របាយការណ៍​ថា សង្គម​ស៊ីវិល​រង​គំនាបពី​រដ្ឋាភិបាល​ ខណៈ​លោក ហ៊ុន សែន ព្យាយាម​រក្សា​អំណាច

របាយការណ៍​ថ្មី​បំផុត​មួយ បាន​បង្ហាញ​ថា អង្គការ​សង្គម​ស៊ីវិល​នៅ​ក្នុង​ប្រទេស​កម្ពុជា កំពុង​ស្ថិត​នៅ​ក្រោម​គំនាប និង​ការ​បង្ក្រាប​នា​ពេល​សព្វថ្ងៃ​នេះ ខណៈ​ដែល​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន …….

លោក ផែង វណ្ណៈ ដែលជាមន្ត្រីយោធាព្រមានប្រើទាំងច្បាប់និងក្រៅច្បាប់លើអ្នកលួចហ្វេសប៊ុក

មន្ត្រីយោធាដែលសកម្ម​ក្នុងការ​ប្រើប្រាស់​បណ្តាញសង្គម​ហ្វេសប៊ុកលាតត្រដាងបញ្ហាផ្សេងៗនៅក្នុងសង្គមនោះ បានព្រមានចាត់វិធានការលើអ្នកលួចផេកហ្វេសប៊ុករបស់លោក ទាំងយន្តការផ្លូវច្បាប់និងក្រៅច្បាប់។​

លោក ហ៊ុន សែន ព្រមាន​ដក​មន្ត្រី​យោធា​២​នាក់​ផ្សាយ​រឿង​អាស្រូវ​សង្ឃ​មួយ​អង្គ​​នៅ​បន្ទាយមានជ័យ

លោកនាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន បាន​ព្រមាន​ដកតំណែង​​មន្ត្រី​យោធា​​ ២រូប ពី​ក្រប​ខណ្ឌ​ក្រសួង​ការពារ​ជាតិ បន្ទាប់​ពី​មន្ត្រី​យោធា​ទាំង ២​រូប​នោះ បាន​ផ្សព្វផ្សាយ​វិវាទ​ដ៏​ចម្រូង​ចម្រាស់​រវាង​អតីត​ចៅអធិការ​វត្ត​មួយ​អង្គ និង​នារី​ម្នាក់ នៅ​ឯ​ខេត្ត​បន្ទាយមានជ័យ កាល​ពី​សប្ដាហ៍​មុន។

ទំព័រ Explore Feed របស់ Facebook

សង្គមស៊ីវិលថាសេចក្តីសម្រេច​​របស់ក្រសួងស្តីពីការគ្រប់គ្រងការ​ផ្សាយតាមអ៊ិនធឺណិត​ប៉ះពាល់សេរីភាពបញ្ចេញមតិ

រដ្ឋាភិបាល​បាន​ដាក់​ចេញ​នូវ​វិធាន​ការ​ថ្មី​ក្នុង​ការ​ទប់​ស្កាត់​ រាល់​ការ​ផ្សព្វផ្សាយ​ ឬ​ចែក​ចាយខ្លឹម​សារ​ព័ត៌មាន​ទាំង​អស់​ ដែល​មាន​ចេតនាបង្ក​ចលាចល​ដល់​វិស័យ​ការពារសន្តិសុខជាតិ ទំនាក់​ទំនង​ជាមួយ​ប្រទេស​ដទៃ​ សេដ្ឋកិច្ច សណ្តាប់​ធ្នាប់​សាធារណៈ ការ​រើស​អើង និង​វប្បធម៌​ ប្រពៃ​ណី ដែល​អ្នក​ផ្សព្វផ្សាយ​ទាំង​នោះ​មួយ​ចំនួន​អាច​ប្រឈម​នឹង​ផ្លូវ​ច្បាប់​ផង​ដែរ​។

អាជ្ញាធរកម្ពុជាថាមិនដឹងពីការចាប់ខ្លួនបុរសខ្មែរករណីបង្ហោះព័ត៌មានពីនាយករដ្ឋមន្ត្រីថៃ

អាជ្ញាធរកម្ពូជាអះអាងថាខ្លួនមិនទាន់ទទួលបានព័ត៌មានស្តីពីការចាប់ខ្លួនបុរសជនជាតិខ្មែរម្នាក់ដែលបានបង្ហោះអត្ថបទរិះគន់នាយករដ្ឋមន្ត្រីថៃពីរឿងសាំងឡើងថ្លៃដែលបានចុះផ្សាយក្នុងការសែតបាំងកកប៉ុស្តិ៍នៅឡើយទេ។​

លោក ហ៊ុន​ សែន ព្រមានថា អ្នកអត់ទៅបោះឆ្នោតតែបន្លំជ្រលក់ដៃនឹងជាប់គុក

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានហៅសារអំពាវនាវ របស់អតីតមេដឹកនាំបក្សប្រឆាំងឲ្យបង្កើតស្នាមខ្មៅនៅលើចង្អុលដៃ   ដើ​ម្បី​បន្លំថា ​ខ្លួ​ន​ពិ​តជាបានចេញទៅបោះឆ្នោតនោះ ថាជាសារកៀ​រគ​រ​​ប្រជាពលរដ្ឋឲ្យទៅជាប់គុក ។

អ្នកឃ្លាំមើលថាក្រមសីលធម៌អ្នកតំណាងរាស្ដ្រ ជាការរឹតត្បិតតំណាងរាស្រ្តមិនឲ្យរិះគន់រដ្ឋាភិបាល

អ្នកវិភាគ និងគណបក្សនយោបាយរិះគន់ថា ការអនុម័តក្រមសីលធម៌ គឺអាចជាឧបសគ្គរារាំងអ្នកតំណាងរាស្ដ្រជាប់ឆ្នោត មិនឲ្យរិះគន់ការដឹកនាំរបស់រដ្ឋាភិបាល។

លោក ស ខេង ព្រមា​ន​ចាត់​វិធាន​ការ​អ្នក​អំពាវ​នាវ​កុំ​ឲ្យ​ពល​រដ្ឋ​ទៅ​បោះឆ្នោត

រដ្ឋ​មន្ត្រីក្រសួង​មហា​ផ្ទៃ​បាន​ចាត់​ទុក​សារ​អំពាវនាវកុំ​ឲ្យ​ពល​រដ្ឋ​ទៅ​បោះឆ្នោត​ជា​ផ្នែក​មួយ​នៃ​ការ​រារាំង​ដល់អ្នក​បោះឆ្នោត ដោយ​ព្រមាន​ចាត់វិធាន​ការ​ផ្លូវ​ច្បាប់​លើ​អ្នក​ទាំង​នោះ បន្ទាប់​ពីមាន​ការស្នើ​ពី​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត ហៅ​កាត់​ថា គ.ជ.ប.។

ក្រសួងព័ឥមាន

ក្រសួងណែនាំប្រព័ន្ធផ្សព្វផ្សាយឲ្យប្រុងប្រយ័ត្នក្នុងការស្រង់ខ្លឹមសារព័ត៌មានដែលប៉ះពាល់ដល់ព្រះមហាក្សត្រ

ក្រសួងព័ត៌មានបានជំរុញឲ្យស្ថាប័នប្រព័ន្ធផ្សព្វផ្សាយទាំងអស់គោរពនូវវិជ្ជាជីវៈ គោរពកិត្តិយស និង​សេចក្ដីថ្លៃថ្នូរបស់បុគ្គល ជាពិសេសអង្គព្រះមហាក្សត្រ ដោយប្រុងប្រយ័ត្ន និងថ្លឹងថ្លែងឲ្យបានហ្មត់ចត់ ……

អាជ្ញាធរ​កម្ពុជា​​ឃុំ​ខ្លួន​បុរស​ម្នាក់​ទៀត​ជុំ​វិញ​ការ​សង្ស័យ​ថា​ប្រមាថ​ស្ដេច​តាម​ហ្វេសប៊ុក

មន្ត្រី​តុលាការ​ខេត្ត​សៀមរាប បាន​សម្រេច​​ឃុំ​ខ្លួន​អតីត​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​បក្ស​ប្រឆាំង​​នៅ​ស្រុក​ជីក្រែង​ជា​បណ្ដោះ​អាសន្ន កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ក្រោម​ការ​សង្ស័យ​ថា បាន​ប្រមាថ​ព្រះ​មហាក្សត្រ ដែល​គឺ​ជា​ករណី​ចាប់​ខ្លួន​មនុស្ស​លើក​ទី​ពីរ​ហើយ ក្រោយ​ពី​ការ​កែ​ច្បាប់​ដាក់​ទោស​ចំពោះ​អ្នក​ប្រមាថ​ព្រះមហាក្សត្រ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ