រថយន្ដ​ដឹក​កម្មករ​មួយ​គ្រឿង​បើក​ធ្លាក់​ផ្លូវ​ដោយ​ខ្លួន​ឯង បណ្តាល​ឱ្យ​កម្មការិនី​ជាង​៣០​នាក់​រងរបួស​

រថយន្ត​ដឹកកម្មករ​មួយ​គ្រឿង​បាន​បើក​ធ្លាក់​ផ្លូវ និង​ក្រឡាប់​ចូល​ប្រឡាយ​នៅ​ព្រឹក​ថ្ងៃទី១២ ខែកុម្ភៈ ដែល​បណ្តាល​ឱ្យ​កម្មករ​ប្រមាណជា​៣០​នាក់​បាន​រងរបួសធ្ងន់​និង​ស្រាល ក្នុង​នោះមាន​ស្ត្រី​ពោះ​ធំ​ម្នាក់​ផង។

កម្មករ​បម្រើកា​រងារ​នៅ​រោងចក្រ​ដេរ​កាបូប JS LEATHER COLLECTION PHNOM PENH CO, LTD ស្ថិតនៅតំបន់ព្រៃទា សង្កាត់​​ចោមចៅ ខណ្ឌពោធិ៍សែនជ័យ អំឡុងពេលតវ៉ាទាមទារប្រាក់ជំនាញថ្ងៃទី០៩-១០ ខែកុម្ភៈ ឆ្នាំ២០២២។

កម្មករ​រោងចក្រ​មួយ​នៅ​ខណ្ឌ​ពោធិ៍សែនជ័យ​ចូល​ធ្វើការងារ​វិញ​ក្រោយ​តវ៉ា​២ថ្ងៃ​ទាមទារ​ប្រាក់ជំនាញ

កម្មករ​បម្រើកា​រងារ​នៅ​រោងចក្រ​ដេរ​កាបូប JS LEATHER COLLECTION PHNOM PENH CO, LTD ស្ថិតនៅតំបន់ព្រៃទា សង្កាត់​​ចោមចៅ ខណ្ឌពោធិ៍សែនជ័យ សម្រេចចូលធ្វើការងារវិញ​នៅរសៀលថ្ងៃព្រហស្បតិ៍ម្សិល​មិញ​ ក្រោយពីពួកគេ​ប្រមូល​ផ្ដុំតវ៉ា​អស់​រយៈ​ពេល​​២​ថ្ងៃ ដើម្បីទាមទារប្រាក់ជំនាញដែលថៅកែសន្យាផ្ដល់ជូនពួកគេ។

ក្រសួងថា​ការ​ធ្វើ​តេស្ត​កូវីដ-១៩​លើ​កម្មករ​និយោជិត​ក្រោយ​ភ្ជុំ​បិណ្ឌ​ ឈរ​លើ​គោលការណ៍​ការ​ស្ម័គ្រ​ចិត្ត

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ណែនាំបន្ថែមដល់​ម្ចាស់ឬនាយករោង​ចក្រសហ​គ្រាសទាំង​អស់ ត្រៀម​ឧបករណ៍ធ្វើតេស្តរហ័សរក​មេរោគកូវីដ-១៩ សម្រាប់ធ្វើតេស្តកម្មករ​និយោជិត​របស់​ខ្លួន ក្រោយ​ពេលឈប់សម្រាកបុណ្យភ្ជុំបិណ្ឌ ប៉ុន្តែថា ​ការធ្វើតេស្ត​នេះផ្អែក​តាម​ការ​ស្ម័គ្រ​ចិត្តនិងមិនមានការ​ផាកពិន័យលើអ្នកមិនអនុវត្តតាមការណែនាំនេះឡើយ។

អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​ថា​បុគ្គលិក​កាស៊ីណូ​ ដឹសេនជូរី ស្លាប់​ដោយសារ​ពុល​អាហារ​មិនមែន​ជំងឺ​កូវីដ-១៩​

អាជ្ញាធរខេត្តព្រះសីហនុ បំភ្លឺជុំវិញការស្លាប់បុគ្គលិកធ្វើការ​នៅ​កាស៊ីណូ ដឹសេនជូរី បន្ទាប់ពីមានការផ្សព្វផ្សាយថា ការស្លាប់នោះដោយសារកើតជំងឺកូវីដ-១៩ និងបង្ខាំងបុគ្គលិកឱ្យធ្វើការងារទាំងឈឺ។

សហជីពស្នើព្រឹទ្ធសភាកុំឲ្យកែច្បាប់ការងារ

សហភាពសហជីពកម្ពុជា សម្តែងកង្វល់ចំពោះការកែច្បាប់ស្តីពីការងារ ដោយស្នើឲ្យព្រឹទ្ធសភាកុំធ្វើការអនុម័តលើសេចក្តីព្រាងច្បាប់វិសោធនកម្មនេះ ដោយថា នឹងធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍កម្មករនិយោជិត និងសិទ្ធិសេរីភាពសហជីព។

ប.ស.ស ព្រមានចាត់វិធានការច្បាប់​លើអ្នកបំភ្លៃខុស​ពីការពិតជុំវិញការផ្តល់សេវាមិនល្អ​ជូនកម្មករ​

បេឡាជាតិរបបសន្តិសុខ​ ហៅ​កាត់​ថា ប.ស.ស. ព្រមានចាត់វិធានការច្បាប់លើជន​អនាមិកដែលបំភ្លៃខុស​ពីការពិត ដោយថា​ កម្មករ​ប្រើប្រាស់ប័ណ្ណ ប.ស.ស. សម្រាប់ព្យាបាលជំងឺបានត្រឹមឆ្នាំ២០១៩ និងគ្រូពេទ្យឲ្យថ្នាំមិនល្អ​​ដូចអ្នកបង់លុយ។

កម្មករជិត​៦០នាក់​ដួល​សន្លប់​នៅខេត្ត​កណ្តាល​ពុល​ក្លិន​ថ្នាំ​ផ្សារ​ដែក

កម្ម​ករ​​ជិត ​៦០នាក់​​នៅ​រោង​ចក្រមួយ​ក្នុងស្រុកអង្គស្នួល​ ខេត្ត​កណ្តាល បាន​ដួល​សន្លប់​ជា​បន្ត​បន្ទាប់​ ដោយ​សារ​ពុល​ក្លិន​ថ្នាំ​ដែល​ភាយ​ចេញ​ពី​រោងចក្រ។

ប.ស.ស បដិសេធសម្ដី​លោក រ៉ុង ឈុន ជុំវិញ​សេវា​ធានា​រ៉ាប់​រង​សម្រាប់​កម្មករ

បេឡាជាតិរបបសន្តិសុខសង្គម បានបដិសេធទៅនឹងការលើកឡើងរបស់ប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន ជុំវិញការទទួលខុសត្រូវលើកម្មករ​ពេលដួលសន្លប់ក្នុងកន្លែងធ្វើការ ……

កម្មករនៅខណ្ឌឫស្សីកែវផ្ទុះការតវ៉ាទាមទារប្រាក់ឈ្នួល​

កម្មករប្រមាណ​៤០០នាក់ធ្វើការនៅរោងចក្រមួយក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញបានប្រមូលផ្តុំតវ៉ានៅតាមបណ្តោយផ្លូវជាតិលេខ៥ ដើម្បីទាមទារប្រាក់ឈ្នួល​ និងប្រាក់អត្ថប្រយោជន៍ផ្សេងៗ ………

រដ្ឋាភិបាលថានឹងរកលទ្ធភាពឲ្យកម្មករទិញថយន្តដំឡើងក្នុងស្រុករត់ឈ្នួលបាន

រដ្ឋាភិបាលអះអាងថា ខ្លួនកំពុងជំរុញទៅស្ថាប័នពាក់ព័ន្ធ រកលទ្ធភាពឲ្យកម្មករអាចទិញរថយន្ត​ដំឡើ​ងក្នុ​ងស្រុក យកទៅ​រត់ឈ្នួ​ល​​​​ ដឹកកម្មករបាន។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ