អតីតប្រធានព្រៃសហគមន៍រុក្ខាវ័ន លោក ប៊ុន សាលួត ត្រូវបញ្ជូនទៅព្យាបាលក្រោយជួបថ្នាក់ចរាចរណ៍កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ ត្រង់ចំណុចភូមិគោកភ្លុក សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្ដរមានជ័យ។

អតីត​ប្រធាន​ព្រៃសហគមន៍​រុក្ខាវ័ន ជួប​គ្រោះថ្នាក់​ចរាចរណ៍​រងរបួស​ធ្ងន់

អតីតប្រធានព្រៃសហគមន៍រុក្ខាវ័ន ជួបគ្រោះថ្នាក់ចរាចរណ៍បាក់ឆ្អឹងកជើង និងបាក់ដងកាំបិតខាងស្ដាំ ក្រោយពីជួបប្រជុំជាមួយព្រះអង្គ ថូ ធូរស់ ដើម្បីជជែកគ្នាគ្រោងធ្វើសាលាសំណាក់នៅក្នុងតំបន់ទេសចរណ៍មួយក្នុងខេត្តឧត្ដរមានជ័យ កាលពីម្សិលមិញ។

ជនជាតិចិន២នាក់ បង់ក្លាដែស២នាក់ ត្រូវបានកម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងមន្ត្រីពាក់ព័ន្ធ ឃាត់ខ្លួនពាក់ពន្ធ័ករណីពង្រាត់និងបង្ខាំងមនុស្សខុសច្បាប់នៅក្នុងកាស៊ីណូមួយកន្លែង ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១។

អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ បញ្ជូន​ជន​បរទេស​៤​នាក់​ទៅ​តុលាការ​ករណី​បង្ខាំង​មនុស្ស​ខុស​ច្បាប់

អាជ្ញាធរខេត្តបន្ទាយមានជ័យ បានបញ្ជូនជនបរទេសចំនួន៤នាក់ រួមមាន ជនជាតិចិន២នាក់ និងបង់ក្លាដែស២នាក់ ទៅតុលាការ ក្រោយស្រាវជ្រាវឃើញថា ពួកគេបានចាប់ពង្រាត់និងបង្ខាំងមនុស្សដោយខុសច្បាប់នៅកាស៊ីណូមួយកន្លែងក្នុងក្រុងប៉ោយប៉ែត។

ស្ថានភាពទឹកស្ទឹងព្រែកត្នោត នៅភូមិសាស្ត្រខណ្ឌដង្កោ រាជធានីភ្នំពេញ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១។

ស្ទឹង​ព្រែកត្នោត​ហក់​ឡើង​ខុស​ពី​ឆ្នាំ​មុន ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ​តាម​បណ្ដោយ​ស្ទឹង​ព្រួយ​បារម្ភ

ប្រ​ជា​ពល​រដ្ឋ​មួយ​ចំ​នួនរស់​នៅ​តាម​បណ្ដោយ​ស្ទឹង​ព្រែក​ត្នោត​ ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ មាន​ក្ដីបារម្ភ​​ជា​ខ្លាំង ចំពោះការជន់លិចលំនៅឋានជាថ្មីទៀត ដោយសារ​ស្ថាន​ភាពទឹក​​​ស្ទឹង​​​ព្រែក​ត្នោ​តបានហក់​ឡើង​យ៉ាង​រហ័ស​​ បើប្រៀបធៀបទៅនឹង​ឆ្នាំ​មុនៗ។

សមត្ថកិច្ចខេត្តកោះកុង​ឃាត់ខ្លួន​មនុស្ស​៦​នាក់​ជា​មួយ​គ្រឿង​ញៀន​ជាង​២០០​គីឡូក្រាម​

សមត្ថកិច្ច​ស្រុកស្រែ​អំបិល​ ខេត្តកោះកុង បាន​ចុះបង្ក្រាប​បទល្មើស​គ្រឿងញៀន​បាន​ជាង​២០០​គីឡូក្រាម និង​ឃាត់ខ្លួន​មនុស្ស​បាន​ចំនួន​ ៦ ​នាក់ កាលពី​ថ្ងៃទី២២ ខែតុលា ម្សិលមិញ​នេះ។

មន្ត្រីខេត្តនិងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ចុះពិនិត្យចរាចរណ៍ដោយអនុវត្តតាមគោលការណ៍រដ្ឋាភិបាល ក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១។

ខេត្ត​កំពង់ស្ពឺ បិទ​បញ្ចប់​ការ​អនុវត្ត​វិធានការ​រដ្ឋបាល​លើ​ការ​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ-១៩

រដ្ឋបាល​ខេត្តកំពង់ស្ពឺ បានប្រកាសបិទបញ្ចប់ការអនុវត្តវិធានការរដ្ឋបាល ​ដើម្បីប្រ​យុទ្ធនិងទប់​ស្កាត់​ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្រខេត្តនេះ​ ចាប់​ពី​ថ្ងៃទី​២០ ខែតុលា​ ម្សិលមិញ​នេះ។

អាជ្ញាធរ​ខេត្ត​ជាប់​រាជធានី​ភ្នំពេញ​ត្រៀម​បង្ការ​ក្នុង​ករណី​ទឹក​ស្ទឹង​ព្រែកត្នោត​ហក់​ឡើង​បង្ក​ជា​ជំនន់

អាជ្ញាធរខេត្តដែលជាប់រាជធានីភ្នំពេញ កំពុងចាត់វិធានការ​ចាក់ដី​តាមព្រំប្រទល់​​ទប់​ស្កាត់​ប្រព័ន្ធ​ទឹកដែល​​អាច​ហូរ​​​ចេញ​​​ពី​ស្ទឹងព្រែកត្នោត បើសិន​មានភ្លៀងធ្លាក់ខ្លាំង ​និង​តាម​ដាន​ស្ថាន​ភាព​អាកាស​ធាតុ ដើម្បី​ត្រៀម​ជា​មុន​​ក្នុង​ការទប់ស្កាត់​ការជន់លិច​តំបន់ខ្លះក្នុងខេត្តរបស់ខ្លួនដោយ​សារ​ជំនន់​ទឹក​ភ្លៀង។

ប្រតិបត្តិការនៃការជួយសង្រ្គោះជនរងគ្រោះដោយករណីលង់ទឹក នៅចំណុចឆ្នេរជំទាវម៉ៅ ស្ថិតក្នុងភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីយប់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២១។

ប្រតិបត្តិការ​ជួយ​អ្នក​លង់​ទឹក​នៅ​ខេត្ត​ព្រះសីហនុ​បាន​បញ្ចប់​ ក្រោយ​រក​ឃើញ​ជន​រងគ្រោះ​ម្នាក់​ដែល​បាត់​ខ្លួន

អាជ្ញាធរខេត្តព្រះសីហនុ បញ្ជាក់ថា ពួកគេបានរកឃើញជនរងគ្រោះម្នាក់ដែលបាត់ខ្លួននៅក្នុងករណីភ្ញៀវទេសចរ៥នាក់បានលង់ទឹកនៅក្នុងខេត្តព្រះសីហនុកាលពីពាក់កណ្ដាលយប់មិញនេះ ប៉ុន្តែជនរងគ្រោះដែលរកឃើញនោះបានស្លាប់បាត់បង់ជីវិតទៅហើយ។

ប្រតិបត្តិការនៃការជួយសង្រ្គោះជនរងគ្រោះដោយករណីលង់ទឹក នៅចំណុចឆ្នេរជំទាវម៉ៅ ស្ថិតក្នុងភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីវេលាម៉ោង១៥ និង០៥នាទី ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២១។

ភ្ញៀវ​ទេសចរ​៥​នាក់​លង់​ទឹក​សមុទ្រ​ ក្នុងនោះ​៣នាក់​ស្លាប់​ ម្នាក់​នៅ​រស់​ និង​ម្នាក់​បាត់​ខ្លួន​

មន្ត្រីខេត្តព្រះសីហនុ បញ្ជាក់ថា អាជ្ញាធរ​បានជួយសង្គ្រោះ​មនុស្ស​ដែលលង់ទឹកបានចំនួន០៤នាក់ ក្នុងនោះមានម្នាក់នៅមានជីវិត និង៣នាក់​​បាន​ស្លាប់ ខណៈមនុស្ស​ម្នាក់​ទៀត​បានបាត់​ខ្លួន សមត្ថកិច្ច​​កំពុង​​តាមរក។

កម្ពុជា​បញ្ជូន​កងទ័ព​មួក​ខៀវ​ជាង​៣០០​នាក់​ទៅ​បំពេញ​បេសកកម្ម​នៅ​ប្រទេស​ម៉ាលី ទោះក្នុង​បរិបទ​ជំងឺកូវីដ-១៩​

កម្ពុជា​បាន​បញ្ជូន​កងទ័ព​មួកខៀវ​ប្តូរវេន​ចំនួន​ជាង​៣០០​នាក់ ក្នុងនោះ​មាន​នារី​ ២៦​នាក់​ឱ្យចេញទៅ​បំពេញ​បេសកកម្ម​នៅ​ប្រទេសម៉ាលី ក្រោមឆ័ត្រ​របស់​អង្គការ​សហប្រជាជាតិ កាលពី​រសៀល​ថ្ងៃទី១ ខែតុលា ទោះ​ក្នុង​បរិបទ​នៃ​ជំងឺ​កូវីដ-១៩​ក្តី។

អាជ្ញាធរ​ខេត្ត​សៀមរាប​បាន​បញ្ចប់​ការ​កំណត់​តំបន់​ក្រហម​និង​លឿងទុំ​នៅ​ក្នុង​ខេត្ត

រដ្ឋបាល​ខេត្តសៀម​រាប​បាន​សម្រេច​បញ្ចប់ការ​កំណត់​ជា «តំបន់​ក្រហម»​ និង «តំបន់លឿងទុំ» ក្នុងខេត្តនេះ​ ចាប់ពីថ្ងៃព្រហស្បតិ៍នេះទៅ ក្រោយស្ថានភាពនៃការឆ្លងរាលដាលជំងឺកូវីដ-១៩ មាន​ភាព​ធូរស្រាល។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ