាអះអាងថា ភាគីវៀតណាមនៅតែបន្តធ្វើប៉ុស្តិ៍យាមចំនួនពីរក្នុងតំបន់ហាមឃាត់ជាប់ព្រំដែនស្ថិតក្នុង​ខេត្តរតនគិរី បើទោះជាភាគីទាំងបានជួបគ្នាស្វែងរកការបញ្ឈប់ការសាងសង់ក៏ដោយ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ