យុវជន​​ម្នាក់​​ពាក់​អាវ​​រូប​លោក​ កែម​ ឡី​ ត្រូវ​​បាន​​សមត្ថ​កិច្ច​​ឃាត់​ខ្លួន​​ពេល​​ក្រុម​​យុវជន​​ព្យា​យាម​​រំឭក​​ខួប​៤​ឆ្នាំ​​

សមត្ថកិច្ច​ខណ្ឌចំការមន បានឱ្យ​ដឹង​ថា បុរស​ម្នាក់​ឈ្មោះ ខាន់ ចាន់​ថន វ័យ​ប្រមាណ ៣០ឆ្នាំ ត្រូវ​បាន​អាជ្ញាធរ​ខណ្ឌចំការមនហៅ​ទៅ​សួរនាំ ខណៈ​បុរស​រូប​នោះ​បាន​ជិះកង់ដោយ​ពាក់អាវ​មាន​រូបលោក​បណ្ឌិត កែម ឡី ចូល​ទៅ​បរិវេណ​ស្ថានីយ​ប្រេងឥន្ធនៈ​កាល់​តិច​ស្តុ​បបូ​កគោ​នៅ​ព្រឹក​ថ្ងៃទី៨ ខែកក្កដា​នេះ ដែល​ជា​កន្លែង​ឃាតករ​បាញ់សម្លាប់​អ្នកស្រាវជ្រាវ​ការអភិវឌ្ឍ​សង្គម​រូប​នេះ​កាលពី៤ឆ្នាំមុន។

ក្រុមអង្គការជំរុញទៅ​រដ្ឋាភិបាល​ឲ្យ​បង្ហាញឆន្ទៈ​ពន្លឿនការកែច្បាប់បើកលំហ​សេរីភាពសង្គមស៊ីវិលឡើងវិញ

អង្គការមួយចំនួនដែលគ្រោងជួបក្រសួងមហាផ្ទៃជាថ្មីទៀត​នៅសប្តាហ៍ក្រោយ បាននិយាយប្រហាក់ប្រហែលគ្នាថា ពួកគេចង់ឃើញក្រសួងសាមី​មួយនេះ បង្ហាញឆន្ទៈពិតក្នុងនាមជាអ្នកសម្របសម្រួលឲ្យកែច្បាប់ ដើម្បីបើកលំហសេរីភាពតបតាមរដ្ឋធម្មនុញ្ញឡើងវិញ ក្រោយពីរដ្ឋាភិបាលបានដាក់ឲ្យប្រើ​ច្បាប់មួយដែលពួកគេថា បានធ្វើឲ្យលំហប្រជាធិបតេយ្យរួមតូច។

សកម្ម​ជន​​ជិះ​កង់​​ពន្យារពេល​​ដាក់​​ញត្តិ​​ដោយ​សារ​​មាន​ការ​​គំរាម​

​ក្រុម​យុវជន​ដែល​ធ្វើ​យុទ្ធនាការ​ជិះកង់​ពី​ខេត្តកោះ​កុង​ គ្រោង​ដាក់​ញត្តិ​ទៅ​ខុទ្ទកា​ល័យ​នាយក​រដ្ឋមន្ត្រី​នៅ​ភ្នំពេញ​ ក្នុងបំណងសុំ​ឱ្យ​ការពារ​តំបន់កោះកុង​ក្រៅ​នោះ បាន​ប្រកាស​ពន្យារពេល​វិញ ដោយ​អះអាង​ថា មានការ​គំរាមកំហែង​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ។

ក្រុម​​យុវជន​​សម្រេច​​ដើរ​​ពី​​ខេត្ត​កោះកុង​​មក​​ភ្នំពេញ​​ដើម្បី​​ដា​ក់​ញ្ញ​ត្តិ​​ជូន​​រដ្ឋា​ភិបាល​ បន្ទាប់​ពី​​អាជ្ញាធរ​​ខេត្ត​​នេះ​​ចាប់​​យក​​កង់​​ពួក​​គាត់​

ក្រុម​យុវជន​បាន​លើកឡើង​ថា អាជ្ញាធរ និង​សមត្ថកិច្ច​ខេត្តកោះកុង បង្ហាញ​រូបភាព​បំបិទ​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ ហើយ​បាន​ដើរ​ផ្ទុយ​ទៅ​នឹង​គោលការណ៍​ច្បាប់ ដែល​ផ្តល់​សេរីភាព​ជូន​ពលរដ្ឋ​គ្រប់រូប​ក្នុង​ការចូលរួម​ថែរក្សា​ធនធាន​ធម្មជាតិ។

អាជ្ញាធរ​​ខេត្ត​កោះកុង​​ហាម​ឃាត់​​យុទ្ធ​នា​ការ​​ជិះកង់​ដើម្បី​​ស្នើ​​រដ្ឋា​ភិបាល​​ដាក់​​តំបន់​​កោះ​កុង​​ក្រៅ​​ជា​​តំបន់​​អភិរក្ស​​

ក្រុម​យុវជន​បាន​អះអាង​ថា សមត្ថកិច្ច​ប្រមាណ ២០នាក់​ នៅ​ស្រុក​កោះកុង ខេត្តកោះកុង បាន​ហាមឃាត់​ដំណើរ​ជិះកង់​ដែល​ជា​យុទ្ធនាការ​ដើម្បី​យក​ញ្ញ​ត្តិ​មក​ដាក់​ជូន​លោកនាយ​ករដ្ឋមន្ត្រី ហ៊ុន សែន ស្នើសុំ​ឱ្យ​ដាក់​តំបន់​កោះកុង​ក្រៅ ជា​តំបន់​អភិរក្ស​ធម្មជាតិ ឬតំបន់​អភិរក្ស​សមុទ្រ។

ប្រធាន​​សមាគម​​ពង្រឹង​​សេដ្ឋកិច្ច​​ក្រៅ​​ប្រព័ន្ធ​ហៅ​ការ​​ដាក់​​ពង្រាយ​​កម្លាំង​​សមត្ថកិច្ច​​ថា​​ជា​​រូប​ភាព​​គំរាម​​កំហែង​​

ប្រធាន​សមាគម​ពង្រឹង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​កម្ពុជា​ប្រចាំ​នៅ​ខេត្ត​បន្ទាយមាន​ជ័យ អះអាង​ថា សមត្ថកិច្ច​បាន​ដាក់កម្លាំង​ពង្រាយ​ជាច្រើន​កន្លែង រួម​ទាំង​នៅ​ជិត​ផ្ទះ​របស់​គាត់ បន្ទាប់ពី​លោក​បាន​ស្នើសុំ​ធ្វើបាតុកម្ម​ដោយសន្តិវិធី​នៅ​ចំណុច​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ក្រុង​ប៉ោយប៉ែត​នៅដើម​ខែមិថុនា​ខាងមុខនេះ។

ពលរដ្ឋ​៩​រូប​​ត្រូវ​​សន្តិ​សុខ​​ខណ្ឌ​ដូន​ពេញ​​ឃាត់​ខ្លួន​១០​ម៉ោង ​ជុំវិញ​​ការ​​ស្នើ​សុំ​​អន្តរា​គមន៍​​ពី​រ​ដ្ឋ​​

តំណាង​ពលរដ្ឋ ៩នាក់ មក​ពី​សហគមន៍​មាន​ជម្លោះដីធ្លី​នៅ​តាម​បណ្តា​ខេត្ត និង​រាជធានី​ភ្នំពេញ ត្រូវ​បាន​អាជ្ញាធរ​ខណ្ឌដូនពេញ​ឃាត់ខ្លួន​សួរចម្លើយ​ជាង ១០ម៉ោង​កាលពី​ថ្ងៃម្សិលមិញ ខណៈ​ដែល​តំណាង​ពលរដ្ឋ​ទាំងនោះ​ឡើង​មក​ដាក់​ញត្តិ​នៅ​តាម​ស្ថាប័នរដ្ឋ​មួយ ដើម្បី​ស្នើ​ទៅ​រដ្ឋ​ាភិបាល​ឱ្យ​ចេញ​វិធានការ​ជាក់លាក់​ក្នុង​ការ​ដោះស្រាយ​បញ្ហា​របស់​ពលរដ្ឋ​អំឡុង​ពេល​មាន​ជំងឺ​កូ​វីដ១៩។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​​ជាង​​១០០​​ សោកស្តាយ​​ចំពោះ​ការ​ហាម​ឃាត់​​ពលរដ្ឋ​​មិន​ឱ្យ​ប្រារព្ធ​ពិធី​តំបន់​ព្រៃឡង់​

អង្គការ​សង្គម​ស៊ីវិល​ជាង ១០០​ស្ថាប័ន បាន​សម្តែងការសោកស្តាយ និងហួសចិត្ត​ចំពោះការរឹតត្បិត​សមាជិកសហគមន៍ ព្រះសង្ឃ និងសកម្មជនបរិស្ថានរាប់រយនាក់ មិនឱ្យចូលទៅតំបន់ការពារព្រៃឡង់កាលពីចុងសប្តាហ៍មុន។

អាដហុក៖ ៦ខែ សមត្ថកិច្ចរឹតត្បិតការជួបជុំ៧១ករណី

សមាគមការពារសិទ្ធិមនុស្សអាដហុកបានលើកឡើងថា សមត្ថកិច្ចរដ្ឋាភិបាល បានរឹតត្បិតសេរីភាពការជួបប្រជុំរបស់អង្គការសង្គមស៊ីវិល និងសហគមន៍នៅមូលដ្ឋានចំនួនន៧១ករណី ក្នុងរយៈពេល៦ខែ ឆ្នាំ២០១៩នេះ។

កែម ឡី

សង្គម​ស៊ីវិល​រក​ឃើញថា ​សេរីភាព​មូលដ្ឋាន​នៅ​កម្ពុជា​បន្ត​ធ្លាក់ចុះ​និង​រង​ការ​រឹតត្បិត​

អង្គការ​សង្គម​ស៊ីវិល​ចំនួន៣ ចេញ​របាយការណ៍​សិក្សា​ស្រាវជ្រាវ​មួយកាលពីម្សិលមិញ ​ដោយ​រក​ឃើញថា ​សេរីភាព​មូលដ្ឋាន​នៅ​កម្ពុជា​បន្ត​រង​ការ​រឹតត្បិត​។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ