ក្រសួងធនធានទឹកអំពាវនាវឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន ខណៈមានភ្លៀងធ្លាក់និងមានខ្យល់បោកបក់ខ្លាំងនៅសប្តាហ៍នេះ។
ក្នុងសេចក្តីប្រកាសនៅថ្ងៃនេះ ក្រសួងធនធានទឹកឲ្យដឹងថា ចាប់ពីថៃ្ងទី៦ដល់ថៃ្ងទី១២ ខែកញ្ញា ឆាំ្ន២០១៦ មានខ្យល់បក់បោកយ៉ាងខ្លាំងនិងមានទឹករលកធំៗនៅតាមបណ្ដាយមាត់សមុទ្រ។
ដោយឡែកនៅតំបន់ខ្ពង់រាបវិញ ក្រសួងថានឹងមានភ្លៀងធ្លាក់ច្រើននៅខេត្តសឹ្ទងត្រែងនៅថៃ្ងទី១១ កញ្ញា នេះ។
ក្រសួងបានអំពាវនាវឲ្យពលរដ្ឋដែលរស់នៅតាមបណ្ដាលខេត្តនានាប្រុងប្រយ័ត្ន ជាពិសេសអ្នកដែលរស់នៅតាមមាត់សមុទ្រនិងកេ្មងៗតូចឲ្យនៅក្នុងផ្ទះព្រោះថាអាចនឹងមានភ្លែកបន្ទារនិងផ្គររន្ទះជាដើម។
បើតាមការព្យាករណ៍នៅតាមតំបន់ទំនាបនិងតំបន់ខ្ពង់រាប របាយទឹកភ្លៀងនិងធ្លាក់រាយប៉ាយពីមធ្យមទៅច្រើន រីឯនៅតាមតំបន់មាត់សមុទ្រ ភ្លៀងនឹងចាប់ផើ្ដមធ្លាក់ច្រើនជាពិសេសនៅតាមខេត្តកោះកុងនិងខេត្តព្រះសីហនុ៕