រថយន្ដ​ដឹក​កម្មករ​មួយ​គ្រឿង​បើក​ធ្លាក់​ផ្លូវ​ដោយ​ខ្លួន​ឯង បណ្តាល​ឱ្យ​កម្មការិនី​ជាង​៣០​នាក់​រងរបួស​

រថយន្តដឹកកម្មករមួយគ្រឿងបានបើកធ្លាក់ផ្លូវ និងក្រឡាប់ចូលប្រឡាយនៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២ នៅចំណុចភូមិពង្រ ឃុំស្រង់ ស្រុកគងសី ខេត្តកំពង់ស្ពឺ។ (រូបថត៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ)

រថយន្ត​ដឹកកម្មករ​មួយ​គ្រឿង​បាន​បើក​ធ្លាក់​ផ្លូវ និង​ក្រឡាប់​ចូល​ប្រឡាយ​នៅ​ព្រឹក​ថ្ងៃទី១២ ខែកុម្ភៈ ដែល​បណ្តាល​ឱ្យ​កម្មករ​ប្រមាណជា​៣០​នាក់​បាន​រងរបួសធ្ងន់​និង​ស្រាល ក្នុង​នោះមាន​ស្ត្រី​ពោះ​ធំ​ម្នាក់​ផង។

ទំព័រ​ហ្វេសប៊ុក​របស់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ​បាន​ចុះផ្សាយ​ថា ហេតុការណ៍​នេះ​បាន​កើត​ឡើង​នៅ​ចំណុច​ភូមិពង្រ ឃុំស្រង់ ស្រុកគងសី ខេត្តកំពង់ស្ពឺ។

ប្រភពដដែលបានឱ្យដឹងថា មូលហេតុ​នៃ​គ្រោះថ្នាក់ចរាចរណ៍នេះ គឺ​ដោយសាររថយន្ដ១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3D-1938 បើកបរដោយឈ្មោះ ឯក សាម៉ន ភេទប្រុស អាយុ ៣៤ ឆ្នាំ រស់នៅភូមិអូតាវាម ឃុំស្រង់ ស្រុកគងពិសី បានរេចង្កូតធ្លាក់ចូលប្រឡាយទឹកដោយមិន​ដឹងមូល​ហេតុ។ រថយន្តនេះ បើកបរពីទិសខាងលិចទៅទិសខាងកើត លុះបើកមកដល់ចំណុចខាងលើ បានដាច់ម៉ែត្រចង្កូត បណ្ដាលឱ្យរថយន្ដរេចង្កូតរួច​ក៏ធ្លាក់​ប្រឡាយ​ទឹកដោយខ្លួនឯង។ ក្រោយហេតុការណ៍នេះកើតឡើង តៃកុងរថយន្តបានរត់គេចខ្លួនបាត់។

ហេតុការណ៍គ្រោះថ្នាក់នេះ បានបណ្តាលឱ្យកម្មការិនីដែលជិះលើរថយន្ដចំនួន៣១នាក់បានរងរបួស ក្នុងនោះកម្មការិនី ៣ នាក់រងរបួសធ្ងន់ ដែលក្នុងនោះមាន​ស្រ្តី​ពោះធំម្នាក់ និង២៨នាក់ទៀតរងរបួសស្រាល។

បច្ចុប្បន្នកំលាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកគងពិសី និងមន្ត្រីជំនាញខេត្ដបានជួយអន្ដរាគមន៍​សម្របសម្រួលនិងបញ្ជូនអ្នករបួស​ទៅមន្ទីរពេទ្យ​សង្រ្គោះ​បន្ទាន់​និង​ចំណាត់ការ​ស្រាវជ្រាវ​រក​បុគ្គលជា​តៃកុង​រថយន្តយក​មក​ទទួល​ខុសត្រូវ​តាមផ្លូ​វ​ច្បាប់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ