ទីតាំងមេដឹកនាំកូរ៉េជួបគ្នាកំពុងក្លាយជាកន្លែងទេសចរណ៍ពេញនិយម

ប្រជា​ពលរដ្ឋ​កូរ៉េទាំងពីរ​កំពុង​តែ​ពេញ​និយម​ធ្វើ​ដំណើរ​ទៅ​កាន់​​ទី​តាំង ដែល​មេដឹក​នាំ​របស់​ពួក​គេ​បាន​ជួប​គ្នា​កាល​ពី​ថ្ងៃ​ទី​២៧​ខែ​មេសា ដោយ​ពួក​គេ​សម្តែង​កាយ​វិការ​ដូច​ដែល​​មេដឹក​នាំ​ធ្វើ​និង​សម្តែង​ការ​ចង់​បាន​សន្តិភាព​។​​

អាមេរិក និង​កូរ៉េ​ខាង​ត្បូង​ជជែក​គ្នា​ក្រោយ​កូរ៉េ​ខាង​ជើង​​គំរាម​លុប​ចោល​ជំនួប

មេដឹកនាំ​អាមេរិក និង​កូរ៉េ​ខាង​ត្បូង បាន​​ជជែក​គ្នា​នៅ​ថ្ងៃ​នេះ បន្ទាប់​ពី​កូរ៉េ​ខាង​ជើង​បាន​គំរាម​លុប​ចោល​ជំនួប​កំពូល​ជាមួយ​ក្រុង​វ៉ាស៊ីងតោន។ នេះ​បើតាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

ទី​ប្រឹក្សា​សន្តិ​សុខ​របស់​អា​មេរិក​ចាត់​ទុក​ករណី​កូរ៉េខាងជើង​ដូច​លីប៊ី

ទីប្រឹក្សា​ប្រឹក្សា​សន្តិសុខ​ជាតិ​របស់​​សហរដ្ឋ​អាមេរិក​លោក John Bolton​ បាន​ប្រៀប​ធៀប​ស្ថាន​ភាព​កូរ៉េខាង​ជើង​កំពុង​តែ​ដើរ​ចូល​គន្លង​របស់​ប្រទេស​លី​ប៊ី​ ដែល​មាន​សង្គ្រាម​ស៊ីវិល​រហូត​ដល់​មាន​ការ​សម្លាប់​មេដឹកនាំ។​

ត្រាំ​ត្រៀម​ខ្លួន​ជា​ស្រេច​ប៉ុន្តែ​លោក​គីម​ព្រមាន​លុប​គម្រោង​ជួប​

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​បញ្ជាក់​ថា​ លោក​​ត្រៀម​ខ្លួន​ស្រេច​ក្នុង​ការ​ជួប​ជាមួយ​លោក​ គីម​ជុង​អ៊ុន មេដឹកនាំ​កូរ៉េខាង​ជើង​នៅពេល​ខាង​មុខ​នេះ ដើម្បី​ពិភាក្សា​ពី​បញ្ហា​កម្ម​វិធី​អាវុធ​នុយ​ក្លេ​អ៊ែ​នៅ​ឧប​ទ្វីប​កូរ៉េ។

សិង្ហបុរីពង្រឹងសន្តិសុខត្រៀមទទួលលោកគីមនិងលោកត្រាំ

សិង្ហបុរីជាប្រទេសដែនកោះតូចមួយនៅអាស៊ីអាគ្នេយ៍ដែលមានផ្ទៃដីតែជាង៧០០គីឡូម៉ែត្រការ៉េ និងមានប្រជាជនប្រមាណ៥លាននាក់ កំពុងតែមមាញឹកក្នុងការរៀបចំទីតាំងសម្រាប់ការជួបគ្នារវាងមេដឹកនាំអាមេរិក​និងមេដឹកនាំកូរ៉េខាងជើងនៅពេលខាងមុខនេះ។

កូរ៉េ​ខាង​ជើង​បដិសេធ​តួនាទី​នៅ​ក្នុង​ការ​វាយ​ប្រហារ​ប្រព័ន្ធ​កុំព្យូទ័រលើ​ពិភពលោក

កូរ៉េ​ខាង​ជើង កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ បាន​ទាត់​ចោល​ទាំង​កំហឹង​នូវ​សេចក្ដី​រាយការណ៍​នានា​ដែល​ភ្ជាប់​របប​ឯកោ​មួយ​នេះទៅ​នឹង​ការ​វាយ​ប្រហារ​តាម​ប្រព័ន្ធ​កុំព្យូទ័រ​នៅ​លើ​ពិភព​លោក ដែល​ធ្វើ​ឲ្យ​កុំព្យូទ័រ​រាប់​ពាន់​គ្រឿង​​ក្លាយ​ជា​ចំណាប់​ខ្មាំង

កូរ៉េ​ខាង​ជើង​បាញ់​គ្រាប់​មីស៊ីល​ថ្មី​ទៀត​ក្រោយ​មេដឹកនាំ​ថ្មី​កូរ៉េ​ខាង​ត្បូង​ឡើង​កាន់​តំណែង

យោធា​កូរ៉េ​ខាង​ត្បូង​បាន​ឲ្យ​ដឹង​ថា កូរ៉េ​ខាង​ជើង​បាន​បាញ់​គ្រាប់​មីស៊ីល​ជា​ថ្មី​ទៀត​ហើយ​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ ​ហោះ​បាន​ចម្ងាយ ៧០០​គីឡូម៉ែត្រ ដែល​ការ​បាញ់​នេះ​ធ្វើ​ឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ ក្រោយ​ពី​មេដឹកនាំ​ថ្មី​ចូល​កាន់​តំណែង​នៅ​កូរ៉េ​ខាង​ត្បូង ជាមួយ​ការ​សន្យា​ចូល​រួម​ក្នុង​កិច្ច​ពិភាក្សា​ជាមួយ​ក្រុង​ព្យុងយ៉ាង

កូរ៉េ​ខាង​ត្បូង​ប្រុង​ជើង​ការ​ខណៈ​កូរ៉េ​ខាង​ជើង​ត្រៀម​រៀបចំ​ពិធី​រំលឹក​ខួប​យោធា

ប្រទេស​កូរ៉េ​ខាង​ត្បូង បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ម្សិល​មិញ​ថា ខ្លួន​ស្ថិត​ក្នុង​លក្ខណៈ​ប្រុង​ប្រយ័ត្ន​ខ្ពស់​នៅ​ចំពោះ​មុខ​ការ​ប្រារព្ធ​ខួប​សំខាន់​មួយ​ទៀត​របស់​កូរ៉េ​ខាង​ជើង ដែល​នឹង​មាន​ការ​ប្រមូល​ផ្ដុំ​គ្រឿង​សព្វាវុធ​ធុន​ធំ នៅ​តាម​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរចំពេល​​ដែល​មាន​ក្ដី​បារម្ភ​អំពី​ការ​សាក​ល្បង​គ្រាប់​បែក​នុយក្លេអ៊ែរ​ធ្វើ​ឡើង​ដោយ​ក្រុង​ព្យុងយ៉ាង

អាមេរិក​ជំរុញ​ការ​ដាក់​ទណ្ឌកម្ម​លើ​កូរ៉េ​ខាង​ជើងជុំ​វិញ​កម្មវិធី​នុយក្លេអ៊ែរ

ក្រសួង​រតនាគារ​អាមេរិក នៅ​ថ្ងៃ​នេះ បាន​ដាក់​ទណ្ឌកម្ម​ទៅ​​លើ​ក្រុម​ជំនួញ ១១​ តំណាង​ឲ្យ​កូរ៉េ​ខាង​ជើង និង​ក្រុមហ៊ុន​ឧស្សាហកម្ម​មួយ ដែល​នេះ​គឺ​ជា​​ការ​ព្យាយាម​ឡោម​ព័ទ្ធ​សេដ្ឋកិច្ច​របស់​រដ្ឋ​ឯកោ​មួយ​នេះ ដែល​កំពុង​ព្យាយាម​ផលិត​អាវុធ​នុយក្លេអ៊ែរ។ នេះ​ដោយ​យោង​តាម​ការ​ចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP

មេដឹកនាំ​កូរ៉េ​ខាង​ជើង​ថា ម៉ាស៊ីន​ថ្មី​ជា​កំណើត​ថ្មី​នៃ​ឧស្សាហកម្ម​គ្រាប់​មីស៊ីល

ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​កូរ៉េ​ខាង​ជើង បាន​ប្រកាស​នៅ​ថ្ងៃ​នេះ​ថា កូរ៉េ​ខាង​ជើង​បាន​សាក​ល្បង​ម៉ាស៊ីន​ទើប​តែ​ផលិត​ឡើង​ថ្មី នៅ​ឯ​ស្ថានីយ៍​បាញ់​គ្រាប់​រ៉ុកកែត តុងឆាងរី ហើយ​មេដឹកនាំ​ក្រុង​ព្យុងយ៉ាង លោក គីម ជុងអ៊ុន បាន​និយាយ​ថា ការ​សាក​ល្បង​ប្រកប​ដោយ​ជោគ​ជ័យ​នេះ គឺ​ជា​កំណើត​ថ្មី​នៃ​ឧស្សាហកម្ម​គ្រាប់​រ៉ុកកែត

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ