
ស៊ុយអែតផ្ដល់ជំនួយ១លានដុល្លារដល់អង្គការមួយ ដើម្បីគាំទ្រសិល្បៈនិងវប្បធម៌កម្ពុជា
ស្ថានទូតស៊ុយអែត បានចុះកិច្ចព្រមព្រៀងគាំទ្រទៅលើវិស័យសិល្បៈនិងវប្បធម៌នូវទឹកប្រាក់១លានដុល្លារអាមេរិក តាមរយៈអង្គការសិល្បៈខ្មែរអមតៈ។
ស្ថានទូតស៊ុយអែត បានចុះកិច្ចព្រមព្រៀងគាំទ្រទៅលើវិស័យសិល្បៈនិងវប្បធម៌នូវទឹកប្រាក់១លានដុល្លារអាមេរិក តាមរយៈអង្គការសិល្បៈខ្មែរអមតៈ។
ព្រះមហាក្សត្រព្រះបរមនាថ នរោត្តម សីហមុនី និងសម្តេចម៉ែ អមដោយមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលបានយាង និងធ្វើដំណើរតាមរថភ្លើងទៅចូលរួមអបអរឆ្លងឆ្នាំសកលនៅខេត្តព្រះសីហនុ។ តាំងពីព្រលឹមថ្ងៃទី៣០ ធ្នូ ២០១៦នេះ នៅស្ថានីយ៍រថភ្លើងកម្ពុជា មានការរៀបចំទទួល និងអមដំណើរព្រះមហាក្សត្រខ្មែរ និងសម្តេចម៉ែ រួមទាំងនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ឧកញ៉ា និងខ្សែស្រឡាយរាជវង្សមួយចំនួនទៀត។
ក្រសួងទេសចរកម្ពុជា បានប្រកាសថា ខេត្តសៀមរាប នឹងធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍សម្ដែងសិល្បៈរួមគ្នាអាស៊ាន-ចិន នៅចុងខែធ្នូនេះ។ ក្នុងសេចក្ដីប្រកាសព័ត៌មាននៅក្នុងសប្ដាហ៍នេះ ក្រសួងទេសចរណ៍ បានឲ្យដឹងថា ព្រឹត្តិការណ៍សម្ដែងសិល្បៈរួមអាស៊ាន-ចិន ក្រោមប្រធានបទ “ការតភ្ជាប់ក្នុងភាពចម្រុះគ្នា” នឹងត្រូវរៀបចំធ្វើឡើងនៅថ្ងៃទី២៨ ខែធ្នូនេះ នៅឯបរិវេណប្រាសាទបាយ័ន។
កម្មវិធីពិព័រណ៍មួយម៉ឺនអាល័យជាកម្មវិធីមួយដែលធ្វើឡើងដោយយុវជនមួយក្រុមក្នុងគោលបំណងជួយផ្សព្វផ្សាយឡើងវិញនូវខ្សែភាពយន្ដខ្មែរនាទស្សវត៍ទី៦០និងមានការបង្ហាញខ្លួនពីសំណាក់តារាភាពយន្ដចាស់ៗនៅក្នុងទសវត្សនោះ។ កម្មវិធីនេះនឹងប្រព្រឹត្ដទៅនៅថ្ងៃទី១៩ ២០ ២១ សីហា នៅសាលមហោស្របចតុមុខ។
កាលពីថ្ងៃទី៤ ខែសីហា មានការផ្ទុះបាតុកម្មអហិង្សាមួយនៅមុខផ្សាស៊ីធីម៉ល ដែលដឹកនាំលោក សាន សេកសុខុម ពាក់ព័ន្ធរឿងដែលថាមិនបានដាក់ឈ្មោះលោកជាអ្នកនិពន្ធម្នាក់ក្នុងចំណោមអ្នកនិពន្ធ៤រូបផ្សេងទៀត នៅក្នុងខ្សែភាពយន្តរឿង អមតៈ របស់ផលិតកម្មហ្សី (Z)។
ក្រុមស្រាវជ្រាវរបស់សាលាបារាំងចុងបូព៌ានិងអាជ្ញាធរជាតិអប្សរាបានរកឃើញរោងស្លលោហធាតុរបស់ជនជាតិខ្មែរនៅក្នុងបរិវេណអង្គរធំបច្ចុប្បន្ន ដោយថារោងស្លលោហៈនេះធំនិងប្រណិតជាងគេនៅអាស៊ីអាគ្នេហ៍។
លទ្ធផលនៃការផ្សងប្រផ្នូល គោឧសភរាជ ក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័លដែលធ្វើនៅខេត្តសៀមរាបនៅថ្ងៃនេះបង្ហាញថា ឆ្នាំនេះភោគផលកសិកម្មនឹងទទួលបានផលល្អប្រសើរ។
យុវជនចង់ឲ្យប្រជាពលរដ្ឋកម្ពុជាគ្រប់រូបសិក្សានិងស្វែងយល់ពីប្រវត្តិសាស្ត្ររបស់ខ្លួនឲ្យបានច្បាស់ដើម្បីកុំឲ្យរបបប្រល័យពូជសាសន៍ខ្មែរក្រហមត្រឡប់មកសាជាថ្មី។
អាជ្ញាធររាជធានីភ្នំពេញប្រកាសឲ្យប្រជាពលរដ្ឋនិងក្រុមហ៊ុនឯកជនរៀបចំសណ្តាប់ធ្នាប់នៅតាមដងផ្លូវមួយចំនួនដែលក្បួនដង្ហែព្រះបរមសរីរិកធាតុត្រូវធ្វើដំណើរឆ្លងកាត់យកទៅតម្កល់ទុកនៅភ្នំឧត្តុងវិញ។
មេភូមិមួយរូបនៅ នៅឃុំកណ្ដែក ខេត្ដសៀមរាប អះអាងថាគាត់ព្រួយបារម្ភខ្លាចមានទោសក្រោយពេលខ្លួនលក់ដីទួលប្រាសាទបុរាណមួយកន្លែង ដោយអះអាងថាការចុះហត្ថលេខាលក់ដីនោះធ្វើតាមការបង្ខំពីអភិបាលស្រុកប្រាសាទបាគង។
Everybody Well-Informed, Everybody Empowered
VOD គឺជាស្ថាប័នព័ត៌មានឯករាជ្យដែលផ្តល់ព័ត៌មាន ផលិតកម្មវិធីវិទ្យុ និងការផ្សព្វផ្សាយតាមរយៈគេហទំព័រអ៊ីនធើណេត។
© ២០២២ រក្សាសិទ្ធិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម