កូរ៉េ​ខាង​ត្បូង​ប្រុង​ជើង​ការ​ខណៈ​កូរ៉េ​ខាង​ជើង​ត្រៀម​រៀបចំ​ពិធី​រំលឹក​ខួប​យោធា

ប្រទេស​កូរ៉េ​ខាង​ត្បូង បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ម្សិល​មិញ​ថា ខ្លួន​ស្ថិត​ក្នុង​លក្ខណៈ​ប្រុង​ប្រយ័ត្ន​ខ្ពស់​នៅ​ចំពោះ​មុខ​ការ​ប្រារព្ធ​ខួប​សំខាន់​មួយ​ទៀត​របស់​កូរ៉េ​ខាង​ជើង ដែល​នឹង​មាន​ការ​ប្រមូល​ផ្ដុំ​គ្រឿង​សព្វាវុធ​ធុន​ធំ នៅ​តាម​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរចំពេល​​ដែល​មាន​ក្ដី​បារម្ភ​អំពី​ការ​សាក​ល្បង​គ្រាប់​បែក​នុយក្លេអ៊ែរ​ធ្វើ​ឡើង​ដោយ​ក្រុង​ព្យុងយ៉ាង។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

កូរ៉េ​ខាង​ជើង បាន​ប្រកាស​កាល​ពី​ថ្ងៃ​ម្សិល​មិញ​ថា ស្ថានភាព​កិច្ចការ​នៅ​ឧប​ទ្វីប​កូរ៉េ​មាន​គ្រោះ​ថ្នាក់​យ៉ាង​ខ្លាំង ដោយសារ​តែ​ផែនការ​សង្គ្រាម​នុយក្លេអ៊ែរ​របស់​អាមេរិក ដែល​មាន​បំណង​រំលោភ​បំពាន​លើ​អធិបតេយ្យ​ភាព​ប្រទេស​ដទៃ។

ក្រុម​មន្ត្រី​អាមេរិក​និយាយ​ថា យន្ត​ហោះ​ទម្លាក់​គ្រាប់​បែក​ស្ថិត​ត្រូវ​បាន​ដាក់​ឲ្យ​ស្ថិត​ក្នុង​ស្ថានភាព​ប្រុង​ប្រយ័ត្ន​ខ្ពស់​ខុស​ពី​សព្វ​មួយ​ដង ដែល​ជា​សញ្ញា​បង្ហាញ​ពី​ការ​ត្រៀម​ខ្លួន​របស់​ក្រុង​ប៉េកាំង បើទោះបី​ជា​​ក្រុម​មន្ត្រី​ចិន​ព្យាយាម​បង្វែរ​ក្ដី​បារម្ភ​ក៏​ដោយ។ ក្រុង​ប៉េកាំង​បាន​បដិសេធ​ថា យន្តហោះ​ចម្បាំង​របស់​ខ្លួន​មិន​បាន​ស្ថិត​ក្នុង​ស្ថានភាព​ប្រុង​ប្រយ័ត្ន​ខ្ពស់​នោះ​ឡើយ។

ចំណែក​នៅ​ឯ​រុស្ស៊ី​ឯណោះ​វិញ អ្នក​នាំ​ពាក្យ​វិមាន​ក្រឹមឡាំង បាន​បដិសេធ​ថា រុស្ស៊ី​មិន​បាន​បញ្ជូន​ទ័ព និង​សព្វាវុធ​ទៅ​កាន់​ព្រំដែន​ជាប់​នឹង​កូរ៉េ​ខាង​ជើង​នោះ​ឡើយ។

ទាំង​មន្ត្រីអាមេរិក និង​កូរ៉េ​ខាង​ត្បូង សុទ្ធ​តែ​បាន​និយាយ​ថា កូរ៉េ​ខាង​ជើង​អាច​សាក​ល្បង​គ្រាប់​បែក​នុយក្លេអ៊ែរ​នា​ពេល​ឆាប់ៗ​ខាង​មុខ​នេះ ដែល​ជា​ការ​រំលោភ​ទៅ​នឹង​ទណ្ឌកម្ម​របស់​អង្គការ​សហ​ប្រជាជាតិ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ