ក្រសួងសុខាភិបាលកម្ពុជា

កម្ពុជា​រក​ឃើញ​​បុរស​ជន​ជាតិ​បារាំង​ម្នាក់​​ទៀត​មាន​កូវីដ-១៩​

ក្រសួងសុខាភិបាល បានប្រកាសឱ្យដឹងថា បុរសជនជាតិបារាំង វ័យ៣៥ឆ្នាំ ត្រូវបាន​ធ្វើតេស្តកូវីដ-១៩ ដោយលទ្ធផលចេញមក​គឺ វិជ្ជមាន​។

លោក ហ៊ុន សែន បបួល​​អ្នក​​ដែល​​ថា​​លោក​​លាក់​ព័ត៌មាន​​ជំងឺ​​កូវីដ​​ស្បថ​

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បបួល​អ្នក​ដែលរិះគន់វិធានការទប់ស្កាត់ការឆ្លងរាលដាលមេរោគកូវីដ១៩ និងថា លោកបានលាក់បាំងព័ត៌មានពីករណីជំងឺឆ្លងនេះមក«ស្បថឱ្យរន្ទះបាញ់»ដើម្បីបញ្ជាក់ការពិត។​

ក្រសួង​កំពុង​ស្វែង​រក​ខ្មែរ​ឥស្លាម​ដែល​ចូល​រួម​ពិធី​សាសនា​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី​

ក្រសួងសុខាភិបាលបញ្ជាក់ថា ពេលនេះ ក្រុមមន្ត្រីជំនាញកំពុងតែស្វែងរកខ្មែរឥស្លាម ដែលបានធ្វើដំណើរទៅចូលរួមក្នុងពិធីសាសនានៅក្នុងប្រទេសម៉ាឡេស៊ី កាលពីចុងខែកុម្ភៈ ដើម្បីពិនិត្យស្វែងរកមេរោគកូវីដ១៩។​

បុរសម្នាក់បម្រើការងារជាសន្តិសុខ ជក់បារី​នៅកន្លែងផ្ញើកង់ម៉ូតូ(រូបថតដោយអុិត សូធឿត)

អ្នក​​ជក់​​បារី​​ប្រឈម​​គ្រោះ​ថ្នាក់​ខ្ពស់ ​ប្រសិន​​បើ​ឆ្លង​កូវីដ-១៩​

ប្រធាន​មជ្ឈមណ្ឌល​ស្រាវជ្រាវ គ្រប់គ្រង និង​អប់រំ​ពី​ថ្នាំ​ជក់​ នៃ​សាកលវិទ្យាល័យ​កាលីហ្វ័រញ៉ា លោក​បណ្ឌិត Stanton A. Glantz លើកឡើងថា អ្នក​ជក់បារី ឬ​បារី​អេឡិចត្រូនិច ​​ប្រឈម​នឹង​គ្រោះ​ថ្នាក់​ធ្ងន់ធ្ងរជាងគេប្រសិនបើឆ្លង​​វីរុស​​កូវីដ-១៩ (COVID-19)​។

ស្ត្រី​ម្នាក់​ចោទ​ថា​ ពេទ្យ​បង្អែក​បាត់​ដំបង​មិន​ពិនិត្យ​ប្តី​គាត់​ដែល​សង្ស័យ​ផ្ទុក​មេរោគ​កូវីដ​១៩​

ស្ត្រីមា្នក់នៅខេត្តបាត់ដំបង បានចោទថា ពេទ្យបង្អែកខេត្តមួយនេះ ខ្លាចប្តីរបស់គាត់ មិនហ៊ានចូលជិត និងមិនព្រមទទួលពិនិត្យទេ ពេលដែលប្រាប់ពីអាការមួយចំនួនដែលសង្ស័យថា អាចមានផ្ទុកមេរោគកូវីដ-១៩ បន្ទាប់ដើរកំសាន្តនៅក្រៅប្រទេស។​

ក្រសួងសុខាភិបាល​រកឃើញ​ប្តីប្រពន្ធអង់គ្លេស ២នាក់​ទៀតមាន​ផ្ទុក​កូវីដ-១៩

ក្រសួងសុខាភិបាល​កម្ពុជានៅថ្ងៃនេះ បានប្រកាសពីការរកឃើញ​អ្នកផ្ទុក​កូវីដ១៩ ដែល​ជាជន​ជាតិ​អង់គ្លេស ២រូបផ្សេងទៀត។

លទ្ធផល​តេស្ត​​បង្ហាញ​ថា អ្នក​បក​ប្រែ និង​​អ្នក​រត់​​កង់​បី​ដឹក​​ស្ត្រី​​អង់គ្លេស​ផ្ទុក​កូវីដ-១៩​ គឺ​អវិជ្ជមាន​

មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល អះអាងថា លទ្ធផលសំណាកពីវិទ្យាស្ថានប៉ាស្ទ័រ បង្ហាញថា អ្នកបកប្រែ រួមទាំងអ្នកបើករ៉ឺម៉កកង់បីឱ្យស្រ្តីជនជាតិអង់គ្លេសដែលមានវីរុសកូវីដ-១៩គឺ អវិជ្ជមាន​​។

សំណាក​​អ្នក​​ដំណើរ​​ជា​មួយ​​ស្រ្តី​​អង់​គ្លេស​​ផ្ទុក​​កូវីដ​-​១៩​​ជាង​​៦០​​នាក់​​ត្រូវ​​យក​​ធ្វើ​​តេស្ត​​នៅ​​ថ្ងៃ​​នេះ​​

ប្រធានមន្ទីរ​សុខាភិបាល​ខេត្ត​កំពង់ចាម​ អះអាង​ថា ​ក្រុម​គ្រូពេទ្យ​យក​សំណាក​អ្នកដំណើរ​លើ​នាវា​ វី​គីង ​គូ្រស​ជ្យូ​ណី​ (Viking​ Cruise​ Journey​) ចំនួន៦៣នាក់​ ទៅ​ពិនិត្យ​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​ នៅ​ថ្ងៃនេះ​។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ