កម្ពុជារកឃើញស្រ្តី​ជនជាតិអង់គ្លេសម្នាក់​អាយុ៦៥ឆ្នាំមានផ្ទុក​កូវីដ-១៩

ក្រសួងសុខាភិបាលនៅល្ងាចនេះ បាន​ប្រកាសពីការរកឃើញករណីឆ្លងវីរុសកូរីដ-១៩​ លើស្រ្តីជនជាតិអង់គ្លេសចំនួន១រូបផ្សេងទៀត​។

ពេទ្យ​ជន​ជាតិ​កម្ពុជា​ម្នាក់​ត្រូវ​ដាក់​ឱ្យ​នៅ​ដាច់​ដោយ​ឡែក​នៅ​វៀតណាម​ពិនិត្យ​កូវីដ​១៩​​

ពេទ្យជនជាតិកម្ពុជាជំនាញច្រមុះ ត្រចៀក និងបំពង់កម្នាក់ ដែលធ្វើការងារនៅក្នុងទីក្រុងហាណូយ ត្រូវអាជ្ញាធរវៀតណាម ដាក់ឱ្យនៅដាច់ដោយឡែក ដើម្បីពិនិត្យតាមដានរកមេរោគ កូវីដ១៩។​

មន្ត្រី​ក្រសួង​សុខា​ភិបាល​ជំរុញ​ឱ្យ​មាន​ការ​ជួយ​សង្គ្រោះ​អ្នក​ដួល​សន្លប់​កុំ​មាន​ការ​ភ័យ​ខ្លាច​

មន្ត្រី​ជាន់ខ្ពស់​ក្រសួងសុខាភិបាល​ ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ​ជួយសង្គ្រោះ​ដល់​អ្នក​ដួលសន្លប់​នៅ​តាម​ទី​សាធារណៈ​កុំឱ្យ​មានការ​ភ័យខ្លាច​ ដោយ​ថា​ អ្នក​ដួលសន្លប់​មិនមែន​បណ្ដាលមកពី​ជំងឺ​ ​កូ​វីដ​-១៩ ទេ​។

លោក ហ៊ុន សែន ស្នើ​​ឱ្យ​​មាន​​ការ​​រួម​​គ្នា​​ដោយ​​គ្មាន​​ការ​​រើស​​អើង​​នយោ​បាយ​​ដើម្បី​​ប្រយុទ្ធ​​នឹង​​ជំងឺ​កូរ៉ូណា​

លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ណែនាំ​ពលរដ្ឋ​ មន្ត្រី​ជំនាញ​ ធ្វើការងារ​ប្រយុទ្ធ​ប្រឆាំង​មេរោគ​ឆ្លង​កូ​រ៉ូ​ណា​ ដោយ​គ្មាន​ការរើសអើង​ ឬប្រកាន់​និន្នាការ​នយោបាយ​នោះ​ឡើយ​ ហើយ​ថា​ ជំងឺ​នៅ​កម្ពុជា​ពិតប្រាកដ​ គឺជា​ជំងឺ​ភ័យខ្លាច​ និង​ជំងឺ​នៃ​ការរើសអើង​ ពុំមែន​ជា​ជំងឺ​ Covid​-19​ ឬ កូ​រ៉ូ​ណា ​ទេ​។

លោក​ ហ៊ុន​ សែន​៖ ថា​ពេទ្យ​ខ្មែរ​អន់ ចុះ​ហេតុ​អ្វី​ពេទ្យ​អាមេរិក​ទុក​ឱ្យ​មាន​អ្នក​ជំងឺ​ឆ្លង​និង​ស្លាប់​

លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ចោទសួរ​អ្នក​ដែល​មិន​ឱ្យ​តម្លៃ​សមត្ថភាព​គ្រូពេទ្យ​កម្ពុជា​ ហើយ​ស្វែងរក​ការ​ព្យាបាល​ជំងឺ​នៅ​ក្រៅប្រទេស​ថា​ ហេតុអ្វីបានជា​នៅ​សហរដ្ឋអាមេរិក​ និង​បារាំង​ មាន​ករណី​អ្នកជំងឺ​ឆ្លង​ និង​ស្លាប់​ដោយសារ​មេរោគ​កូ​រ៉ូ​ណា​ដែរ​។

លោក ស ខេង ប្រាប់​អ្នក​ទិញ​ម្ហូប​និង​អាជីវករ​ដាក់​អាល់​កុល​លាង​ដៃ​ជា​ប្រចាំ​ដើម្បី​ទប់​ស្កាត់​កូវីដ-១៩​

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអំពាវនាវទៅអ្នកទៅផ្សារទិញម្ហូប និងអាជីវករលក់គ្រឿងទេស បន្លែ សាច់ ទាំងអស់ប្រុងប្រយ័ត្នខ្ពស់ និងត្រៀមអាល់កុលជាប្រចាំសំរាប់លាងដៃ ដើម្បីទប់ស្កាត់ការរីករាល​ដាល​នៃ​រីរុស​កូវីដ-១៩។

នា​យក​រដ្ឋ​មន្ត្រី ហ៊ុន​ សែន​ ជំរុញ​ពលរដ្ឋ​ប្រើ​ក្រមា​ជំនួស​ម៉ាស់​

នាយករដ្ឋមន្ត្រីជំរុញពលរដ្ឋប្រើក្រមាជំនួសម៉ាស់ ដើម្បីដេញជើងអ្នកលក់ម៉ាស់ និងជួយដល់ផលិតផលក្នុងស្រុក។

ក្រសួងសុខាភិបាល​ថាលទ្ធផលតេស្តសមាជិក​គ្រួសារបុរសខ្មែរដែល​ឆ្លងកូវីដ-១៩គឺអវិជ្ជមាន

ក្រសួងសុខាភិបាលថាលទ្ធផលធ្វើតេស្តលើ​សមាជិក​គ្រួសារបុរសខ្មែរដែល​ឆ្លងកូវីដ-១៩ពីជនជាតិ​ជប៉ុន បាន​បង្ហាញថាពួកគាត់​ទាំង៣រូបពុំមាន​កូវីដ-១៩ ទេ។

ក្រសួងថា មនុស្ស​៤​នាក់​ដែល​ប៉ះ​ពាល់​ផ្ទាល់​ជនជាតិ​ជប៉ុន​ផ្ទុក​​កូវីត​១៩​ សុខ​ភាព​ល្អ​ធម្មតា​

មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល​បានអះអាងថា មនុស្ស៤នាក់ ដែលប៉ះពាល់ផ្ទាល់ជាមួយ​បុរសជនជាតិជប៉ុន ដោយរកឃើញថាមានផ្ទុកជំងឺ Covid-19 ឬ ជំងឺកូរ៉ូណា គឺពួកគេមានសុខភាពធម្មតា មិនមានបញ្ហាអ្វីនោះទេ។

កម្មការិនី​ជិត​៧០​នាក់​នៅ​កំពង់ស្ពឺ​ដួល​សន្លប់​ពេល​កំពុង​បំពេញ​ការងារ​

កម្មការិនីជិត៧០នាក់បម្រើការងារនៅរោងចក្រមួយនៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ បានដួលសន្លប់ជាបន្តបន្ទាប់នៅថ្ងៃនេះ ខណៈដែលពួកគេកំពុងបំពេញការងារ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ