អាមេរិកជំរុញឲ្យចិនបន្តដាក់សម្ពាធលើកូរ៉េខាងជើង
រដ្ឋអំណាចទីក្រុងវ៉ាស៊ីនតោន ជំរុញឲ្យទីក្រុងប៉េកាំង បន្តដាក់សម្ពាធលើកូរ៉េខាងជើង ឲ្យត្រឡប់ទៅរកតុចរចាវិញ ដើម្បីការពារកុំឲ្យទីក្រុងព្យុងយ៉ាង បន្តកម្មវិធីអាវុធនុយក្លេអ៊ែបង្កជម្លោះនៅក្នុងតំបន់។
រដ្ឋអំណាចទីក្រុងវ៉ាស៊ីនតោន ជំរុញឲ្យទីក្រុងប៉េកាំង បន្តដាក់សម្ពាធលើកូរ៉េខាងជើង ឲ្យត្រឡប់ទៅរកតុចរចាវិញ ដើម្បីការពារកុំឲ្យទីក្រុងព្យុងយ៉ាង បន្តកម្មវិធីអាវុធនុយក្លេអ៊ែបង្កជម្លោះនៅក្នុងតំបន់។
មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានប្រកាសថ្ងៃនេះថា ប្រទេសនេះជិតចាប់ផ្ដើមសាកល្បងគ្រាប់មីស៊ីលឆ្លងទ្វីបហើយ។ នេះដោយយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។Reuters បានដកស្រង់សម្ដីលោក គីម ដែលបានថ្លែងតាមទូរទស្សន៍ថា ការស្រាវជ្រាវ និងការអភិវឌ្ឍសម្ភារៈសឹកថ្មីៗ កំពុងដំណើរការទៅយ៉ាងសកម្ម ហើយការរៀបចំសម្រាប់សាកល្បងគ្រាប់ឆ្លងទ្វីប ក៏កំពុងឈានដល់ដំណាក់កាលចុងក្រោយដែរ។
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅថ្ងៃនេះ បានជួបប្រជុំគ្នាដើម្បីពិភាក្សាបញ្ហាសិទ្ធិមនុស្សនៅប្រទេសកូរ៉េខាងជើង ដោយមិនខ្វល់នឹងការជំទាស់ពីប្រទេសចិន រុស្ស៊ី និងប្រទេស ៣ទៀត ដែលបានព្យាយាមរារាំងកិច្ចប្រជុំនេះនោះឡើយ។
រដ្ឋអាជ្ញាប្រទេសកូរ៉េខាងត្បូង គ្រោងនឹងសាកសួរប្រធានាធិបតី អ្នកស្រី ផាក ហ្គឹនហេ នៅសប្ដាហ៍នេះ ជុំវិញរឿងអាស្រូវនយោបាយ ដែលកំពុងរួមរិតតំណែងរបស់គាត់នៅពេលនេះ
ទីភ្នាក់ងារព័ត៌មាន Reuters បានផ្សាយថា កាលពីថ្ងៃម្សិលមិញនេះ អាមេរិកបានសម្រេចហាមឃាត់ជាផ្លូវការនូវរាល់ស្ថាប័នហិរញ្ញវត្ថុអាមេរិកទាំងអស់ មិនឲ្យបើក ឬរក្សាទុកគណនីធនាគារណាមួយ ដែលត្រូវបានបង្កើតឡើងក្នុងនាមធនាគារកូរ៉េខាងជើង។
កូរ៉េខាងជើង កំពុងប្រឈមមុខនឹងទឹកជំនន់យ៉ាងធ្ងន់ធ្ងរ ដោយបានផ្ដាច់ជីវិតមនុស្ស ៦០នាក់ និងបង្ខំឲ្យមនុស្សជាង ៤ម៉ឺន ៤ពាន់នាក់ គ្មានផ្ទះសម្បែង។ នេះដោយយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP ដែលបានដកស្រង់ព័ត៌មានពីទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង។
សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងបារាំង បានជំរុញក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ឲ្យដាក់ទណ្ឌកម្មថ្មី ទៅលើកូរ៉េខាងជើង ជុំវិញការសាកល្បងគ្រាប់បែកនុយក្លេអ៊ែរដ៏ធំបំផុត និងលើកទី ៥ របស់ប្រទេសនេះ ខណៈដែលក្រុមប្រឹក្សាមួយនេះ បានថ្កោលទោសចំពោះសកម្មភាពរបស់ក្រុងព្យុងយ៉ាង។ នេះដោយយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
ក្រសួងការពារជាតិរបស់កូរ៉េខាងត្បូងបានបញ្ជាក់នៅថ្ងៃចន្ទនេះថា មន្រ្តីចារកម្មយោធាជាន់ខ្ពស់ម្នាក់របស់កូរ៉េខាងជើងដែលមើលការខុសត្រូវលើការងារចារកម្ម បានរត់ទៅចុះចូលជាមួយកូរ៉េខាងត្បូង។
កូរ៉េខាងជើងបានផ្សព្វផ្សាយខ្សែវីឌីអូមួយ រយៈពេល៤នាទី១១វិនាទី មានឈ្មោះថា ជោគវាសនាចុងក្រោយ ដែលខ្សែវីឌីអូនេះ ពិពណ៌នាពីយុទ្ធនាការនៃការធ្វើសង្គ្រាមកាលពីអតីតកាល និង ផែនការបាញ់អាវុធនុក្លេអ៊ែកំទេចសហរដ្ឋអាមេរិក។
ក្នុងខ្សែវីឌីអូនោះ បានបង្ហាញពីទិដ្ឋភាពនៃការធ្វើសង្គ្រាមតាំងពីឆ្នាំ១៩៥០មក ហើយកងទ័ពអាមេរិកទទួលរងការខូចខាត និង បរាជ័យជាបន្តបន្ទាប់។ ក្នុងខ្សែវីឌីអូ ក៏បានបង្ហាញ រូបភាពអាវុធនុយក្លេអ៊ែបាញ់ចេញពីនាវាមុជទឹក ហើយហោះទៅលើកប់ពពក
កងទ័ពរបស់សហរដ្ឋអាមេរិក បានរាយការណ៍ថា នាវាចម្បាំងរបស់កូរ៉េខាងជើង បានបាត់ដោយពួកគេសង្ស័យថា បានលិច ស្របពេលដែលសមយុទ្ធរវាងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកនៅតែបន្ត។
នាវាសហប្រតិបត្តិការរបស់សហរដ្ឋអាមេរិកនៅជិតនាវារបស់កូរ៉េខាងជើងបានរាយការណ៍ថា នាវារបស់កូរ៉េខាងជើងបានបាត់ជាច្រើនថ្ងៃមកហើយ។ នេះបើតាមសារព័ត៌មានBBC News។
VOD គឺជាស្ថាប័នព័ត៌មានឯករាជ្យដែលផ្តល់ព័ត៌មាន ផលិតកម្មវិធីវិទ្យុ និងការផ្សព្វផ្សាយតាមរយៈគេហទំព័រអ៊ីនធើណេត។
© ២០២២ រក្សាសិទ្ធិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម