ស ខេង និង រ៉ូណា ស្មីត

រដ្ឋាភិបាលប្រាប់លោកស្រី រ៉ូណា ស្មីត ថាគ្មានការគាបសង្កត់លើសង្គមស៊ីវិល

ក្រសួងមហាផ្ទៃច្រានចោលការលើកឡើងរបស់អ្នករាយការណ៍ពិសេសផ្នែកសិទ្ធិមនុស្សលោកស្រីរ៉ូណាស្មីតដែលថា មានការរឹតត្បិតសេរីភាពសង្គមស៊ីវិលនៅថ្នាក់ក្រោមជាតិ ដោយថាគ្មានគោលការណ៍ណាមួយពីក្រសួងនោះទេ។

លោក អាត់ ធន់ ដឹកនាំកម្មករ-កម្មការិនីហែក្បួនដូចការគ្រោងទុក

ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ ដឹកនាំកម្មករ កម្មការិនីហែក្បួនដើម្បីជំរុញឱ្យមានការគោរពសិទ្ធិការងារដូចការគ្រោងទុក បើទោះជាមានការព្រមានពីសមត្ថកិច្ចក៏ដោយ។​

កម្មករ​ស៊ីនទ្រី​ធ្វើ​កូដកម្ម​ទារ​ដំឡើ​ង​ប្រាក់​ឈ្នួល ខណៈ​សំរាម​រាប់​ពាន់​តោន​មិន​ត្រូវ​បាន​ប្រមូល​ចេញ

ក្រុម​កម្មករ​ក្រុមហ៊ុន​ស៊ីនទ្រី បាន​ធ្វើកូដកម្ម​នៅ​ព្រឹក​ថ្ងៃ​នេះ​នៅ​ឯ​ទីតាំង​មួយ​កន្លែង​របស់​​ក្រុមហ៊ុន​ស្ថិត​នៅ​ក្នុង​ខណ្ឌ​ដង្កោ ដើម្បី​ទាមទារ​ការ​ដំឡើង​ប្រាក់​ឈ្នួល​បន្ថែម និង​លក្ខខណ្ឌ​ការងារ​មួយ​ចំនួន​ទៀត។

កម្មករ​ជាង​១​ពាន់​នាក់​នៅ​រោងចក្រ​មួយ​ជាយ​រាជ​ធានី​ ផ្ទុះ​ការ​តវ៉ា​ទាម​ទារ​ប្រាក់​អតីត​ភាព​ការងារ

ក្រុម​កម្មករ​ជាង ១​ពាន់​នាក់​បម្រើ​ការ​នៅ​រោងចក្រ​មួយ​ស្ថិត​ជាយ​រាជ​ធានី​ភ្នំពេញ បាន​ផ្ទុះ​ការ​តវ៉ា​នៅ​ព្រឹក​ថ្ងៃ​នេះ ដើម្បី​ទាម​ទារ​ប្រាក់​អតីតភាព​ការងារ និង​ប្រាក់​បំណាច់​ឆ្នាំ​របស់​ពួកគេ។

កម្មករជាង២ពាន់នាក់នៅភ្នំពេញកូដកម្មទាមទារបើកប្រាក់អតីតភាពការងារ

កម្មករជាង២ពាន់នាក់ បម្រើការងារនៅរោងចក្រមួយ ក្នុងសង្កាត់ស្ទឹងមានជ័យ រាជធានីភ្នំពេញបានបន្តកូដកម្មនៅក្នុងរោងចក្រទៀតនៅថ្ងៃនេះ ដើម្បីទាមទារឲ្យថៅកែទូទាត់ប្រាក់អតីតភាពការងារជូនពួកគេ។

ពលរដ្ឋមានជម្លោះដីធ្លីនៅខេត្តក្រចេះ ឡើងមកដាក់ញតិនៅស្ថាប័នជាតិជាលើកទី១០ គិតពីខែមីនា​ឆ្នាំនេះ

ពលរដ្ឋមានវិវាទដីធ្លីនៅឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ គ្រោងនឹងយកញ្ញតិទៅដាក់នៅស្ថាប័នជាតិមួយចំនួន​ ដោយថា ដើម្បីឱ្យថ្នាក់​ដឹកនាំពន្លឿនការដោះស្រាយបញ្ហាដីធ្លីរបស់ពួកគាត់ជាមួ​យ​ក្រុមហ៊ុនចម្ការកៅស៊ូមេមត់ ឱ្យបានឆាប់រហ័ស ។

កម្មកររោងចក្រ ប្រេស្ទិច ហ្គាមិន នៅខេត្តកណ្តាល បន្តតវ៉ាឲ្យថៅកែយកតំណាងពួកគេចូលធ្វើការងារវិញ

ក្រុម​កម្មករដែល​អះអាងថាមាន​គ្នា​ប្រមាណជិត២០០នាក់បម្រើការងារនៅរោងចក្រ ប្រេស្ទិច ហ្គាមិន ស្ថិតក្នុងឃុំត្បែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នៅថ្ងៃនេះ បាននាំគ្នាតវ៉ាទៀតដើម្បីទាមទារឲ្យថៅកែទទួលយកតំណាងពួកគេចូលធ្វើការងារវិញ។ កាលពីម្សិលមិញកម្មកររោងចក្រនេះប្រមាណជិត១០០នាក់បានផ្ទុះការតវ៉ា បន្ទាប់ពីថៅកែបញ្ឈប់តំណាងពួកគេ ពីការងារដោយសារដឹកនាំកម្មករបង្កើតសហជីពក្នុងរោងចក្រ។ កម្មករផ្នែកដេរអ្នកស្រី ព្រំ ចន្រ្ទា ប្រាប់ វីអូឌី តាមទូរស័ព្ទថា ដោយសារពុំមានដំណោះស្រាយ នៅថ្ងៃនេះ ក្រុមកម្មករ បានប្រមូលផ្តុំគ្នាតវ៉ាជាថ្មីទៀត ដើម្បីទាមទារឲ្យថៅកែទទួលយកតំណាងពួកគេចូលធ្វើការងារវិញ និងទាមទារលក្ខខណ្ឌការងារមួយចំនួនទៀត។ អ្នកស្រីបន្ថែមថា៖«គេថា បើចង់មានសហជីពគឺគេឲ្យយករដ្ឋបាលក្នុងរោងចក្រហ្នឹងតែម្តង គឺគេមិនឲ្យយើងបង្កើតសហជីពនៅខាងក្រៅទេ។ គេថាបើយើងចង់សហជីព គេបង្កើតឲ្យយើង។ អញ្ចឹងដល់ពេលគេលឺថា ពួកខ្ញុំបង្កើតសហជីព គេបញ្ឈប់តំណាងខ្ញុំតែម្តង។ ហើយពេលពួកខ្ញុំតវ៉ាហ្នឹងគេប្រាប់ថា គេនឹងដកពួកខ្ញុំចេញ។ គេថាមានកម្មករប៉ុន្មាន គេធ្វើការប៉ុណ្ណឹង»។ ប្រធាន​សហជីព​ចលនា​កម្មករ​ប្រចាំ​រោងចក្រ លោក ហួន សុវិត ប្រាប់ វីអូឌី ថា ថៅកែរោងចក្រនោះពុំបានគោរពច្បាប់ស្តីពីការងារ និងច្បាប់សហជីពឡើយ ដោយលោកថា រោងចក្រនោះមានការរើសអើងសហជីព មានការគំរាមកំហែង និងរិតត្បិតមកលើកម្មករថែមទៀត។ លោកបន្ថែមថា៖ «ដូច្នេះហើយពួកគាត់

កម្មកររោងចក្រមួយនៅខេត្តកណ្តាលផ្ទុះការតវ៉ា ក្រោយថៅកែបញ្ឈប់តំណាងពួកគេ

កម្មករបម្រើការងារនៅរោងចក្រមួយក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បានផ្តុះការតវ៉ាទាមទារឲ្យថៅកែទទួលយកតំណាងពួកគេចូលធ្វើការងារវិញ និងទាមទារលក្ខខណ្ឌការងារមួយចំនួនទៀត។

អ្នកភូមិនៅឧត្តមានជ័យប្រមូលផ្តុំតវ៉ា អំឡុង​អាជ្ញាធរខេត្តចុះដោះ​ស្រាយ​ជម្លោះ​ដី​ធ្លី​ពួកគេ

អ្នកភូមិ​ប្រហែល ១០០​នាក់ មក​ពី​ស្រុក​អន្លង់វែង ខេត្ត​ឧត្ដរមានជ័យ បានប្រមូលផ្តុំគ្នាតវ៉ានៅលើ​ទីតាំង​ដីមានជម្លោះ​នៅថ្ងៃនេះ ខណៈអាជ្ញាធរខេត្តចុះទៅសម្របសម្រួលរកដំណោះស្រាយបញ្ចប់វិវាទនេះ។

កម្មកររោងចក្រមួយនៅភ្នំពេញចោទថា ថៅកែជនជាតិចិនជួលជើងកាងវាយពេលពួកគេតវ៉ា

កម្មករជិត១០នាក់បម្រើការងារនៅរោងចក្រមួយ ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានភ្នំពេញ អះអាងថា ពួកគេត្រូវជនមួយក្រុមចេញពីក្នុងរោងចក្រប្រើហិង្សា​រមកលើខ្លួន ខណៈក្រុមកម្មករប្រមូលផ្តុំគ្នាតវ៉ាទាមទារលក្ខខណ្ឌការងារមុខរោងចក្រ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ