សមាគមមូលនិធិ កែម ឡី អំពាវនាវរកយុត្តិធម៌

ប្រជា​ពលរដ្ឋ​ចូលរួម​រំលែកទុក្ខដល់ក្រុមគ្រួសារសពលោក កែម ឡី នៅវត្តចាស់ ក្នុង​សង្កាត់ជ្រោយចង្វារ កាលពីពេលកន្លងទៅ

សមាគមមូលនិធិកែម ឡីអំពាវឱ្យអាជ្ញាធររកយុត្តិធម៌ជូនលោក​ កែម ឡី  និងផ្តល់ឱកាសឱ្យសាធារណជន ប្រារព្ធពិធីរំឭកខួបនៃការសម្លាប់អ្នកវិភាគបញ្ហាសង្គមរូបនេះ នៅស្តាម៉ាតស្តុបបូកគោ នៅថ្ងៃទី១០ខែកក្កដា សប្តាហ៍ក្រោយនេះ។​

សមាគមបាន ថ្លែងថា រាជរដ្ឋាភិបាលគួរបញ្ចប់ការប្រើអំពើហឹង្សា ធ្វើទុក្ខបុកម្នេញតាមប្រព័ន្ធតុលាការដល់យុវជន កែម ឡីនិយម អ្នកការពារសិទ្ធិមនុស្ស និងប្រជាពលរដ្ឋទាំងអស់ និងបញ្ឈប់ការរារាំង ឫរំខានការប្រារព្វពិធីនេះ និងអំពាវដល់អាជ្ញាធរ ធ្វើការស៊ើបអង្កេតឃាតកពិត និងអ្នកនៅពីក្រោយឃាតកម្មនេះ។

បើមិនមានការប្រែប្រួលអ្វីនោះទេ នៅថ្ងៃទី ១០ ខែកក្តដា ឆ្នាំ២០២០ ខាងមុខពិធីគោរពវិញ្ញាណក្ខន្ធ​រំឭកខួបបួនឆ្នាំនៃការសម្លាប់លោក កែមឡី និងប្រារព្ធឡើងនៅកន្លែងដែលលោកត្រូវ ឃាតករបាញ់ទីតាំងនៅក្នុងស្តាម៉ាតលក់ប្រេងកាលតិច ស្តុបបូកគោ ស្ថិតនៅខណ្ឌចម្ការមន រាជធានីភ្នំពេញ។

ក្នុងឱកាសពិធីខាងលើ សមាគមមូលនិធិកែមឡីបានអំពាវនាវដល់ប្រជពលរដ្ឋ​គ្រប់មជ្ឈដ្ឋានទាំងក្នុង និងក្រៅប្រទេស ដែលគោរពស្រឡាញ់យុត្តិធម៌ និងវីរៈភាពរបស់លោក ឱ្យចូលរួម ដើម្បីជាស្មារតីចូលរួមចំណែក និងគាំទ្រការទាមទារយុត្តិធម៌ជូនលោកបណ្ឌិត និងក្រុមគ្រួសាររបស់លោក។

លោក កែម ឡី ត្រូវបាន ត្រូវបានឃាតករបាញ់សម្លាប់នៅចំដើមទ្រូង និងក្បាល នៅក្នុងម៉ាតស្ថានីយ៍ប្រេងឥន្ធនៈកាល់តិច ដែលពោរពេញដោយមនុស្ស នៅកណ្តាលរាជធានីភ្នំពេញ ភ្លាមៗកាលពីមុន ម៉ោង ៩ព្រឹក ថ្ងៃអាទិត្យ ទី ១០ ខែកក្តដា ឆ្នាំ ២០១៦៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ