លោក ប្រាយុទ្ធ ចាន់អូចា និងលោក សម រង្ស៊ី

លោក ប្រាយុទ្ធ មិនអនុញ្ញាតឱ្យលោក សម រង្ស៊ី ចូលទឹកដីថៃ

នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា បញ្ជាក់ថា មិនអាចអនុញ្ញាតឱ្យលោក សម រង្ស៊ី ឆ្លងកាត់ទឹកដីថៃទេ ដោយយោងលើទំនាក់ទំនងជាមួយកម្ពុជា និងគោលការណ៍អាស៊ានដែលមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងប្រទេសសមាជិកដទៃទៀត។ នេះ បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

មនុស្សចំនួន១០នាក់ ដែលសុទ្ធសឹងជាអ្នកប្រចាំការយាមនៅទីតាំងអតីតទីស្នាក់ការគណបក្សសង្រ្គោះជាតិ

សមត្ថកិច្ចរាជធានីកំពុងសាកសួរអតីតមន្ត្រី CNRP ចំនួន​១០នាក់

សមត្ថកិច្ចរាជធានីភ្នំពេញកំពុងតែសាកសួរអតីតមន្ត្រីគណបក្សសង្គ្រោះជាតិចំនួន​១០នាក់ ដែលទើបចាប់ខ្លួននៅអតីតស្នាក់ការកណ្តាលរបស់គណបក្សនេះកាលពីម្សិលមិញ។​

sam rainsy

លោក សម រង្ស៊ី គ្រោងធ្វើដំណើរតាមក្រុមហ៊ុន Thai Airways

លោក សម រង្ស៊ី​ គ្រោងធ្វើដំណើរតាមក្រុមហ៊ុន​ដឹកអ្នកដំណើរតាមយន្តហោះឈ្មោះ Thai Airways International ពីប្រទេសបារាំងឆ្ពោះទៅកាន់ទីក្រុងបាងកកប្រទេសថៃ នៅថ្ងៃទី៧ ខែវិច្ឆិកា។​

លោក ហ៊ុន សែន លោក ទៀ បាញ់ និងលោក សម រង្ស៊ី

លោក សម​ រង្ស៊ី​ អះអាងថានឹងរក​គ្រប់មធ្យោ​បាយ​ដើម្បី​ចូល​ស្រុក​ឲ្យ​ទាល់តែបាន​នៅថ្ងៃ​៩វិច្ឆិកាខាងមុខ

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​ លោក​ សម​ រង្ស៊ី​ បង្ហាញ​ក្ដី​សង្ឃឹមថា​ លោក​នឹង​មានវត្តមានក្នុង​ប្រទេស​កម្ពុជា​នៅ​ថ្ងៃទី៩វិច្ឆិកា​ តាម​ការ​គ្រោងទុក​ ទោះ​បក្ស​កាន់អំណាចប្រកាសពី​វិធានការ​ទប់ស្កាត់​​ក៏ដោយ​។

សម រង្ស៊ី

ក្រុមហ៊ុនអាកាសចរ៤៧ រងការព្រមានពីទោសទណ្ឌបើដឹកលោក សម រង្ស៊ី ចូលស្រុក

ក្រុមហ៊ុនអាកាសចរចំនួន៤៧ ត្រូវបានរងការព្រមានថា អាចមានទោសទណ្ឌបើហ៊ានដឹកលោក សម រង្ស៊ី និងមន្ត្រីជាន់ខ្ពស់បក្សប្រឆាំងដ៏ទៃទៀតចូលមកស្រុកខ្មែរ។ នេះបើតាមការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់អាកាសចរស៊ីវិលកម្ពុជាដែលថ្លែងប្រាប់វីអូឌី កាលពីព្រលប់ថ្ងៃទី០១ ខែវិច្ឆិកា។

សកម្មជននិងមន្ត្រីបក្សប្រឆាំង

អតីតមន្ត្រី CNRP ជាង៣០នាក់ត្រូវចោទនិងចាប់ខ្លួន ក្នុងពេល​ជាង១០ថ្ងៃចុងក្រោយ

តុលាការកម្ពុជា ​ធ្វើការចោទប្រកាន់ ចេញដីកា និង​ចាប់​ខ្លួនអតីតសកម្មជន មេឃុំ ក្រុម​ប្រឹក្សាឃុំ/សង្កាត់ សមាជិកក្រុមប្រឹក្សាខេត្តរបស់គណបក្សសង្គ្រោះជាតិ​ ចំនួន​៣២នាក់ នៅ​តាម​បណ្ដា​ខេត្ត​មួយចំនួន ក្នុង​​ប្រទេស​កម្ពុជា ទាក់ទងនឹងការគាំទ្រការធ្វើមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី ​បើគិតចាប់​ពីថ្ងៃ​ទី២០ តុលា ដល់ថ្ងៃទី០១ វិច្ឆិកា ឆ្នាំ២០១៩នេះ ។

មន្ត្រីជាន់ខ្ពស់បក្សហ្វ៊ុនស៊ិនប៉ិចថា ការច្របាច់ចូលគ្នាជាមួយបក្សរួបរួមជាតិ គឺដើម្បីស្តារប្រជាប្រិយឡើងវិញ

មន្ត្រីជាន់ខ្ពស់គណបក្ស ហ្វ៊ុន ស៊ិនប៉ិច អះអាងថា ការច្របាច់ចូលគ្នារវាងគណបក្សនេះ ជាមួយគណបក្សខ្មែររួបរួមជាតិ គឺដើម្បីស្រតាប្រជាប្រិយភាពឡើងវិញ។

លោក ធុន យុទ្ធ

ជនពិការម្នាក់ដែលគាំទ្រអតីត​បក្សប្រឆាំងនៅសៀមរាបត្រូវផ្តន្ទាទោស១ឆ្នាំកន្លះពីបទញុះញង់ឱ្យមានការរើសអើង

អតីតសកម្មជនគណបក្សសង្គ្រោះជាតិខេត្តសៀមរាប ជាជនពិការប្រកបរបរលក់វត្ថុអនុស្សាវរីយ៍ ត្រូវបានតុលាសាលាដំបូងខេត្ត ប្រកាសសាលក្រមនាថ្ងៃនេះ សម្រេចឱ្យជាប់ទោស១ឆ្នាំ៦ខែ តាមមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ។ លោក ធុន យុទ្ធ វ័យ៣៦ឆ្នាំ ជាជនពិការមួយរូបប្រកបរបរជាអ្នកលក់វត្ថុអនុស្សាវរីយ៍ នាខេត្តសៀមរាប ដោយអង្គុយលើរទេះរុញ ព្រោះពិការជើងទាំងពីរ ត្រូវសមត្ថកិច្ចខេត្តសៀមរាបចាប់ឃាត់ខ្លួន កាលពីថ្ងៃទី១៨ ខែកក្កដា នៅផ្ទះជួលរបស់ខ្លួន ក្រោយវត្តកេសារារាម ស្ថិតក្នុងភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ដោយចោទលោកថា បានប្រព្រឹត្តសកម្មភាពញុះញង់នាំឱ្យមានការរើងអើង និងជេរប្រមាថ។ ភស្ថុតាងដែលតុលាការយកមកដាក់បន្ទុកលោក គឺសុទ្ធសឹងដកស្រង់ចេញពីគណនេយ្យFacebookផ្ទាល់ខ្លួនរបស់លោក ដែលមានឈ្មោះថា «ខ្ញុំចង់បាននាយករដ្ឋមន្ត្រីថ្មី» មានសំណេរជាអក្សរ។ លោក បាន​ចែករំលែកអត្ថបទរិះគន់ពីរបៀបនៃការដឹកនាំរបស់រដ្ឋាភិបាលនាពេលបច្ចុប្បន្នពីមិត្តនៅក្នុងបណ្តាញទំនាក់ទំនងសង្គម(Facebook) ចែករំលែកវីដេអូ និងថតវីដេរអូនិយាយអំពីបញ្ហាមួយចំនួនកើតមាននៅក្នុងសង្គម ដូចជាការដកប្រព័ន្ធអនុគ្រោះពន្ធEBAរបស់សហភាពអឺរ៉ុបជាដើម។ លោកមេធាវី សំទិត្យ សីហា បានបញ្ជាក់ថា កាលពីព្រឹកមិញនេះលោកចៅក្រម សេង សុវណ្ណារតន៍ បានប្រកាសសាលក្រមសម្រេចសេចក្តីឱ្យកូនក្តីរបស់លោកជាប់ពន្ធនាគារ១ឆ្នាំ ៦ខែ តាមក្រមព្រហ្មទណ្ឌ ក្រោមបទចោទចំនួនពីរ គឺញុះញង់ឱ្យមានការរើសអើង និងជេរប្រមាថជាសាធារណៈ។ លោកមេធាវីបន្តថា

រូបភាពសាលាខេត្តបន្ទាយមានជ័យ

កងកម្លាំងប្រដាប់​អាវុធនៅខេត្តបន្ទាយមានជ័យ នឹងចល័តនៅ​ថ្ងៃស្អែក​

កម្លាំងប្រដាប់អាវុធនៅខេត្តបន្ទាយមានជ័យនៅថ្ងៃសុក្រស្អែកនេះ នឹងចល័ត​ដើម្បីធ្វើការ​ហ្វឹកហាត់បង្កើនការថែរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ។

​ពលករចំណាកខ្មែរពីប្រទេសថៃ

ស្ថានទូតកម្ពុជាច្រាន​ចោលព័ត៌មានដែល​ថា​ពល​ករ​ខ្មែរនៅ​ថៃ​​​​សំរុក​​ចូល​ស្រុក​វិញ ​

ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ ច្រាន​ចោល​ព័ត៌មាន​ដែល​​ថា​ពលករ​ខ្មែរ​ជា​ច្រើន​ពាន់​នាក់​សំរុក​ចូល​​ប្រទេស​វិញនៅ​ចុង​ខែ​នេះ ដោយ​ថាវា​ជា​ការ​បង្កភាព​​ភ្ញាក់​ផ្អើល និង​កេង​ចំណេញ​នយោបាយ​។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ