ទិដ្ឋភាពប្រជាពលរដ្ឋប្រមូលផ្តុំនៅចំណុចស្ទឹងខៀវ ជើងភ្នំខ្មោច ក្នុងភូមិសាស្ត្រដែនជម្រកសត្វព្រៃភ្នំសំកុស ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២។ (ហ្វេសប៊ុក មន្ទីរបរិស្ថានខេត្តពោធិ៍សាត់)

មន្ទីរ​បរិស្ថាន​ខេត្ត​ពោធិ៍សាត់​បញ្ជា​ឱ្យ​ពលរដ្ឋ​​ប្រមាណ​៥០០​នាក់​ចាក​ចេញ​ពី​តំបន់​ព្រៃ​ការ​ពារ​ភ្នំ​សំកុស​

មន្ទីរបរិស្ថានខេត្តពោធិ៍សាត់ ​ បានបញ្ជាឱ្យប្រជាពលរដ្ឋប្រមាណ ៥០០នាក់ចាកចេញពីតំបន់ដែនជម្រកសត្វព្រៃភ្នំសំកុស បន្ទាប់ពីជំនាញរកឃើញថា ពួកគាត់ទាំងនោះ​បានចូលមកកាប់​ទន្រ្ទានយកដីតំបន់ការពារធម្មជាតិដោយខុសច្បាប់ ខណៈមានមេខ្លោងបានបំផុសបំផុលមិនឱ្យពលរដ្ឋចាកចេញពីតំបន់ការពារនោះថែមទៀតផង។

សកម្មជន​បរិស្ថាន​ថា ការ​អំពាវ​នាវ​របស់​លោក ហ៊ុន សែន ឱ្យ​ពលរដ្ឋ​ការពារ​ព្រៃ​ឈើ គ្មានប្រសិទ្ធិភាព​ទេ

សកម្មជនបរិស្ថាន និងអ្នកការពារសិទ្ធិមនុស្ស លើកឡើងថា ការអំពាវនាវរបស់លោក ហ៊ុន សែន ឱ្យពលរដ្ឋចូ​ល​​រួ​មការពារធ​នធានព្រៃឈើ គឺធ្វើឡើងដោយខុសគោលដៅ និងគ្មានប្រសិទ្ធភាពក្នុងការទប់ស្កាត់ធនធា​ន​ព្រៃឈើ​នៅកម្ពុជា ដែលពួកគេ​ថា កំពុងបន្តបា​ត់បង់។

ក្រសួង​បរិស្ថាន​ចាត់​ទុក​របាយការណ៍​​អង្គការ​ណាសាថា​ជា​ចេតនា​ញុះ​ញង់

រដ្ឋាភិបាល​កម្ពុជា​បាន​ចេញ​សេចក្ដី​បំភ្លឺ​មួយ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ដោយ​បង្ហាញ​ការ​សោក​ស្ដាយ​ចំពោះ​ការ​ផ្សព្វផ្សាយ​ឡើង​វិញ​នូវ​ទិន្នន័យ​មួយ​ដែល​និយាយ​ថា “ព្រៃ​ឈើ​កម្ពុជា​កំពុង​បាត់​បង់”។ កាល​ពី​ថ្ងៃ​ទី​១០ ខែ​មករា​នេះ របាយការណ៍​របស់​អង្គការ​ណាសា​អាមេរិក បាន​បង្ហាញ​ថា ប្រទេស​កម្ពុជា​ឈាន​មុខ​គេ​ខាង​កាប់​បំផ្លាញ​ព្រៃ​ឈើ​ធម្មជាតិ និង​ព្រៃ​ស្ថិត​ក្នុង​តំបន់​ការពារ ដោយសារ​តែ​ការ​ទន្ទ្រាន​យក​ដី​របស់​ក្រុមហ៊ុន សម្រាប់​ដាំដំណាំ​កៅស៊ូ និង​ការ​កាប់​ឈើ​ខុស​ច្បាប់។

សកម្មភាពសហគមន៍​ចុះ​​បង្ក្រាប​បទល្មើសព្រៃឈើ (រូបផ្ដល់​ឲ្យ​ដោយសហគមន៍​)

សកម្មជនការពារព្រៃឈើខេត្តឧត្តមានជ័យអះអាងថាទាហានគំរាមបាញ់ពេលចុះល្បាតព្រៃ

សកម្មជនការពារព្រៃឈើក្នុងខេត្តឧត្តមានជ័យអះអាងថា ពួកគេត្រូវទាហានកងពលលេខ៤២ប្រចាំខេត្តឧត្តមានជ័យគំរាមបាញ់ពេលចុះទប់ស្កាត់បទល្មើសព្រៃឈើក្នុងសហគមន៍ តែទាហានក្នុងខេត្តនេះបដិសេធការចោទប្រកាន់។

រដ្ឋាភិបាលអះអាងថាការតាក់តែងក្រមបរិស្ថានដើម្បីការពារព្រៃឈើ

មន្រ្តីក្រសួងបរិស្ថានអះអាងថាការតាក់តែងក្រមបរិស្ថានគឺដើម្បីជួយទប់ស្កាត់ការ​កាប់បំផ្លាញព្រៃឈើដែលកន្លងទៅនេះមានក្រសួងច្រើនពេកជាអ្នកទទួលទទួលខុសត្រូវ។

រដ្ឋាភិបាល​ឲ្យ​ការពារ​ព្រៃ​នៅសល់​៥​កន្លែង​ទៀត​ក្រោយ​ពី​រកឃើញ​ថា​បទល្មើស​នៅតែ​បន្ត​

​រដ្ឋាភិបាល​ប្រកាស​ឲ្យទុក​តំបន់​ព្រៃ​យ៉ាងតិច​ចំនួន​៥​កន្លែង​ទៀត នៅតាម​បណ្តា​ខេត្ត​មួយចំនួន ទុក​ជា​តំបន់​អភិរក្ស បន្ទាប់ពី​រកឃើញ​ថា បទល្មើស​ព្រៃឈើ​នូវតែ​បន្ត​កើតមាន​។​
​នៅ​សប្តាហ៍​នេះ នាយករដ្ឋមន្ត្រី​បានប្រកាសឲ្យទៅ​ក្រសួង​អប់រំ​យុវជន និង​កីឡា ប្រើប្រាស់​ឈើ​ប្រមាណ​ជា​៤​ម៉ឺន​ម៉ែត​គូ​បសម្រាប់​ជា​ប្រយោជន៍​សាធារណៈ ដែល​រដ្ឋាភិបាល​ថា ឈើ​ទាំង​នោះ​រឹបអូស​បានពី​បទល្មើស​ព្រៃឈើ តាមរយៈ​ការចុះ​បង្ក្រាប គណៈកម្មការ​ពិសេសរបស់​ខ្លួន​ដែល​បាន​បង្កើតឡើង​កាលពី​ពាក់កណ្តាល​ខែ​មករា​ឆ្នាំ​២០១៦​។​

មន្រ្តីថា​ភ្លើងឆេះព្រៃ​​បំផ្លាញ​រថយន្ត​២៧គ្រឿង​នៅ​រដ្ឋបាល​ព្រៃឈើ​ភ្នំក្រវាញ​ខេត្តពោធិ៍សាត់

មន្ត្រី​កងរាជអាវុធហត្ថខេត្ត​ពោធិ៍សាត់ឲ្យ​ដឹងថាមាន​ករណីភ្លើងឆេះព្រៃ​ក្នុងបរិវេណ​រដ្ឋ​បាលព្រៃ​ឈើ​ភ្នំក្រ​វាញ ខេត្តពោធិ៍សាត់ កាលពីរសៀល​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៦ ​បណ្តាលឲ្យ​ខូចខាត​រថយន្ត​ចំនួន​២៧គ្រឿង។ មេ​បញ្ជាការ​កងរាជអាវុធហត្ថខេត្តពោធិ៍សាត់ លោក ខេង ទីតូ ប្រាប់​វីអូឌី(VOD)នៅព្រឹកថ្ងៃចន្ទនេះ​ថា ហេតុការណ៍នេះ​កើតឡើង​នៅ​ក្នុង​ភូមិព្រែក១ ឃុំ​សំរោង ស្រុកភ្នំក្រ​វាញ ខេត្តពោធិ៍សាត់។ លោក​ថា​រថយន្តដែល​ខូច​ខាត​នោះជា​រថយន្ត​ដែល​រដ្ឋបាល​ព្រៃឈើ​ឃាត់​ពីជន​ល្មើសព្រៃឈើនិង​យក​មក​រក្សា​ទុក​នៅ​រដ្ឋបាលព្រៃ​ឈើ​ ដើម្បីរៀប​ចំសំណុំ​រឿង​ទៅ​តុលាការ។ លោក​ឲ្យ​ដឹងដែរថាក្នុង​ហេតុការណ៍ភ្លើងឆេះព្រៃនេះ​មិន​បាន​បង្កគ្រោះ​ថ្នាក់​ដល់​អ្នក​ណាម្នាក់នោះ​ទេ។ លោក​ថាហេតុការណ៍នេះ​កើត​ឡើង​ដោយសារតែ​មាន​ភ្លើងឆេះព្រៃនិង​រាល​ដាល​ដល់​បរិវេណរបស់​រដ្ឋបាលព្រៃឈើ ដែល​លោក​ថាបណ្តាលឲ្យ​ឆេះ​រថ​យន្ត​ទាំងនោះ។ មន្រ្តីអាដហុកប្រចាំខេត្តពោធិ៍សាត់ លោក ភួង សុធា មានប្រសាសន៍ថារដ្ឋបាលព្រៃឈើ​បែបនេះ មិនអាចនឹងងាយឆេះ រហូតដល់ទប់ស្កាត់មិនបាននោះទេ។ លោក​បន្ត​​សមាគម​អាដហុក​នឹងបន្តស៊ើបពីករណីនេះបន្ថែមទៀត។ វីអូឌីមិនទាន់អាច​ទាក់ទង​រដ្ឋបាលព្រៃឈើ​ខេត្តពោធិ៍សាត់​បាននៅឡើយទេ៕​

ក្រុមការងារបង្រ្កាប​បទល្មើសព្រៃឈើ​បញ្ជូន​សំណុំរឿង​ក្រុមហ៊ុន​ចំនួន​៤ទៅតុលាការ​

មន្រ្តី​​ដឹកនាំ​ចុះ​បង្រ្កាប​បទល្មើស​ព្រៃឈើ​ឲ្យ​ដឹង​ថាក្រុម​ការងារ​ជំនាញ​បាន​​បញ្ជូន​សំណុំរឿងទៅ​តុលាការ​ ​ទាក់ទង​នឹងភាពមិន​ប្រក្រតីនៃ​ការស្តុក​ទុក​ឈើ​របស់​ក្រុមហ៊ុនចំនួន​​៤ ដោយ​មន្រ្តីអះអាង​ថាព្រះរាជអាជ្ញា​នឹង​ស៊ើបអង្កេត​ករណី​ទាំង​នេះ​ជា​បន្តទៀត។ អ្នកនាំពាក្យ​កងរាជអាវុធហត្ថលើផ្ទៃប្រទេសដែលកំពុង​ចុះបង្រ្កាប​បទល្មើសព្រៃឈើ ប្រាប់វីអូឌី(VOD)នៅថ្ងៃពុធនេះ​​​ថាកាលពីថ្ងៃអង្គារ គណៈកម្មការជាតិចុះបង្រ្កាប​បទល្មើស​ព្រៃឈើបានចំណាយ​រយៈពេលមួយថ្ងៃរហូត​ដល់​យប់​ ចុះត្រួតពិនិត្យទីតាំងក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរីទៅ​លើ​ក្រុមហ៊ុន​ចំនួន​៤ គឺ​ក្រុមហ៊ុនយូនីគ្រីន ក្រុមហ៊ុនម៉ាស្ទឺរខេសាន់ ក្រុមហ៊ុនដាយថាន់ និងក្រុមហ៊ុនកសិកម្មខ្មែរអង្គរ។

បណ្តុំ​អង្គការសង្គមស៊ីវិល​ជំរុញ​រដ្ឋាភិបាលបង្ហាញលទ្ធផល​ចុះបង្រ្កាបបទ​ល្មើស​ព្រៃ​ឈើ​

បណ្តុំ​អង្គការដែលធ្វើការ​លើ​ព្រៃឈើនិងបណ្តាញ​​​ជ​ន​ជាតិ​ដើម​ភាគ​តិចសរុប​ប្រមាណ​៣០​អង្គការ​បានជំរុញ​រដ្ឋា​ភិបាលបង្ហាញ​ពី​លទ្ធផល​នៃការបង្ក្រាប​និង​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ដល់សាធារណជន​ឲ្យ​បាន​​ដឹង។​ ក្នុង​សេចក្តី​ថ្លែង​ការណ៍រួម​ដែល​បាន​ចេញ​នៅ​ថ្ងៃ​ពុធនេះ​ ​ បណ្តាញ​ជ​ន​ជាតិ​ដើម​ភាគ​តិចនិង​ព្រៃ​ឈើចំនួន​​២៧ បាន​សាទរ​ចំពោះ​ចំណាត់​ការ​របស់​រដ្ឋា​​ភិបាលក្នុង​ការ​ទប់​ស្កាត់​និង​បង្ក្រាប​បទ​ល្មើ​ស​ព្រៃ​ឈើ​នាំ​ចេញ​ទៅប្រ​ទេស​វៀត​ណាម។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងពិធីសម្ពោធដាក់ឲ្យ​ប្រើប្រាស់អគារក្រសួងបរិស្ថាន​ ដែលមានឈ្មោះថាអគារមរតកតេជោ(រូបថតដោយណាត សុភាព)

នាយករដ្ឋមន្រ្តីព្រមានមន្រ្តី​ពាក់ព័ន្ធ​ រឿងមិន​បង្រ្កាប​ការដឹកឈើតាមរថយន្តធំៗ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃព្រហស្បតិ៍នេះបានបញ្ជា​ជាថ្មី​ឲ្យ​​មន្រ្តី​ពាក់​ព័ន្ធ​ដែលចូលរួមបង្រ្កាបការ​កាប់បំផ្លាញព្រៃឈើ ឲ្យ​ធ្វើការងាររបស់ខ្លួន​ ដោយ​លោក​ដាក់ការសង្ស័យ​ថា​ការមិន​បង្រ្កាប​អាចមកពីមន្រ្តីទាំងនោះចូលដៃជាមួយ​ឈ្មួញដឹកឈើ។​ក្នុងពិធីសម្ពោធ​អគារថ្មីរបស់ក្រសួង​បរិស្ថាន លោក ហ៊ុន សែន បាន​ថ្លែង​បន្ទោសទៅភាគីពាក់ព័ន្ធ ដោយ​ថា​មិនបានយកភ្នែកមើល​ករណីដឹកឈើតាមរថយន្ត។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ