លោក គង់ មុនីកា ក្នុងសន្និសី​ទ​ស្ដីពី «សំណើកែលម្អប្រព័ន្ធបោះឆ្នោត និងសេរីភាពនយោបាយនៅកម្ពុជា» រៀបចំដោយ​​​គ​​​​ណ​បក្សភ្លើងទៀន គណ​​បក្សប្រ​ជាធិ​បតេ​យ្យមូលដ្ឋាន​ គណបក្សឆន្ទៈ​ខ្មែរ ​គណ​បក្សកែ​ទ​ម្រង់​កម្ពុ​ជា និ​ងគ​​​ណ​បក្សកម្ពុជានិ​យម នៅរាជធានី​ភ្នំពេញ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២។

គណបក្សឆន្ទៈខ្មែរ​សម្រេច​​ដាក់បេក្ខជនឈរឈ្មោះ​ជាមួយ​គណបក្សភ្លើងទៀន សម្រាប់ការបោះឆ្នោត​​ឆ្នាំ​​២០២៣

គណបក្សឆន្ទៈខ្មែរ សម្រេច​មិនដាក់បញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ជ្រើសតាំងតំណាងរាស្រ្តដែ​​ល​​​​​​​​ប​​​​ម្រើ​​ឱ្យការបោះ​ឆ្នោតរដ្ឋ​សភា នៅក្នុងខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះទេ គឺ​គណបក្ស​ក្រៅរដ្ឋា​ភិ​បាល​​មួយនេះ សម្រេចជ្រកក្រោមឆ័ត្រតែមួយ​ជាមួយនឹងគណបក្សភ្លើងទៀន ខណៈ​​គណ​បក្ស​​​​កាន់​​​អំណាចចាត់ទុក​ការរួមកម្លាំងគ្នា​នេះថា នឹងមិនធ្វើឱ្យគណបក្ស​​ប្រជាជនកម្ពុ​​​ជា ត្រូវ​​ព្រឺ​ខ្នង​​​ណា​​​មួយ​នោះឡើយ។

រដ្ឋ​សភា​កំពុង​ព្រាង​​លិខិត​ឆ្លើយតប​ទៅ​តំណាង​គណបក្ស​​៤ ទាក់ទង​ការ​ស្នើ​កែ​ប្រព័ន្ធ​បោះឆ្នោត

អ្នកនាំពាក្យរដ្ឋសភា លើកឡើងថា ខ្លួនកំពុងរៀបចំនូវការឆ្លើយតប ទៅតំណាង​​​គណបក្ស​នយោ​​​បាយ​ទាំ​ង​​​​៤វិញនៅពេលនេះ ទាក់ទងសំណើសុំជួប​​លោ​​ក ហេង សំរិន ដែលផ្តោតលើការកែ​​លម្អ​​ប្រព័ន្ធ នៃ​កា​​របោះឆ្នោត និងលំហសេរីភាពខាង​​នយោ​​បា​​យ​។

កន សាវាង្ស

បទ​សម្ភាសន៍៖ តើ​ការ​ប្តឹង​អ្នក​នយោ​បាយ​អំពី​កិច្ចការ​បោះឆ្នោត​ទៅ​តុលាការ​ជា​ឧបសគ្គ​សម្រាប់​ការ​បោះឆ្នោត​ឆ្នាំ២០២៣​?

ក្រោយពី​មានការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ-សង្កាត់ ទើបតែបញ្ចប់​ប៉ុន្មានខែមុននេះ គណបក្សក្រៅ​រដ្ឋាភិបាលចំនួន​៤ បានចាប់ដៃគ្នា ឈរ​លើមូលដ្ឋាន​តស៊ូមតិរួម ក្នុងការជំរុញ​ឱ្យគណបក្ស​កាន់អំណាច​យូរជាងគេ ធ្វើកំណែ​ទម្រង់ប្រព័ន្ធបោះឆ្នោត និងលំហ​សិទ្ធិនយោបាយឡើងវិញ ក្រោយពួកគេរក​ឃើញថា ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ-សង្កាត់ឆ្នាំ២០២២ មានភាពចម្រូងចម្រាស់យ៉ាងច្រើន។

លោក ហង្ស ពុទ្ធា មន្ត្រីជាន់ខ្ពស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ផ្ដល់បទសម្ភាសន៍អំឡុងពេលដំណើការដាក់ឱ្យ​​សាកល្បង​​​ធ្វើ​​​តេស្ត​​ទឹក​ថ្នាំជ្រលក់​​​ដៃលុ​ប​មិន​ជ្រះ ជា​លើក​ដំបូង សម្រាប់បម្រើឱ្យការបោះឆ្នោតឃុំសង្កាត់ខាងមុខ នៅ​ទីស្តីកា​រ គ.ជ.ប នៅ​ព្រឹកថ្ងៃទី​១៣ ខែឧសភា ឆ្នាំ២០២២។

គ.ជ.ប លុប​ឈ្មោះ​អ្នក​បោះឆ្នោ​ត​ជាង​១០​ម៉ឺន​នាក់ ខណៈ​​អ្ន​កចុះ​ឈ្មោះ​ថ្មី​មាន​ជាង ៤០​ម៉ឺន​នាក់

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លុប​​ឈ្មោះអ្ន​ក​បោះឆ្នោត​ជាង ១០​ម៉ឺន​នាក់ (១០៤ ៩៥៦នាក់​) ចេញ​ពី​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ឆ្នាំ​២០២២ បន្ទាប់ពីធ្វើបច្ចុប្បន្នភាពទៅលើបញ្ជីឈ្មោះ​បោះឆ្នោត ខណៈ​ចំនួ​ន​អ្នក​ចុះ​ឈ្មោះថ្មី ត្រូវ​បាន​ប៉ាន់​ស្មានថា​មាន​ប្រមាណជាង ៤០​ម៉ឺន​នាក់ (៤០៩ ០៥៦នាក់)។

មន្ត្រីជាន់ខ្ពស់ គ.ជ.ប ជួបពិភាក្សាការងារជាមួយមន្ត្រីតំណាងគណបក្សភ្លើងទៀន គណបក្សឆន្ទៈខ្មែរ គណបក្សកែទម្រង់កម្ពុជា និងគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ពាក់ព័ន្ធការកែលម្អប្រព័ន្ធបោះឆ្នោត នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ នៅទីស្ដីការ គ.ជ.ប។

បក្ស​​ចំនួន​​​៤​បង្ហាញ​​មោ​ទក​ភា​ព​​​លើ​​យន្តការ​​ជំរុញ​​កំណែ​ទ​ម្រង់​​ប្រព័ន្ធ​​​​បោះឆ្នោត ​ទោះ​គ្មាន​ភ្លើង​ខៀវ​​ពី គ.ជ.ប.

គណប​ក្ស​ក្រៅ​​​រដ្ឋាភិ​បា​ល​​​ចំ​នួ​ន​​​៤ ស​ម្អា​ង​​ពី​​​សញ្ញា​ណ​វិជ្ជមា​​​ន​​​​លើ​យ​ន្តកា​រ​ត​ស៊ូ​​មតិ​រួ​ម​​គ្នា ដើម្បី​​ជំ​​រុ​​ញ​​កា​​​រកែ​ល​ម្អប្រ​​​ព័​​ន្ធ​​​បោះ​ឆ្នោត​​​ដែល​​​គ្រប់​គ្រង​​ដោយ​​គណបក្ស​កាន់​​អំណាច បើទោះ​បី​​​​​​ គ.ជ.ប.​ មិ​ន​​ទា​ន់​​ផ្តល់​​​ច​​​​ម្លើយ​​​​ជាផ្លូ​វ​​កា​រ​ជុំ​វិញ​លទ្ធ​ផល​​​ជំនួ​ប​​​​ក្តី​​។

គណប​ក្សក្រៅរ​ដ្ឋា​ភិបា​លចំនួន៤ ស្នើ​រដ្ឋសភាកុំបោះឆ្នោតគាំទ្រវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០

គណប​ក្ស​នយោ​​បាយចំ​នួ​ន៤ដែលនៅ​ក្រៅ​រដ្ឋា​ភិបាល​ស្នើ​​​រ​ដ្ឋ​សភាគ្រប់គ្រងដោយគណបក្ស ប្រជាជនកម្ពុជា​​កុំ​ឱ្យអនុម័តការ​ស្នើកែ​រដ្ឋធម្ម ​នុញ្ញ​លើ​​ក​ទី១០ដែ​​ល​​ស្នើ​ឡើងដោយប​ក្សកា​ន់អំ​ណា​ច​ដោយស​ម្អា​ងថា ​កែ​ស្នើកែ​ច្បា​ប់កំ​ពូលជាថ្មីទៀតនេះ បា​​​​​ន​កា​​​​​​ត់​ប​ន្ថយ​អំណា​ច​សភា​ រារាំ​ងដ​ល់ដំ​ណើ​រកា​រ​ប្រ​ជា​ធិបតេយ្យ ​សេ​រីព​​ហុប​ក្ស​​ផ្ទុយ​នឹ​ងស្មា​រតី​រ​ដ្ឋ​ធ​ម្ម​​​​នុ​ញ្ញ​ដើម​។​

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ