អំពើ​​ហិង្សា​​លើ​​ស្ត្រី​​ត្រូវ​​រដ្ឋា​ភិបាល​​យក​​មក​​ពិភាក្សា​​ជា​ថ្មី​​រក​​យុទ្ធ​សាស្ត្រ​​ទប់​ស្កាត់​​

អំពើ​ហិង្សា​លើ​ស្ត្រីជា​ផ្នែក​មួយ​ដែល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន លើកយក​មក​ពិភាក្សា​ក្នុង​កិច្ចប្រជុំ​នៅ​ទី​ស្តី​ការ​គណៈរដ្ឋ​មន្ត្រី នា​ថ្ងៃសុក្រ​នេះ ជា​អ្វី​ដែល​លោក​ថា ដើម្បី​បង្កើត​«ផែនការ​សកម្មភាព​ជាតិ​ទប់ស្កាត់​អំពើ​ហិង​្សាលើស្ត្រី ២០១៩​-២០២៣»។

មន្ត្រី​​រដ្ឋា​ភិបាល​​ថា​ ការ​វាយ​តម្លៃ​​ស្ថានភាព​​សិទ្ធិ​មនុស្ស​​របស់​​សង្គម​​ស៊ីវិល​​មួយ​ចំនួន​អាច​​បង្ក​​ឱ្យ​​មាន​​អស្ថិរភាព​​សង្គម​

​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា ចាត់ទុក​ការវាយតម្លៃ​ពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា ពីសំណាក់​អង្គការ​សិទ្ធិមនុស្ស​មួយចំនួន​ថា មាន​ភាព​លម្អៀង គ្មាន​មូលដ្ឋាន​ច្បាស់លាស់ និង​មាន​គោលដៅ​វាយប្រហារ​រដ្ឋាភិបាល ដែល​អាច​នាំ​ឱ្យ​មាន​គ្រោះថ្នាក់និង​អស្ថិរភាព​ក្នុង​សង្គម។

លោក ឆន ផល្លា ក្នុងសន្និសីទសារព័ត៌មានថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ នៅទីស្នាក់ការអង្គការខុមហ្វ្រែល ក្រុងភ្នំពេញ។

សកម្ម​ជន​​ព្រៃ​​ឈើ​​ម្នាក់​​នៅ​រតនគិរី​ស្នើ​សាលា​ឧទ្ធរណ៍​ទម្លាក់ចោលការចោទប្រកាន់ និងផ្តល់យុត្តិធម៌

សកម្មជន​ព្រៃឈើ​ខេត្ត​រតនគិរី​មួយ​រូប​ បានស្នើ​ទៅសាលា​ឧទ្ធរណ៍​ខេត្តត្បូងឃ្មុំឲ្យទម្លាក់​ចោល​ការចោទប្រកាន់​ទៅ​លើ​រូប​លោក និងផ្តល់យុត្តិធម៌សម្រាប់លោក​ផង​ដែរ ដោយលោក​ថា លោកមិនបានប្រព្រឹត្តដូចការចោទប្រកាន់ឡើយ។

សង្គមស៊ីវិលស្នើ​លោក ស ខេង បញ្ឈប់ប្រតិបត្តិការចុះស្រង់ស្ថិតិរបស់អាជ្ញាធរខណ្ឌមានជ័យ

ក្រុមអង្គការសង្គមស៊ីវិលធ្វើការផ្តោតលើការលើកកម្ពស់សិទ្ធិមនុស្ស និងសិទ្ធិការងារ បានស្នើទៅ​រដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ លោក ស ខេង ឱ្យ​បញ្ឈប់ប្រតិបត្តិការរបស់អាជ្ញាធរខណ្ឌមានជ័​យ ដែលបានជូនដំណឹងពីការចុះធ្វើ​បច្ចុប្បន្នភាពស្រង់ស្ថិតិបុគ្គលិ​កខ្លួ​ន​ ដោ​យហៅបេ​សកក​ម្ម​នោះថា ​រំលោភលើគោលការណ៍ច្បាប់។

កាក់ សុ​វណ្ណ​ច្ឆ័​យ

ក្មេង​ប្រុស​​​កូនស​កម្ម​​ជន​​បក្ស​​ប្រឆាំងត្រូវ​បាន​ដោះ​លែង​វិញ​ក្រោយ​សមត្ថកិច្ច​ឃាត់​ខ្លួន​​អស់​ជាច្រើន​ម៉ោង

មន្ត្រីនគរបាលរាជធានីភ្នំពេញ អះអាងថា​ សមត្ថកិច្ចបានសម្រេចដោះលែងវិញ​ហើយនៅ​ព្រឹក​នេះ​​នូវ​ក្មេង​ប្រុស​​អាយុ ​១៥​ឆ្នាំ​ដែល​ជា​កូន​របស់​សកម្មជន​បក្ស​ប្រឆាំង​កំពុង​ជាប់​ឃុំ បន្ទាប់ពីឃាត់ខ្លួនអស់រយៈពេល ៤៨ម៉ោង។

សារ «អរគុណសន្តិភាព អរគុណសម្ដេចតេជោសែន»

មនុស្ស​​៣​​នាក់​​ត្រូវ​​បាន​​សមត្ថ​កិច្ច​​ខេត្ត​​ត្បូង​ឃ្មុំ​​ឃាត់​​ខ្លួន​​សួរ​​នាំ​ក្រោយ​​ពាក់​​​អាវ​មាន​​សារ«មើល​រដ្ឋធម្មនុញ្ញ»​

មនុស្ស៣​នាក់​ក្នុង​ចំណោម៥​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ខេត្ត​ត្បូងឃ្មុំ​ឃាត់​ខ្លួន​សួរ​នាំ​កាល​ពី​ថ្ងៃសៅរ៍​សប្ដាហ៍​មុន បន្ទាប់​ពី​ពួកគេ​ពាក់​អាវ​ដែល​មាន​បោះពុម្ព​​សារ​«អរគុណ​សន្តិភាព តែ​ត្រូវ​មើល​មាត្រា​២​ក្នុង​រដ្ឋ​ធម្មនុញ្ញ»​នៅ​ក្នុង​ហាង​លក់​កាហ្វេ​មួយ​កន្លែង។

ចាង​ហ្វាង​TVFB​ ត្រូវ​​បាន​​ព្យួរ​ទោស​​និង​​មាន​​សេរីភាព​​ឡើង​វិញ​​ក្រោយ​​ជាប់​ពន្ធ​នា​​គារ​​ជិត​៦​ខែ​​

ចាងហ្វាង​បណ្តាញ​ព័ត៌មាន​អន​ឡាញ TVFB ដែល​ត្រូវ​បាន​ឃុំខ្លួន​នៅ​ពន្ធនាគារ​ដោយសារ​ដកស្រង់​សម្តី​លោកនាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន ទទួល​បាន​សេរីភាព​ឡើងវិញ​នៅ​ថ្ងៃចន្ទ​នេះ បន្ទាប់ពី​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ប្រកាស​សាលក្រម​ផ្តន្ទា​ទោស​លោក​ឱ្យ​ជាប់ពន្ធ​នា​គារ​រយៈ ពេល១៨ខែ ហើយ​ទោស​សល់​ពីនោះ ត្រូវ​បាន​ព្យួរ។

ក្មេង​ប្រុស​​អាយុ​១៥​ឆ្នាំ​​ជា​​កូន​ស​កម្ម​​ជន​​បក្ស​​ប្រឆាំងត្រូវ​​អាជ្ញាធរ​​រាជ​ធានី​​ចាប់​​ឃាត់​ខ្លួន​​ក្រោយ​​ចូល​​ទី​​ស្នាក់​​ការ​បក្ស​​

មេធាវី​ការពារ​ក្តី​ឱ្យ​អតីត​គណបក្ស​ប្រឆាំង លោក សំ សុ​គង់ និយាយ​ថា ក្មេងប្រុស​អាយុ១៥ឆ្នាំ​ម្នាក់​ដែល​ជា​កូនប្រុស​បង្កើត​របស់​អតីតស​កម្ម​ជន​បក្ស​ប្រឆាំង ត្រូវ​សមត្ថកិច្ច​រាជធានី​ភ្នំពេញ​ចាប់ខ្លួន​កាលពី​ម្សិលមិញ ក្រោយ​កុមារ​នោះ​ចូលក្នុង​ស្នាក់​ការ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​សង្កាត់​ចាក់អង្រែលើ រាជធានី​ភ្នំពេញ ​ដែល​តុលាការ​បង្គាប់​ឱ្យ​បិទទ្វារ។

មេធាវី​ការពារ​ក្ដី​ឱ្យ​លោ​ក កឹម​ សុខា​ គឺលោកស្រី​មេធាវី​ ម៉េ​ង សុភារី​ និងមេធាវី២រូបទៀត ផ្ដល់បទសម្ភាសដល់អ្នកសារព័ត៌មាន ក្រោយបញ្ចប់សវនាការរឿងក្ដី លោក កឹម សុខា នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០។

ក្រុម​​មេធាវី​​លោក​ កឹម​ សុខា​ ស្នើ​​តុលាការ​​បើក​សវនាការ​​ជម្រះ​ក្ដី​​សំណុំ​រឿង​​«ក្បត់ជាតិ»​ឡើង​វិញ​

ក្រុម​មេធាវី​ការពារ​ក្ដី​ឱ្យលោក កឹម សុខា បាន​ស្នើ​ទៅ​តុលាការ​បើក​ឡើងវិញ​នូវ​សវនាការ​ជម្រះក្ដី​សំណុំរឿង​«ក្បត់ជាតិ»ដែល​ត្រូវ​បាន​ចោទប្រកាន់​ទៅលើ​មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ។

សក្ខីកម្ម​​ដោយ​​ព្រះ​​តេជ​គុណ​ លួន​ សុ​វ៉ា​ត​ នៅ​​ក្រុម​ប្រឹក្សា​​សិទ្ធិ​មនុស្ស​ UN​ ត្រូវ​​បាន​​រារាំង​​ដោយ​​តំណាង​​រដ្ឋា​ភិបាល​​កម្ពុជា​

សកម្មជន​ការពារ​សិទ្ធិមនុស្ស​ ព្រះ​តេជគុណ លួន សុ​វ៉ា​ត ដែល​បាន​គេច​ព្រះ​កាយ​ពី​ប្រទេស​កម្ពុជា​ ក្រោយ​រង​បណ្ដឹង​រំលោភ​សេពសន្ថវៈ​ដ៏​ចម្រូង​ចម្រាសនោះ ត្រូវ​បាន​អនុញ្ញាត​ឱ្យថ្លែង​នៅ​កិច្ចប្រជុំ​នៅ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ ប៉ុន្តែតំណាង​រដ្ឋាភិបាល​កម្ពុជា​បាន​ថ្លែង​ជំទាស់​រហូតដល់​ទៅ៣លើក។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ