លោក​ កឹម​ សុខា​ និង​លោក​ សម​ រង្ស៊ី​ ចូលរួម​ជាមួយ​អ្នកគាំទ្ររាប់ម៉ឺននាក់ ​តវ៉ា​ចំពោះ​លទ្ធផល​បោះឆ្នោត​ នៅ​ទីលាន​ប្រជាធិបតេយ្យ​ កាលពី​ខែកញ្ញា​ ឆ្នាំ២០១៣។

អតីតបក្សប្រឆាំងបដិសេធ​ថា​ ថ្នាក់​ដឹកនាំ​របស់​​ខ្លួ​ន​​​ជាប់​​ពាក់ព័ន្ធ​នឹង​​គណបក្ស​​ដែល​​ទើប​បង្កើត​ថ្មី​

អតីត​គណបក្ស​សង្គ្រោះ​ជាតិបាន​ចេញ​សេចក្តីប្រកាស​បដិសេធ​ថា ថ្នាក់ដឹកនាំ​របស់​ខ្លួន​មិនមាន​ការ​ពាក់ព័ន្ធ​ជាមួយ​នឹង​គណបក្ស​នយោបាយ​ដែល​ទើប​បង្កើត​ថ្មី​នោះទេ។

អតីតប្រធានប្រតិបត្តិក្រុងច្បារមន និងជាក្រុមប្រឹក្សាជាប់ឆ្នោតក្រុងច្បារមន ខេត្តកំពង់ស្ពឺ នៃអតីតគណបក្សសង្គ្រោះជាតិ អ្នក​ស្រី ជុំ សោភ័ណ្ឌ ថតនៅក្នុងបន្ទប់ជួលមួយកន្លែងនៅជាយក្រុងបាងកក ប្រទេសថៃ។ (ផ្ដល់ឱ្យ)

អតីត​មន្រ្តី CNRP​ ដែល​ភៀស​ខ្លួន​នៅ​ថៃ​ថា​ខ្លួន​កំពុង​ប្រឈម​បញ្ហា​ជីវភាព​និង​បារម្ភ​​ពី​​សុវត្ថិភាព

មន្រ្តីអតីតគណបក្សសង្គ្រោះជាតិ (CNRP) មួយចំនួនលើកឡើងថា ពួកគេ​កំពុង​ប្រឈម​នឹងបញ្ហា​​ជីវ​ភាពនិង​បារម្ភពី​សុវត្ថិភាព ខណៈ​​ពួកគេ​​​កំពុង​​រស់នៅជាជនភៀសខ្លួ​ននៅប្រទេសថៃ ដើម្បី​គេចចេញពីការចាប់ខ្លួននិងការគំរាមកំហែង​​​របស់អាជ្ញាធរកម្ពុជា។

លោក ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ានបូក៣​ ស្តីពីបញ្ហាបង្កឡេីងដោយជំងឺកូវីដ-១៩ តាមប្រព័ន្ធអនឡាញ ​នៅរសៀលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០។

កម្ពុជា​ប្តេជ្ញា​ដោះស្រាយ​បញ្ហា​ប្រឈមនានា​ជូន​ប្រទេស​​​សមាជិក​​នៅពេល​​ធ្វើ​ជា​ប្រធាន​អាស៊ាន

កម្ពុជាប្តេជ្ញាលើកកម្ពស់កិត្តិយសអាស៊ានក្នុងឆាកអន្តរជាតិ​ និងចូលរួមរក្សា កសាងសន្តិភាព ក្នុងឆាកអន្តរជាតិ រួមទាំងដោះស្រាយបញ្ហាប្រឈមនានាដែលប្រទេសជាសមាជិកជួបប្រទះ ជាពិសេសឱ្យរួចផុតពីវិបត្តិវីរុសកូវីដ-១៩ ទាំងអស់គ្នា។

លោក កឹម សុខា លើដៃពេលជិះរថយន្តត្រលប់ចេញពីសវនាការនៅសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០។

មេធាវី​ថា លោក កឹម សុខា មិន​ជាប់​ពាក់ព័ន្ធ​គម្រោង​បង្កើត​រដ្ឋាភិបាល​ក្រៅ​ប្រទេស​ឡើយ

ធាវី​លោក កឹម សុខា បាន​ចេញ​មក​បញ្ជាក់​ថា លោក កឹម សុខា មិន​ជាប់ពាក់ព័ន្ធ មិនគាំទ្រ និង​មិន​ចូលរួម​ក្នុង​គម្រោង​បង្កើត​រដ្ឋាភិបាល​ក្រៅ​ប្រទេស​របស់​លោក សម រង្ស៊ី នោះ​ឡើយ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងថ្ងៃឃោសនាបោះឆ្នោតគណបក្សប្រជាជនកម្ពុជា ​ព្រឹកថ្ងៃទី២៧ ឆ្នាំកក្កដា ឆ្នាំ២០១៨។

CPP​ ស្នើ​​សមត្ថ​កិច្ច​ចាត់​វិធាន​ការ​ច្បាប់​​​លើ​​​ជន​​​​​​ដែល​បន្លំ​​​​​​​​ប្រើ​ឈ្មោះ​​បក្ស​​ដើម្បី​​អូស​​​ទាញ​​​សមាជិក

មន្រ្តីខុទ្ទកាល័យ​នៃគណៈកម្មាធិការកណ្តាល​គណបក្សប្រជាជនកម្ពុជា (CPP) ស្នើឱ្យសមត្ថកិច្ច​ចាត់​​​វិ​​ធាន​​​​​ការ​​ច្បាប់ប្រឆាំងមនុស្សមួយក្រុមដែលក្លែងបន្លំខ្លួន​ចុះបំពេញបេសកកម្ម​កសាងសមាជិកគណបក្ស​​ប្រជាជន​​កម្ពុជា​ក្នុងករណីពិសេស។ 

គណបក្សភ្លើងទៀនអាចនឹងមិនចូលរួមបោះឆ្នោតឃុំសង្កាត់ឡើយ បើស្ថានភាពនយោបាយដូចសព្វថ្ងៃ

គណបក្ស​ភ្លើងទៀន ដែល​គេ​ស្គាល់​ថា ជា​អតីត​គណបក្ស​សមរង្ស៊ី ​មិនទាន់​សម្រេច​ចិត្ត​ពេញ​លេញ​ ក្នុងការ​ចូលរួម​បោះឆ្នោត​ជ្រើសរើស​ក្រុម​ ប្រឹក្សាឃុំសង្កាត់​ ដែល​នឹង​ប្រព្រឹត្ត​ទៅក្នុង​ឆ្នាំ២០២២ ខាងមុខ​នៅ​ឡើយ​ទេ ដោយ​ត្រូវរង់ចាំមើល​ស្ថានភាព​នយោបាយ​ជាមុន​សិន។

ក្រុម​អាជ្ញាធរ​ចាប់​ទាញ​យក​កាមេរ៉ា​ពី​អ្នកកាសែត ខណៈ​ពេល​ដែល​ក្រុមសកម្ម​ជន​និង​អ្នក​តវ៉ា​បាន​ធ្វើការ​តវ៉ា​នៅមុខ​ស្ថានទូត​ចិន នា​ព្រឹក​ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ ចំ​ថ្ងៃខួប២៩ឆ្នាំ នៃ​សន្ធិសញ្ញា​សន្តិភាព​ទីក្រុង​ប៉ារីស។

តុលាការ​ផ្ដន្ទា​ទោស​មន្ត្រី​បក្ស​ប្រឆាំង​និង​អ្នក​តវ៉ា​មុខ​ទូត​ចិន​ឱ្យ​ជាប់​ពន្ធនាគារ​ចន្លោះ​ពី​១២​ខែ​ដល់​​២០​​ខែ

តុលាការ​​សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃនេះ បានសម្រេចផ្ដន្ទាទោស​អ្នក​តវ៉ា​នៅ​មុខ​ស្ថាន​ទូត​ចិន​និងអតីត​មន្ត្រីបក្សប្រឆាំងចំនួន៩នាក់ ឱ្យជាប់ពន្ធនាគារចន្លោះពី១២ខែដល់២០ខែ និងពិន័យជាប្រាក់ក្នុងម្នាក់ៗចំនួន២​លានរៀលចូលរដ្ឋ  ក្រោមបទចោទប្រកាន់«ញុះញង់ និង​ផ្ដើម​គំនិត​ញុះ​ញង់»។

លោក សំ គន្ធាមី នាយកប្រតិបត្តិអង្គការនិកហ្វិច ថ្លែងក្នុង​សន្និសីទ​សារព័ត៌មាន​ស្តី​ពី «លទ្ធផល​រក​ឃើញ​នៃ​ការអង្កេត​ការ​ចុះឈ្មោះ និង​សវនកម្ម​បញ្ជី​ឈ្មោះ​បោះឆ្នោត​ឆ្នាំ២០២០» នៅ​រាជធានី​ភ្នំពេញ នា​ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

សង្គម​ស៊ីវិល​រិះគន់ថា​ ការ​គ្រប​ដណ្ដប់​​​ឥទ្ធិពល​នយោបាយ​នៅ​កម្ពុជា​នាំឱ្យ​​​ គ.ជ.ប​ មិន​ឯករាជ្យ

ក្រុមអង្គការសង្គមស៊ីវិលដែលឃ្លាំមើល​ការបោះឆ្នោត មើលឃើញថា ស្ថាប័ន​រៀប​ចំ​ការ​បោះ​ឆ្នោត​នៅ​ប្រ​​ទេស​​​ដែល​​​ប្រកាន់​ខ្ជាប់​នូវ​គោលការណ៍​ប្រជាធិបតេយ្យ សេរីពហុបក្ស នៅតែ​មានសារៈសំខាន់ និង​​មិនអាចខ្វះ​បានឡើយ ប៉ុន្តែ​អ្វីដែល​ធ្វើឱ្យស្ថាប័ននេះត្រូវរងនូវការទិទៀន​នោះ​ គឺ​ដោយ​​សារ​​តែ​​ការ​គ្រប​​ដណ្តប់ឥ​ទ្ធិពលពីអ្នកនយោបាយហួសប្រមាណ និងកង្វះ​យន្តការ​ច្បាប់​ស្តីពីកា​​រកំ​​ណត់​​​​អាណត្តិមេដឹកនាំ។

លោកស្រី​ មូរ​ សុខហួរ​ ហៅ​សារ​នយោ​បាយ​របស់​​លោក​ ហ៊ុន​ សែន​ ថា​ជា​លំនាំ​«ផ្តាច់ការ»

​មន្ត្រីជាន់ខ្ពស់​អតី​ត​គណបក្សប្រឆាំង លោកស្រី មូរ សុខហួរ បាន​​ចាត់​ទុក​​សារ​នយោបាយរបស់​មេដឹកនាំ​បក្សកាន់​អំណាច ដែលថា ការផ្តល់សិទ្ធិធ្វើនយោ​បា​​​យណាមួយ​ឡើង​វិញ​ដល់ក្រុមមន្ត្រីអតីតបក្ស​​ប្រឆាំង​​ធ្វើទៅតាមអារម្មណ៍​នោះ ថា​ជាសារ​លំនាំបែប​ផ្តាច់​ការ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អង្គុយនៅបន្ទប់ការងារនាគេហដ្ឋានរបស់លោក។ (ហ្វេសប៊ុក៖ លោកនាយករដ្ឋមន្ត្រី កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១)

លោក ហ៊ុន សែន នឹង​ផ្តល់​សិទ្ធិ​ធ្វើ​នយោបាយ​ដល់​អតីតមន្ត្រីបក្សប្រឆាំង​​​ដែល​ធ្វើ​ឱ្យ​លោក​ពេញចិត្ត​ជាមុន

ប្រមុខគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីលោក​ ហ៊ុន សែន ប្រកាសថា ពីពេលនេះតទៅ ​លោក​​នឹងពិចារណាក្នុងការផ្តល់សិទ្ធិធ្វើនយោបាយឡើងវិញ​ ដល់អតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិណាដែលធ្វើឱ្យលោកពេញចិត្តជាមុនសិន។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ