មេដឹកនាំ​កូរ៉េ​ខាង​ជើង​ថា ម៉ាស៊ីន​ថ្មី​ជា​កំណើត​ថ្មី​នៃ​ឧស្សាហកម្ម​គ្រាប់​មីស៊ីល

មេដឹកនាំ​កូរ៉េ​ខាង​ជើង​ (រូបភាពពីទីភ្នាក់ងារ​ Reuters)

ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​កូរ៉េ​ខាង​ជើង បាន​ប្រកាស​នៅ​ថ្ងៃ​នេះ​ថា កូរ៉េ​ខាង​ជើង​បាន​សាក​ល្បង​ម៉ាស៊ីន​ទើប​តែ​ផលិត​ឡើង​ថ្មី នៅ​ឯ​ស្ថានីយ៍​បាញ់​គ្រាប់​រ៉ុកកែត តុងឆាងរី ហើយ​មេដឹកនាំ​ក្រុង​ព្យុងយ៉ាង លោក គីម ជុងអ៊ុន បាន​និយាយ​ថា ការ​សាក​ល្បង​ប្រកប​ដោយ​ជោគ​ជ័យ​នេះ គឺ​ជា​កំណើត​ថ្មី​នៃ​ឧស្សាហកម្ម​គ្រាប់​រ៉ុកកែត។ នេះ​ដោយ​យោង​តាមការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

ប្រព័ន្ធ​ផ្សព្វផ្សាយ​កូរ៉េ​ខាង​ជើង បាន​ផ្សាយ​បន្ត​ថា ម៉ាស៊ីន​ថ្មី​នោះ នឹង​ជួយ​ប្រទេស​នេះ ឲ្យ​សម្រេច​បាន​សមត្ថភាព​ខាង​បាញ់​ផ្កាយ​រណប​លំដាប់​ពិភព​លោក ដែល​បង្ហាញ​ថា ការ​សាក​ល្បង​នោះ ហាក់​ដូច​ជា​ម៉ាស៊ីន​​​ប្រភេទ​ថ្មីសម្រាប់​បាញ់​គ្រាប់​មីស៊ីល​រយៈ​ចម្ងាយ​ឆ្ងាយ។

សហរដ្ឋ​អាមេរិក និង​ចិន បាន​សន្យា​ធ្វើ​ការ​រួម​គ្នា ដើម្បី​នាំ​កូរ៉េ​ខាង​ជើង​ឲ្យ​ដើរ​លើ​ផ្លូវ​មួយ​ផ្សេង​វិញ និង​ដើរ​ចេញ​ពី​កម្មវិធី​ផលិត​អាវុធ​របស់​គេ បន្ទាប់​ពី​ប្រមុខ​កាទូត​អាមេរិក លោក Rex Tillerson បាន​ជួប​ពិភាក្សា​ជាមួយ​សមភាគី​ចិន កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។

កូរ៉េ​ខាង​ជើង​បាន​សាក​ល្បង​គ្រាប់​បែក​នុយក្លេអ៊ែរ ៥​លើក​រួច​មក​ហើយ និង​បាន​បាញ់​គ្រាប់​មីស៊ីល​ជា​បន្ត​បន្ទាប់ ហើយ​ត្រូវ​បាន​ក្រុម​អ្នក​ជំនាញ​ជឿ​ថា រដ្ឋ​ឯកោ​មួយ​នេះ​កំពុង​តែ​ផលិត​មីស៊ីល​បំពាក់​ក្បាល​គ្រាប់​នុយក្លេអែរ ដែល​អាច​បាញ់​ដល់​អាមេរិក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ