អាមេរិកស្នើកម្ពុជាជាថ្មីទៀតស៊ើបអង្កេតសំណុំរឿង បណ្ឌិត កែម ឡី ដោយឯករាជ្យដើម្បីផ្តល់យុត្តិធម៌ជូនគ្រួសារ
សហរដ្ឋអាមេរិក បានអំពាវនាវទៅរដ្ឋាភិបាលកម្ពុជាជាថ្មីទៀត ត្រូវស៊ើបអង្កេតឡើងវិញប្រកបដោយតម្លាភាព ករណីឃាតកម្មលើលោកបណ្ឌិត កែម ឡី ដើម្បីផ្តល់យុត្តិធម៌ជូនក្រុមគ្រួសារ ដែលកំពុងទន្ទឹងរង់ចាំរយៈពេល៥ឆ្នាំមកហើយ។