វិភាគ​៖​ តើ​សេដ្ឋកិច្ច​កម្ពុជា​អាច​ទទួល​កំណើន​ដូច​ការ​រំពឹង​ទុក​ក្នុង​ឆ្នាំ​២០២០​នេះ​ឬ​ទេ​?​

ក្រសួង​សេដ្ឋកិច្ច​បាន​ប៉ាន់​ប្រមាណ​ថា ​សេដ្ឋកិច្ច​កម្ពុជានៅ​ឆ្នាំ​២០២០ ​នៅ​តែ​រក្សា​កំណើនបាន​ ៦,៥ភាគរយ បើ​ទោះ​បី​មាន​បញ្ហា​ប្រឈម​មួយចំនួន​ពី​ខាង​ក្រៅ ​ដូច​ជា ​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ EBA ពី​កម្ពុជា​ជា​ដើម។

វិភាគ៖ តើ​ឥទ្ធិ​ពល EBA ២០​​ភាគ​រយ​​នឹង​​ធ្វើ​​ឱ្យកម្មកា​រិនី​​ក្នុង​​វិស័យ​​កាត់​ដេរ​​ប្រឈម​អ្វី​ខ្លះ​?

​ប្រព័​ន្ធអ​នុ​គ្រោះព​ន្ធ «អ្វី​គ្រប់​យ៉ាង​លើក​លែង​តែ​អាវុធ» ឬហៅ​កាត់​ថា E​BA​ ដែល​ផ្ដល់​ឱ្យ​ដោយ​​សហ​ភាព​អឺរ៉ុ​ប​សម្រាប់​កម្ពុជា បា​នផ្ត​ល់​ឱកា​សឱ្យប្រទេស​មួយ​នេះ នាំ​ទំនិ​ញ​ទៅ​លក់​ដោ​យមិ​នចាំ​បា​ច់បង់​ព​ន្ធ​​គយ​លើ​​គ្រ​ប់​មុខ​​ទំ​និ​​​ញ ជាពិ​សេស​ផលិ​ត​ផ​ល​កាត់​ដេរ​។​

បទ​សម្ភាសន៍​៖​ ឥទ្ធិពល​កាត់​EBA​ ២០​ភាគរយ​លើ​វិស័យ​រោងចក្រ

ថ្នាក់ដឹកនាំរដ្ឋាភិបាលអះអាងជាបន្តបន្ទាប់ថា ការកាត់EBA ទោះជា២០ភាគរយ ឬ១០០ភាគរយ ក៏មិនប៉ះពាល់ដល់វិស័យកាត់ដេរ ឬសេដ្ឋកិច្ចនៅកម្ពុជាដែរ ព្រោះនេះគ្រាន់តែជាការកាត់ប្រព័ន្ធអនុគ្រោះពន្ធ មិនមែនបិទទីផ្សារនោះទេ។​

បទយកការណ៍៖ អតីត​ទាហាន​ពីរ​នាក់​ប្តី​ប្រពន្ធ​នៅ​សៀមរាប​ប្តេជ្ញា​ការពារ​ព្រៃឈើ​សហគមន៍​ទោះ​ប្រឈម​បញ្ហា​​

ព្រៃឈើ​ត្រូវបានគេចាត់ទុកថា ជាធនធានធម្មជាតិសំខាន់មួយដែលអាចចូលរួមចំណែក​​ការពារនឹងបម្រែបម្រួល​អាកាសធាតុ។ ព្រៃឈើក៏ត្រូវបាន​ពលរដ្ឋកម្ពុជា​ជាច្រើន​រស់ពឹងអាស្រ័យ និងទាញប្រយោជន៍​សម្រាប់​ជីវភាពរស់នៅប្រចាំថ្ងៃទៀតផង។

វិភាគ៖ តើ​អ្វី​នៅ​ពី​ក្រោយ​ទឹក​​ចិត្ត​ទូលាយរបស់​កម្ពុជា​ជា​មួយ​បរទេស​?

«កម្ពុជាប្រទេស​តូច​ តែ​បេះ​ដូង​ទូលាយ» ពាក្យ​នេះ​ត្រូវ​បាន​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា និង​ក្រសួង​ស្ថាប័ន​ជាតិ​ធំ​ៗជាច្រើន​បាន​ចែក​រំលែក​តគ្នា​ក្នុង​បណ្ដាញ​សង្គម​ បន្ទាប់​ពី​រដ្ឋាភិបាល​កម្ពុជា​ប្រកាស​ទទួល​នាវា​ Westerdam ដែល​ផ្ទុក​ជនបរទេសជាង​២ពាន់នាក់​ ចូល​ចតនៅកំពង់ផែ​ខេត្ត​ព្រះសីហនុ បន្ទាប់​ពី​ប្រទេស​ និង​កោះ​ចំនួន​៥​បដិសេធ​មិន​ឱ្យ​ចូល។

បទយកការណ៍៖ ​ព្រៃសហគមន៍ចង្ក្រានរយនៅខេត្តសៀមរាប ប្រែក្លាយជាតំបន់អេកូទេសចរណ៍​​រកចំណូលជួយសហគមន៍

ដើមឈើតូចធំ ដែលដុះស្រោងស្ទើររកមើលពន្លឺថ្ងៃមិនបាន អមដោយសំឡេងសត្វយំទ្រហឹងអឺងអាប់។ ដើមឈើ និងសំឡេងសត្វទាំងនោះ មានវត្តមានក្នុងតំបន់ព្រៃសហគមន៍​​ចង្ក្រានរយ​ ស្ថិតនៅក្នុងភូមិបាយដុត ឃុំស្វាយស ស្រុកវ៉ារិន ខេត្តសៀមរាប ដែលមានចម្ងាយជាង៨០គីឡូម៉ែត្រពីទីរួមខេត្ត។

វិភាគ៖ ការ​ព្យួរ​ប្រព័ន្ធ​​អនុគ្រោះ​​ពន្ធ EBA ២០​ភាគ​រយ ប៉ះពាល់​រដ្ឋាភិបាល​ទេ​?​

ក្រសួងកា​របរទេសក​ម្ពុ​ជា កាលពីស​ប្តា​​ហ៍មុ​ន​ បាន​ចាត់​ទុ​ក​សេ​ចក្តីសម្រេ​ច​រ​បស់សហ​ភា​ពអឺ​រ៉ុបថា​ ​ជា​​រឿង​ដ៏​​អយុ​ត្តិធម៌​សម្រា​ប់​កម្ពុ​ជា ​បន្ទាប់​ពី​​ប្លុកលោ​កសេរីមួយនេះ បាន​សម្រេចព្យូរ​ប្រព័ន្ធអនុ​គ្រោះ​ពន្ធ EBA ២០​ភា​គរ​យ​។​

បទសម្ភាសន៍៖ ឥទ្ធិពលមេរោគកូរ៉ូណា និងEBAលើកម្ពុជា

ឥទ្ធិពលមេរោគកូរ៉ូណាដែលឆ្លងរាលដាលពីប្រទេសចិន និងការកាត់ផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធរបស់សហភាពអឺរ៉ុប (EBA) ក្លាយជាប្រធានបទសំខាន់កំពុងមានការពិភាក្សានៅក្នុងប្រទេសកម្ពុជា។

វិភាគ​៖ ផល​ប៉ះពាល់​សេដ្ឋកិច្ច​កម្ពុជា​ពី​វីរុសកូរ៉ូណាថ្មី

សារព័ត៌មាន ​CNN បាន​រាយការណ៍​ថា ​ក្រោយ​ផ្ទុះ​វីរុសកូរ៉ូណាថ្មី​​ក្នុង​ប្រទេស​​​ចិន ប្រទេស​នេះ​​បាន​សម្រេច​បិទ​រោង​ចក្រ​មួយ​ចំនួន ខណៈ​ក្រុម​ហ៊ុន​​ដឹក​ជញ្ជូន​តាម​ផ្លូវ​ទឹក​​ជាច្រើន ​ក៏​ត្រូវ​បាន​កាត់​បន្ថយ​ការ​ដឹក​ជញ្ជូន​ទំ​និញ​ចេញ​ពី​ប្រទេស​ចិន​ផង​ដែរ។ ក្រៅ​ពី​​ការ​បិទ​​រោងចក្រ​ និង​ដឹក​ជញ្ជូន​ តំបន់​មួយ​ចំនួន​ក្នុង​ប្រទេស​ចិន ​ក៏​បិទ​មិន​ឱ្យ​ប្រជាជន​ចេញ​ដំណើរ​ទៅ​ក្រៅ​ប្រទេស​ផង​ដែរ ស្រប​ពេល​ដែល​រដ្ឋ​បរទេស​មួយ​ចំនួន បាន​សម្រេច​​ផ្អាក​ការ​ហោះ​ហើរ​ចេញ​ចូល​ប្រទេស​នេះ។

វិភាគ៖ វិស័យកាត់ដេរដើរដល់ចំនុចប្រកាសអាសន្នឬ?

អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ លោក ហេង សួរ បានលើក​ឡើងនៅ​ក្នុង​បណ្ដាញ​សង្គម​តេឡេក្រាម ​កាល​ពី​ម្សិល​មិញ​ថា នៅខែក្រោយនេះ ​រោងចក្រ​កាត់ដេរ​មួយ​ចំនួន នឹងបង្ខំចិត្តបិទទ្វាបណ្តោះអាសន្ន​ ដោយ​សារខ្វះ​វត្ថុធាតុដើមដែលផ្គត់ផ្គង់ពី​ប្រទេស​ចិន។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ