ពលរដ្ឋជាង១០០នាក់នៅព្រះវិហាររកអន្តរាគមន៍ពីប្រមុខរដ្ឋាភិបាលដោះស្រាយវិវាទដីធ្លី
ក្រុមប្រជាពលរដ្ឋដែលអះអាងថា កំពុងមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនមេត្រីភាព ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នៅថ្ងៃនេះ បានស្វែងរកកិច្ចអន្តរាគមន៍ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីឱ្យជួយដោះស្រាយវិវាទដីធ្លីជូនពួកគេ។