អ្នកវិភាគថា ការប្រកាសរំលាយគណបក្សសិទ្ធិមនុស្សជាព្រួញមុខពីរ

អ្នក​វិភា​គបញ្ហា​សង្គម​ បាន​លើកឡើងប្រហាក់ប្រហែលគ្នាថា ការដែលគណបក្សសិទ្ធិមនុស្សប្រកាស​រំលាយ​ខ្លួន​ឯង​កាល​ពី​ពេល​ថ្មីៗ​​នេះ អាចជាព្រួញមុខពីរ។

អតីតមេ​ឃុំបក្សប្រឆាំង២រូប​រងការអូសទាញឲ្យចូលបក្សកាន់អំណាច

ចៅសង្កាត់ជាប់ឆ្នោតមួយរូបរបស់អតីតគណបក្សសង្គ្រោះជាតិ នៅខេត្តសៀមរាប បាន​ចោទអតីតមន្ដ្រីជាប់កិច្ចសន្យារបស់ គ.ជ.ប. ថា បានអូសទាញ​រូប​លោក ឲ្យ​ចូលបក្សកាន់អំណាច ខណៈ​ចៅសង្កាត់មួយរូបទៀត​របស់អតីតបក្សប្រឆាំងនៅឯ​ខេត្តបាត់ដំបង ក៏រងការចោទថា បើកហាងលក់នំបញ្ចុក​គាំទ្រចលនាឧទ្ទាម។

មេធាវី​មេ​បក្ស​ប្រឆាំង​ជំរុញ​ទៅ​សាលា​ឧទ្ធរណ៍​​នាំ​កូន​ក្ដី​របស់​ខ្លួន​ចូល​សវនាការ

មេធាវីការពារក្ដីឲ្យមេដឹកនាំ​អតីត​បក្ស​ប្រឆាំង​កំពុង​ជាប់​ឃុំ បាន​ជំរុញ​ទៅ​តុលាការ​ឲ្យ​នាំ​កូន​ក្ដី​របស់​ពួកគេ​ចូល​ក្នុង​សវនាការ​នៃ​បណ្ដឹង​ឧទ្ធរណ៍​សុំ​នៅ​ក្រៅ​ឃុំ​នៅ​ដើម​ខែ​ក្រោយ​នេះ ដោយ​ថា ដើម្បី​ឲ្យ​កូន​ក្ដី​របស់​លោក​មាន​ឱកាស​ក្នុង​ការ​ឆ្លើយ​តប​ជុំ​វិញ​ការ​ចោទ​ប្រកាន់​ថា «ក្បត់​ជាតិ»។

បក្សសិទ្ធិមនុស្សប្រកាសរំលាយខ្លួនឯង ​ចំ​ពេល​បក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​រំលាយ

គណបក្សសិទិ្ធមនុស្ស​ដែល​បង្កើត​ឡើង​ដោយ​មេដឹកនាំ​បក្ស​ប្រឆាំង​កំពុង​ជាប់​ឃុំ​នា​ពេល​សព្វ​ថ្ងៃ​នេះ បានសម្រេច​រំលាយ​ខ្លួន​​ឯង​ហើយ ដោយ​ថា បន្ទាប់​ពី​បក្ស​នេះ ត្រូវ​បាន​ច្របាច់​បញ្ចូល​គ្នា​ជាមួយ​គណបក្ស សម រង្ស៊ី ទៅ​ជា​គណបក្ស​សង្គ្រោះ​ជាតិ។

លោក សម រង្ស៊ី ថា ចលនាសង្គ្រោះជាតិនឹងធ្វើឲ្យ​លោក ហ៊ុន សែន លែងក្រាញអំណាចបាន

លោក សម រង្ស៊ី អះអាងថា ចលនាសង្គ្រោះជាតិ​ផ្ដួច​ផ្ដើម​ដោយ​រូប​លោក​ផ្ទាល់​នោះ នឹងធ្វើសកម្ម​ភា​ព​ឈា​​ន​ទៅ​ដាក់​សម្ពាធដៃ​គូប្រកួត ឲ្យ​ពិ​ចា​រណាលែ​ងក្រា​ញអំ​ណា​ច បើកចំហប្រជាធិបតេយ្យឡើងវិញ ក្រោយ​ពី​គណបក្សប្រឆាំ​ងដ៏ធំ​របស់លោក ត្រូ​វ​បាន​​​រំ​លា​យ​ហើ​យក៏ដោយ។

អាមេរិក​ប្រាប់​តំណាង​របស់​ខ្លួន​នៅ UN ឲ្យ​កៀរគរដៃ​គូ​ដាក់​សម្ពាធ​លើ​កម្ពុជា

សមាជិក​ព្រឹទ្ធ​សភា​អាមេរិក ៨​រូប បាន​ប្រាប់​ទៅ​អគ្គ​រដ្ឋ​ទូត​អាមេរិក​ប្រចាំ​នៅ​អង្គការ​សហ​ប្រជាជាតិ ឲ្យ​ជំរុញ​ទៅ​ដៃ​គូ និង​តំណាង​នៃ​ប្រទេស​ជា​សម្ព័ន្ធ​មិត្ត​របស់​អាមេរិក ឲ្យ​ដាក់​សម្ពាធ​មក​លើ​រដ្ឋាភិបាល​កម្ពុជា ដើម្បី​ស្ដារ​ស្ថានភាព​លទ្ធិ​ប្រជាធិបតេយ្យ និង​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ឡើង​វិញ បន្ទាប់​ពី​ការ​បង្ក្រាប​រដ្ឋាភិបាល​ទៅ​លើ​បក្ស​ប្រឆាំង អង្គការ​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​កាល​ពី​ឆ្នាំ​មុន។

បក្សហ្វ៊ុនស៊ិនប៉ិចដាក់វិធានការទប់ស្កាត់ការបំបែកផ្ទៃក្នុង​

គណបក្សរាជានិយមដែលទទួលបានអសនៈពីការរំលាយបក្សសង្រ្គោះជាតិ បានប្រកាសចាត់វិធានការ​ទប់ស្កាត់​ការ​បែកបាក់​ផ្ទៃក្នុង ដើម្បីធានានូវស្ថិរភាពផ្ទៃក្នុងបក្សឲ្យរឹងមាំឈានទៅរកការបោះឆ្នោតខាងមុខ។

បក្សមួយដែលទទួលយកអាសនៈសភា CNRP បណ្តេញមន្ត្រីជាន់ខ្ពស់៤រូប

គណបក្សហ្វ៊ុនស៊ិនប៉ិចដែលទើបទទួលបានអាសនៈសភា​ ក្រោយការរំលាយគណបក្សសង្គ្រោះជាតិ​(CNRP) បាន​សម្រេចបណ្តេញ​មន្ត្រីជាន់ខ្ពស់របស់​ខ្លួនចេញ​ពីបក្ស​ចំនួន​៤រូប​ ដោយចាត់ទុកថា​ មានគំនិតបំផុសឲ្យបែកបាក់ផ្ទៃក្នុង​បក្ស​។

តុលាការ​ផ្ដន្ទា​ទោស​លោក លឺ ឡាយស្រេង ជុំ​វិញ​បណ្ដឹង​បរិហារ​កេរ្តិ៍​លោក ហ៊ុន សែន

អតីតឧបនាយករដ្ឋមន្ត្រី លោក លឺ ឡាយស្រេង ដែលកំពុងគេចខ្លួននៅក្រៅប្រទេស ត្រូវ​បាន​តុលាការ​ផ្ដន្ទា​ទោស​នៅ​ថ្ងៃ​នេះ ជុំ​វិញ​បណ្ដឹង​​ជេរ​ប្រមាថ​ព្រះ​មហាក្សត្រ និងបណ្ដឹង​បរិហារ​​កេរ្តិ៍​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន។

ស្រ្តីរងការចោទថាប្រមាថ CPP ប្រឈមការចាប់ខ្លួនពីប្រទេសថៃមកវិញ

អង្គការលើកលែងទោសអន្ដរជាតិ អំពាវនាវទៅអាជ្ញាធរថៃ កុំឲ្យបញ្ជូនស្ដ្រីជនជាតិខ្មែរម្នាក់ ពាក់ព័ន្ធការចោទថា ប្រមាថថ្នាក់នាំបក្សប្រជាជនកម្ពុជា​(CPP)មកប្រទេសកំណើតវិញ ដោយថា ស្រ្ដីរូបនោះ នឹងទទួលរងការរំលោភសិទ្ធិក្នុងប្រទេសកម្ពុជា។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ