​កម្ពុជា​-​ថៃ គ្រោង​ជួប​គ្នា​ថ្មី​ទៀត​និយាយ​ពី​សន្តិសុខ​តាម​ព្រំដែន​

​កម្ពុជា​-​ថៃ នឹង​ប្រើពេល​៤​ថ្ងៃ សម្រាប់​បើក​កិច្ចប្រជុំ​មន្ត្រី​ថ្នាក់​កំពូល​នៃ​ក្រសួង​ការពារជាតិ លើ​យន្តការ​ពង្រឹងសន្តិសុខ និង​ទំនាក់ទំនង​ពី​ការអភិវឌ្ឍ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ​។​

​នៅ​ថ្ងៃ​ទី​១៩​ ខែ​មីនា ក្រសួង​ការពារជាតិ បាន​ចេញ​សេចក្ដីប្រកាស​ព័ត៌មាន​មួយ បញ្ជាក់ថា គណៈកម្មាធិការ​ព្រំដែន​ទូទៅរបស់​កម្ពុជា និង ថៃ​នឹង​បើក​កិច្ចប្រជុំ​មួយ នៅ​ទីក្រុង​បាងកក​ប្រទេស​ថៃ ប្រើ​រយៈពេល​៤​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ​ទី២១ ដល់​ថ្ងៃ​ទី២៤ ខែ មីនា សប្តាហ៍​ក្រោយនេះ​។​

​ក្នុង​សេចក្តីប្រកាស​ឲ្យដឹងទៀតថា កិច្ចប្រជុំ​នោះ ភាគី​កម្ពុជា នឹង​លើកឡើង​ពី​បញ្ហា ការងារ​ សន្តិសុខ ទំនាក់ទំនង និង​កិច្ច​សហ​ប្រតិ​ប​ត្ត​ការ ព្រមទាំង​ការកសាង និង អភិវឌ្ឍ​នៅ​តាម​បណ្ដោយ​ព្រំដែន​ប្រទេស​ជិតខាង​ទាំង​ពីរ​។​

​ក្រសួង​ការពារ​ជាតិ​ឲ្យដឹង​ទៀត​ថា កិច្ចប្រជុំ​នោះ ភាគី​កម្ពុជា​ដឹកនាំ​ដោយ រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​ លោក ទៀ បាញ់ ចំណែក​ភាគី​ថៃ ក្រសួង​ថា ដឹកនាំ​ដោយ រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​ប្រទេស​ថៃ គឺ លោក ប្រា​វិត វង្ស​សា​វ៉ាន់ ។​

​គួរបញ្ជាក់​ថា​ កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា ថៃ​នេះ​កាលពី​ឆ្នាំ​២០១៥ ធ្វើឡើង​នៅ​ប្រទេស​កម្ពុជា មានន័យ​ថា​ប្រទេស​ទាំង​២​ប្ដូរ​វេន​គ្នា​មួយ​ឆ្នាំ​ម្ដង ដើម្បី​ធ្វើ​ជា​ម្ចាស់ផ្ទះ​សម្រាប់​កិច្ចប្រជុំ​៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ