បទយកការណ៍៖កម្មកររោងចក្រមួយចំនួន​បារម្ភខ្លាច​​បាត់បង់​ការងារ​ប្រសិនបើEBAត្រូវព្យួរ

ខណៈដែល​ការសម្រចចិត្ត​របស់​​សហភាព​អឺរ៉ុប​កាន់​តែខិតជិត​ចូល​មកដល់​ កម្មករកម្មការិនីមួយចំនួនដែល​ធ្វើការងារ​រោងចក្រនៅរាជធានីភ្នំពេញបារម្ភថាជីវភាពរស់នៅរបស់ពួក​គាត់​អាចកាន់តែយ៉ាប់យ៉ឺន ដោយសារពួក​គាត់​​ខ្លាចបាត់​បង់ការងារ​ ប្រសិនបើសហភាព​អឺរ៉ុបព្យួរ​ប្រព័ន្ធ​អនុគ្រោះពន្ធអ្វីគ្រប់យ៉ាងលើកលែងតែអាវុធ(EBA)មែន​នោះ ។

អសន្តិសុខ​គំរាមកំហែង​ដល់​ការ​សិក្សា​របស់​កុមារ​ជនជាតិ​ដើម​​​នៅខេត្ត​រតនគីរី

វិទ្យាល័យ​អន្តេវាសិកដ្ឋាន ក្នុង​ក្រុង​បានលុង ខេត្ត​រតនគិរី គឺជា​ទីកន្លែង​​ដែលកំពុង​តែផ្តល់ការ​សិក្សា​ និង​ជម្រក​ ដល់​សិស្សដែល​ធ្វើដំណើរមក​ពីតំបន់​ដាច់ស្រយាល​នៃ​ខេត្ត​នេះ។ នាយកសាលាវិទ្យាល័យអន្តេវាសិកដ្ឋាន លោក ឡាក់ ឈាងឡាយ ប្រាប់​អ្នក​យក​ព័ត៌មាន​ថា សិស្សដែលមកស្នាក់នៅក្នុងអគារ​គិតត្រឹមឆ្នាំ២០១៩នេះ មានសរុប៦០០នាក់ ក្នុងនោះមានសិស្សជា​យុវតី​ជាង​៥០ភាគរយ។​

បទយកការណ៍៖ កសិករក្នុងភូមិមួយនៅព្រៃវែងងាកមកដាំឈូក ព្រោះ​ចំណូលច្រើនជាងស្រូវបើ​ឈូកគ្មានជំងឺ​

បទយកការណ៍៖ កសិករក្នុងភូមិមួយនៅព្រៃវែងងាកមកដាំឈូក ព្រោះ​ចំណូលច្រើនជាងស្រូវបើ​ឈូកគ្មានជំងឺ​

ឈូកជាដំណាំមួយប្រភេទដែលអាចដុះដោយខ្លួនឯង​តាម​បឹងមួយចំនួន​ក្នុងប្រទេសកម្ពុជា។ ដំណាំនេះ​ផ្តល់ផល​ច្រើនយ៉ាង​ដល់ពលរដ្ឋ​ ដូចជា ផ្តល់ផ្លែសម្រាប់បរិភោគ ផ្តល់ផ្កាសម្រាប់ដាក់ថ្វាយព្រះ ឬវត្ថុស័ក្តិសិទ្ធិ ឬប្រើប្រាស់​ក្នុងពិធីបុណ្យទាននានា។

វិភាគ៖ តើការបិទ​ជើង​យន្ត​ហោះ​ពីចិន​ជា​ការ​សម្លាប់​សេដ្ឋកិច្ច​កម្ពុជា​ពិត​មែន​ដែរ​ឬទេ?

ក្រោ​យ​ផ្ទុះ​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​ធ្ងន់ធ្ងរ​ ដែល​បណ្ដាល​មក​ពី​វីរុស​កូរ៉ូណា​ដែលធ្វើ​ឱ្យ​​មនុស្សរាប់រយ​នាក់​ស្លាប់​ជាបន្តបន្ទាប់​នៅ​ទីក្រុង​វ៉ូហាន​ ខេត្ត​ហ៊ើប៉ី ប្រទេសចិន និង​បាន​រាល​ដាល​ដល់​ប្រទេស​ផ្សេង​ទៀត​នោះ រដ្ឋាភិបាល​ប្រទេស​មួយ​ចំនួន​បាន​ប្រកាស​បិទ​ជើង​យន្ត​ហោះ​ពី​ប្រទេស​ចិន ​ដើម្បី​រក្សា​សុវត្ថិភាព​ប្រជាជនក្នុង​ប្រទេស​​​ខ្លួន ក្នុង​នោះ​​ប្រទេស​ចំនួន​៨​នៅតំបន់​អាស៊ាន ​បាន​សម្រេច​បិទ​ផង​ដែរ។

បទយកការណ៍៖ មនុស្សចាស់នៅខេត្តព្រៃវែងមួយចំនួនទទួលបន្ទុកចិញ្ចឹមចៅៗ ក្រោយឪពុកម្តាយពួកគេចំណាកស្រុកទៅប្រទេសថៃ

យូណេសេហ្វ អះអាងថា បច្ចុប្បន្ននេះមានប្រជាពលរដ្ឋជាង៤លាននាក់(៤,៥) កំពុងរស់នៅកៀកនឹងភាពក្រីក្រ ហើយពួកគេមួយភាគធំរស់នៅតាមតំបន់ជនបទ ដែលងាយធ្លាក់ចូលទៅក្នុងភាពក្រីក្រវិញនៅពេលដែលពួកគេប្រឈមនឹងវិបត្តិសង្គម សេដ្ឋកិច្ច និងគ្រោះមហន្តរាយធម្មជាតិកើតឡើង។

វិភាគ៖ កម្ពុជាគួរ​ទប់ស្កាត់មេរោគឆ្លងមានប្រភពពីចិនបែបណា ក្រោយ WHO ប្រកាសអាសន្ន?

នៅសប្តាហ៍មុន អង្គការសុខភាពពិភពលោក (WHO) បានចេញប្រកាសមួយដាក់ពិភពលោកក្នុងភាពអាសន្ន ទាក់ទិននឹងការគំរាមកំហែងនៃវីរុសឆ្លងកូរ៉ូណាថ្មី ដែល​មានប្រភពពីមហាអំណាចចិន។

វិភាគ៖ដំណឹងចចាមអារ៉ាមមានឥទ្ធិពលលើពលរដ្ឋបង្ហាញពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋខ្សោយ

រយៈពេល១សប្តាហ៍ចុងក្រោយនេះ នៅពេលដែលមេរោគកូរ៉ូណាឆ្លងរាលដាលពីប្រទេសចិនទៅកាន់ប្រទេសនិងតំបន់ផ្សេងៗរួមទាំងកម្ពុជាបានបង្កការភ័យខ្លាចកាន់តែខ្លាំងនោះ ទន្ទឹមនឹងនេះ​ការផ្សាយដំណឹងផ្សេងៗកាន់តែធ្វើឱ្យមានការច្របូកច្របល់កាន់តែខ្លាំងដល់ប្រជាពលរដ្ឋ។​

បទយកការណ៍៖ ប្រជា​​សហគមន៍​បឹង​ស្នេហ៍​​ស្នើបង្កើន​​ទំហំ​ព្រៃ​​ដើម្បី​​ឆ្លើយ​តប​​នឹង​​កំណើន​​សត្វស្លាប​​

តំបន់អភិរក្សសត្វស្លាបបឹងស្នេហ៍ ជាតំបន់​ទេសចរណ៍បែបធម្មជាតិមានចម្ងាយប្រមាណ១៥គីឡូម៉ែត្រពីទីរួមខេត្តព្រៃវែង ត្រូវបានអាជ្ញាធរខេត្ត និងអ្នកពាក់ព័ន្ធ​​ប្រកាស​ស្នើដាក់បញ្ចូលជា​តំបន់ការពារធម្មជាតិកាលពីចុងខែធ្នូ ឆ្នាំមុន ក្នុងសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ខេត្ត​ស្តីពី «ការដាក់បញ្ចូលតំបន់ដីសើមបឹងស្នេហ៍​ជាតំបន់ការពារធម្មជាតិ»។ ​​

វិភាគ​៖ តើ​ទន្លេ​មេគង្គ​ក្រោម​អាច​នឹង​រីង​ស្ងួត​ទេ​នា​ពេល​អនាគត?

មេគង្គ គឺ​​ជា​ទន្លេ​វែង​ជាង​គេ​លំដាប់​ទី​១២ នៅ​ក្នុង​ចំណោម​ទន្លេ​ទាំង​ឡាយ​នៅ​លើ​​ពិភព​លោក។ ទន្លេ​នេះ​ មាន​ប្រភព​ពី​ទន្លេឡានឆាង​ប្រទេស​ចិន ហូរ​ចុះ​កាត់​ប្រទេស​មីយ៉ាន់ម៉ា ឡាវ ថៃ កម្ពុជា និង​វៀតណាម​ ដែល​មាន​ប្រវែង​សរុប​ ៤ ៣៥០គីឡូ​ម៉ែត្រ​ ចាក់​ទៅ​សមុទ្រ​ចិន​ខាង​ត្បូង។

វិភាគ៖ គុកចង្អៀត និង​ការអនុវត្តច្បាប់​មានទំនាក់ទំនងដូចម្តេច?

គុកព្រៃស ហៅថា មណ្ឌលអប់រំកែប្រែទី១ នៅរាជធានីភ្នំពេញ ដែលគ្រប់គ្រងដោយក្រសួងមហាផ្ទៃនោះ ឈប់ទទួលជនត្រូវចោទយកទៅឃុំខ្លួនបណ្តោះអាសន្នទៀតហើយ ចា​ប់ថ្ងៃទី១​ដើមខែនេះមក។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ