បន្ទាយមានជ័យ៖ កម្លាំងតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យឃាត់ខ្លួនពលករឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ ចំនួន១១នាក់ ក្នុងនោះស្រី២នាក់ ត្រង់ភូមិសាស្ត្រ អូរព្រំដែន ភូមិល្វា ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ នៅយប់ថ្ងៃទី២៣ ឈានចូល ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ Royal Cambodian Army)

៧​ខែ​ដើម​ឆ្នាំ​នេះ​ ពលរដ្ឋ​ខ្មែរ​ជាង​៧០០​នាក់​​ប្រថុយ​ឆ្លង​ដែន​ខុស​ច្បាប់​ទៅ​ថៃ​រក​ការងារ​ធ្វើ​

ពលរដ្ឋខ្មែរជាង៧០០នាក់បាន​​លួ​ចឆ្លងដែនដោយខុសច្បាប់​ទៅ​រកការ​ងារ​ធ្វើ​នៅ​ក្នុង​ប្រទេសថៃ​ទាំង​ប្រថុយ​ប្រថាន ហើយត្រូវអាជ្ញាធរ​ថៃនិង​កម្ពុជាចាប់​ខ្លួន​បាន​ក្នុង​រយៈ​ពេល​៧ខែដើមឆ្នាំ២០​២​១ ដោយបញ្ហានេះ សង្គមស៊ីវិលថានៅបន្តកើតមានជាហូរហែ តែអាជ្ញាធរខេត្តជាប់ព្រំដែនថាមាន​ការថយចុះ។

លោកឯកអគ្គរាជទូត Pablo Kang និងលោក ឆាន់ សាផាន រដ្ឋលេខាធិការប្រចាំការនៃក្រសួងរៀបចំដែនដី បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដើម្បីដាក់ចេញជាផ្លូវការ នូវកិច្ចសហប្រតិបត្តិការលើការពង្រឹងសុវត្ថិភាពការងារក្នុងវិស័យសំណង់នៅប្រទេសកម្ពុជា ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ Australian Embassy, Cambodia)

អូស្ត្រាលី​ចុះ​កិច្ច​ព្រមព្រៀង​ជួយ​ពង្រឹង​សុវត្ថិ​ភាព​ការងារ​​ក្នុង​វិស័យ​សំណង់​នៅ​កម្ពុជា

ប្រទេសអូស្ត្រាលី បានចុះកិច្ចព្រមព្រៀងជាមួយភាគីកម្ពុជា នៅថ្ងៃនេះ ដើម្បីដាក់ចេញជាផ្លូវការ​នូវកិច្ចសហប្រតិបត្តិការលើការពង្រឹង​សុវត្ថិ​ភាព​ការងារ​ក្នុងវិស័យសំណង់នៅកម្ពុជា។

ស្ត្រី​នៅ​បន្ទាយមានជ័យ​ថា​ការ​រំលោភ​បំពាន​ផ្លូវ​ភេទ​នៅ​កន្លែង​ធ្វើ​ចត្តាឡីស័ក​ជា​រឿង​មិន​អាច​ទទួល​យក​បាន

ស្ត្រីមួយចំនួនដែលកំពុងធ្វើចត្តាឡីស័កឬដាក់ខ្លួនឱ្យនៅដាក់ដោយឡែក តាមមណ្ឌលធ្វើចត្តាឡីស័កក្នុងខេត្តបន្ទាយមានជ័យមួយចំនួនថា ការរំលោភបំពានផ្លូវភេទឬ ការបៀតបៀនណាមួយគឺ ជារឿងមិនគួរកើតមានឡើង និងជារឿងមិនអាចទទួលយកបាន។

ព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១ អាជ្ញាធរខេត្តកណ្តាល ប៉ះទង្គិចជាមួយនឹងប្រជាពលរដ្ឋរងគ្រោះដីធ្លីក្រោមគម្រោងរបស់ក្រុមហ៊ុនសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី (OCIC) ខណៈប្រជាពលរដ្ឋប្រមាណជាច្រើននាក់បានព្យាយាមបិទផ្លូវចេញចូលទៅទីតាំងដីមានទំនាស់ ដើម្បីទាមទារឱ្យអាជ្ញាធរដោះស្រាយបញ្ហាជម្លោះដីធ្លី។ (ហ៊ី ឆាយ)

អាជ្ញាធរ​ខេត្ត​កណ្ដាល បំភ្លឺ​ករណី​ចាប់​ខ្លួន​ពលរដ្ឋ​​៣០​នាក់​ដែល​តវ៉ា​រឿង​​ដី​ធ្លី ​

ក្រោយមានការចាប់ខ្លួនពលរដ្ឋ៣០នាក់ដែលទាមទារឱ្យរដ្ឋាភិបាលផ្តល់សំណងសមរម្យពីផលប៉ះ​ពា​ល់​ដោយសារការអភិវឌ្ឍព្រលានយន្តហោះថ្មីនៅខេត្តកណ្ដាលនោះ អាជ្ញាធរបំភ្លឺថា ជាការបង្ខំចិត្ត ដើម្បីកា​រពារខ្លួនក្រោយមានអំពើហិង្សាបង្កឱ្យសមត្ថកិច្ច១៣នាក់​រងរបួស។

ជនជាតិចិន១៤នាក់ ដែលត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ ឃាត់ខ្លួនពាក់ព័ន្ធករណីបង្ខាំងមនុស្ស និងកាប់កាប់អាវុធខុសច្បាប់កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១។(រូបភាព៖ កាសែតរស្មីកម្ពុជា)

សមត្ថកិច្ច​ខេត្ត​ព្រះសីហនុ​បញ្ជូន​ចិន​១៤​នាក់​ទៅ​តុលាការ​ពាក់ព័ន្ធ​បង្ខាំង​មនុស្ស​និង​កាន់កាប់​អាវុធ​ខុសច្បាប់

មន្ត្រីកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានបញ្ជូនជនជាតិចិនចំនួន១៤នាក់ ទៅតុលាការដើម្បីចាត់វិធានការច្បាប់ ពាក់ព័ន្ធករណីបង្ខាំងមនុស្សខុសច្បាប់ និងកាន់កាប់អាវុធដោយគ្មានការអនុញាត ។

US Embassy in PP

ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាកាន់ទុក្ខព្រឹត្តិការណ៍វាយប្រហារ​ភេរវកម្ម​ថ្ងៃ១១ កញ្ញា

ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា​នៅថ្ងៃទី១១ ខែកញ្ញានេះ បាន​កាន់​ទុក្ខ​ចំពោះព្រឹត្តិការណ៍​នៃ​ការ​វាយ​ប្រហារ​អគារ​ពាណិជ្ជកម្ម​ពិភពលោក​ (World Trade Center) ដែល​បណ្តាល​ឱ្យ​មនុស្ស ២៩៩៦ នាក់​ស្លាប់​បាត់​បង់ជីវិត។

មន្ត្រីនគរបាលឈ្មោះ ម៉ាត់ ពិសី ដែលបានបង្ករបួសស្នាមដល់ស្ត្រីរងគ្រោះ ក្រោយពីស្ត្រីរូបនោះជិះម៉ូតូគេចពីចំណុចត្រួតពិនិត្យចរាចរណ៍ស្ថិតក្នុងខណ្ឌ៧មករា ដោយហេតុការណ៍នោះកើតឡើងកាលពីយប់ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១។ (អគ្គស្នងការដ្ឋាននគរបាលជាតិ)

តុលាការបើកការស៊ើបអង្កេតលើមន្ត្រីនគរបាលម្នាក់ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស

តំណាង​អយ្យការ​​អម​តុលាការ​ក្រុង​ភ្នំពេញ​បាន​សម្រេច​បើក​​ការ​​ស៊ើប​សួរ​​​លើ​​មន្ត្រី​នគរបាល​​អន្តរាគមន៍​ខណ្ឌ៧​មករា​​ម្នាក់​ពី​បទ​ហិង្សាដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស​​លើស្ត្រីម្នាក់​កាលពី​យប់​ថ្ងៃទី៨ ខែកញ្ញា ខណៈស្ត្រីរង​គ្រោះក៏​រង​ការ​ចោទ​ប្រកាន់​ពី​បទ​ល្មើស​ច្បាប់​ចរាចរណ៍។

មន្ត្រីនគរបាលឈ្មោះ ម៉ាត់ ពិសី ដែលបានបង្ករបួសស្នាមដល់ស្ត្រីរងគ្រោះ ក្រោយពីស្ត្រីរូបនោះជិះម៉ូតូគេចពីចំណុចត្រួតពិនិត្យចរាចរណ៍ស្ថិតក្នុងខណ្ឌ៧មករា ដោយហេតុការណ៍នោះកើតឡើងកាលពីយប់ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១។ (អគ្គស្នងការដ្ឋាននគរបាលជាតិ)

អាជ្ញាធរ​បញ្ជូន​មន្ត្រី​នគរបាល​ដែល​បង្ក​របួស​ស្នាម​​លើ​ស្ត្រី​​ម្នាក់​ទៅ​តុលាការ​នៅ​ព្រឹក​​នេះ

អាជ្ញាធររាជធានីភ្នំពេញ បានបញ្ជូនខ្លួនមន្ត្រីនគរបាលផ្នែកកងអន្តរាគមន៍ខណ្ឌ៧មករា​ម្នាក់ទៅតុលាការនៅព្រឹកថ្ងៃសុក្រ​​នេះ ក្រោយបង្កឱ្យ​​ស្ត្រីម្នាក់រងរបួស​​ត្រង់​ក្បាលធ្ងន់ធ្ងរក្នុងពេល​ចុះ​ពិនិត្យ​បទល្មើសចរាចរណ៍។

កញ្ញា ងន ស្រីនិច្ច ត្រូវបានមន្ត្រីនគរបាលផ្នែកកងអន្តរាគមន៍មួយរូបឈ្មោះ ​ម៉ាត់​ ​ពិសី វាយឱ្យរងរបួសបែកក្បាលធ្ងន់ធ្ងរកាលពីយប់ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១ ទាមទាររកយុត្តិធម៌និងសំណងសមរម្យក្រោយរងអំពើហិង្សាពីមន្ត្រីនគរបាលមួយរូប ស្ថិតនៅខណ្ឌ៧មករា រាជធានីភ្នំពេញ។ (ហ្វេសប៊ុក៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ)

នារី​របួស​ក្បាល​ដោយសារ​មន្ត្រី​នគរ​បាល​វាយ​ទាមទារ​រក​យុត្តិធម៌​និង​សំណង​​​សមរម្យ​​

នារីដែលរបួសក្បាលធ្ងន់ធ្ងរដោយសារមន្ត្រីនគរបាលមួយរូបវាយកាលពីយប់ថ្ងៃទី៨ ខែកញ្ញា បានស្នើឱ្យមន្ត្រីពាក់ព័ន្ធរកយុត្តិធម៌ជូនខ្លួន និងទាមទារ​សំណងជំងឺចិត្តឱ្យបានសមរម្យទៅនឹងកិត្តិយសក្នុងនាមជាស្ត្រី ម៉្យាងដើម្បីយកប្រាក់ទៅព្យាបាលក្បាលដែលរងរបួសផងដែរ។ ​

(រូបតំណាង) នារីម្នាក់យកដៃទាំងសងខាងតោងចម្រឹងបង្អួច។ (ហ៊ុយ ឧស្សាហ៍)

សង្គម​ស៊ីវិល​ថា​ អាជ្ញាធរ​ហាក់​​យឺតយ៉ាវ​ក្នុង​ការ​ចាប់​ជនល្មើស​ផ្តល់​ប្រាក់​​កម្ចី​តាម​អនឡាញ​ជា​ថ្នូរ​ថត​រូប​អាក្រាត​

សង្គមស៊ីវិលធ្វើការងារផ្នែកសិទ្ធិមនុស្ស លើកឡើងថា អាជ្ញាធរហាក់មានភាពយឺតយ៉ាវ​ចំពោះការចាត់វិធានការទៅលើក្រុម​ជន​ល្មើសដែល​ប្រើ​ល្បិច​កល​ផ្តល់​ប្រាក់​កម្ចី​តាម​អនឡាញជាថ្នូរ​នឹង​លក្ខខណ្ឌ​ថត​រូបឬ​វីដេអូអាក្រាត​កាយ បើប្រៀបធៀបទៅនឹងបទល្មើសតា​មអនឡាញផ្សេងទៀត។ ​

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ