នៅដែនដីសៀងហៃ មានឆ្លងជំងឺផ្តាសាយបក្សថ្មី​ H7N9មួយករណីទៀត​

មេ​រោគ​H7N9 (រូបភាពពី​ទីភ្នាក់ងារ​ព័ត៌មានរដ្ឋចិន ស៊ីនហួរ )

មន្ត្រីសុខាភិបាលនៃក្រុងសៀងហៃ នៃប្រទេសចិន បានបញ្ជាក់ថា មានករណីជំងឺផ្តាសាយបក្សីឆ្លងថ្មី​ H7N9 ជាអំបូរជំងឺ កើតចេញពីបក្សី មានអាការៈដូចជា ចំងឺផ្តាសាយធំ។​ នេះបើតាមទីភ្នាក់ងារសារព័ត៌មាន​រដ្ឋ​ចិន ស៊ីនហួរ ចុះផ្សាយនៅថ្ងៃសុក្រនេះ។​

បុរសដែលមានឆ្លងមេរោក H7N9នេះ គឺកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ។ នេះបើតាមរបាយ​ការណ៍របស់ស៊ីនហួរ។​ នៅក្នុងខែនេះ សៀង ហៃ ក៏បាន​រាយការណ៍ពីករណី​ឆ្លងមេរោគ H7N9 មួយករណីរួចមកហើយ។​

សៀង ហៃគឺជា ទីក្រុងធំបំផុតរបស់ចិន ដែលមានប្រជាពលរដ្ឋ​រស់នៅ ជាង ២៤លាននាក់​។​

ជំងឺផ្តាសាយបក្សី គឺហាក់កើតមាននៅរដូវរងា និង រដូវផ្ការីក  ហើយប៉ុន្មានឆ្នាំចុងក្រោយនេះ​អាជ្ញាធរមានការយកចិត្តទុកដាក់​ក្នុង​ការ​រៀបចំឲ្យសំអាតកសិដ្ឋាន ចិញ្ចឹមសត្វតាមបែបបច្ចេកទេស  និង បង្រៀនវិធីសាស្ត្រផ្សេងៗទៀត ដើម្បីបង្ការជំងឺឆ្លង។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ