សិង្ហបុរី​​ប្រកាស​ថា ការ​ឆ្លង​វីរុស​ហ្ស៊ីកា​​​កើន​ឡើង​ដល់​៣១៨​ករណី

ការកម្ចាត់សត្វមូសរបស់សឹង្ហបុរី(រូបភាពពីទីភ្នាក់ងារChannel News Asia)

អាជ្ញាធរសុខាភិបាលសិង្ហបុរី បានប្រកាសថា ករណីឆ្លងវីរុសហ្ស៊ីកា ១៤ករណីថ្មីទៀត ត្រូវបានគេរកឃើញកាលពីថ្ងៃសៅរ៍ម្សិលមិញ ដែលនាំឲ្យចំនួននៃការឆ្លងវីរុសនេះ កើនឡើងដល់ ៣១៨ករណី នៅក្នុងប្រទេសនេះ។

សារព័ត៌មាន Channel News Asia របស់សិង្ហបុរី បានផ្សាយថា ក្រសួងសុខាភិបាល និងទីភ្នាក់ងារបរិស្ថានជាតិ បាននិយាយក្នុងសេចក្ដីប្រកាសរួមមួយថា ករណីឆ្លងវីរុសហ្ស៊ីកា ១៤ករណីថ្មីទៀតនេះ មានជាប់ពាក់ព័ន្ធទៅនឹងទីកន្លែងដែលធ្លាប់រងការឆ្លងវីរុសនេះ។

អាជ្ញាធរសុខាភិបាលសិង្ហបុរី បានជំរុញទៅប្រជាជនឲ្យចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺ Zika តាមរយៈការកម្ចាត់មូសខ្លាញី និងការលុបបំបាត់ទឹកដកដែលជំរុញទៅដល់កំណកំណើតសត្វមូស។

នេះក៏ជាសារព្រមានទៅដល់ប្រជាពលរដ្ឋកម្ពុជាយើងផងដែរ ឲ្យប្រុងប្រយ័ត្នខ្ពស់ចំពោះការធ្វើដំណើរទៅកាន់ប្រទេសសិង្ហបុរី ខណៈដែលប្រទេសនេះកំពុងប្រឈមមុខនឹងការរីករាលដាលនៃការឆ្លងវីរុស Zika៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ