ទី​ប្រឹក្សា​សន្តិ​សុខ​របស់​អា​មេរិក​ចាត់​ទុក​ករណី​កូរ៉េខាងជើង​ដូច​លីប៊ី

លោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន (វេបសាយបរទេស)

ទីប្រឹក្សា​ប្រឹក្សា​សន្តិសុខ​ជាតិ​របស់​​សហរដ្ឋ​អាមេរិក​លោក John Bolton​ បាន​ប្រៀប​ធៀប​ស្ថាន​ភាព​កូរ៉េខាង​ជើង​កំពុង​តែ​ដើរ​ចូល​គន្លង​របស់​ប្រទេស​លី​ប៊ី​ ដែល​មាន​សង្គ្រាម​ស៊ីវិល​រហូត​ដល់​មាន​ការ​សម្លាប់​មេដឹកនាំ។​

កាល​ពី​ឆ្នាំ​២០០៣​មេដឹកនាំ​លីប៊ី​លោក​ មូម៉ា​ ហ្គា​ដាហ្វី បាន​យល់​ព្រម​ទម្លាក់​កម្មវិធី​អាវុធ​នុយ​ក្លេអ៊ែ​ ដើម្បី​ប្តូរ​យក​ការ​ដក​ទណ្ឌ​កម្ម​សេដ្ឋ​កិច្ច​។​ បន្ទាប់​មក​មេដឹកនាំផ្តាច់ការ​រូប​នេះ​ត្រូវ​បាន​សម្លាប់​ដោយ​ក្រុម​បះបោរ​។​

កាល​ពី​ថ្ងៃ​ពុធ​ទីក្រុង​ព្យុង​យ៉ាង​ បាន​ព្រមាន​ថា ​លោក​គីម ជុង​អ៊ុន​ អាចនឹង​មិន​ចូល​រួម​ការ​ប្រជុំ​ជាមួយ​មេដឹកនាំ​សហ​រដ្ឋ​អាមេរិក​នៅ​ថ្ងៃទី​១២​ខែ​មិថុនា​ខាង​មុខ​នេះ​ទេ។​

ទោះ​យ៉ាង​ណា​គំ​និត​លើក​ឡើង​របស់​លោក John Bolton​ ត្រូវបាន​លោកប្រធានាធិបតី ដូណល ត្រាំ យល់ឃើញផ្ទុយពីនោះវិញ ដោយលោកនៅតែគិតវិជ្ជមាន​ក្នុងការជួបជាមួយលោក គីម ជុងអ៊ុន។​

លោក ដូណល ត្រាំ យល់ថា ស្ថានភាព​ កូរ៉េខាងជើង គឺមិនដូចស្ថានភាព​នៅក្នុងប្រទេស​លីប៊ី នោះទេ។ លោកត្រាំ យល់ថា លោក គីម ជុងអ៊ុន នៅតែ គិតរិះរកមធ្យោបាយ ធ្វើយ៉ាងណាឲ្យ ប្រទេសកូរ៉េខាងជើង​ទទួលបាន​ការរីកចម្រើន។ ដោយលោកថា កូរ៉េខាងជើង​កំពុងតែរៀបចំខ្លួន​ដើម្បីទទួលបាន​វិស័យឧស្សាហកម្មរីកចម្រើនដូចនៅប្រទេសកូរ៉េខាងត្បូង។​

​​ក្នុងគោលការណ៍នៃជំនួន​រវាងលោក​គីម​ជុងអ៊ុន និង លោក ដូណល ត្រាំ នៅខែមិថុនា ខាងមុខនោះ គឺអាមេរិក​ចង់ឲ្យកូរ៉េខាងជើងទម្លាក់ចោលកម្មវិធីអាវុធនុយក្លេអ៊ែ ចំណែកកូរ៉េខាងជើងត្រូវការ ឲ្យមានការធានាការពារសុវត្ថិភាព និងជួយសេដ្ឋកិច្ចឲ្យមានការរីកចម្រើនដូចប្រទេស អភិវឌ្ឍន៍ ផ្សេងៗទៀត។​

បើទោះបីជាមានការប្រឈមមុខគ្នាក្នុងជំនួបពេលខាងមុខរវាងមេដឹកនាំសហរដ្ឋអាមេរិក និង មេដឹកនាំកូរ៉េខាងជើងក៏ដោយ តែរហូតដល់ថ្ងៃសុក្រនេះ មិនទាន់មានព័ត៌មានណាដែលបញ្ជាក់ថា មេដឹកនាំទាំងពីរសម្រេចលុបចោលគម្រោងនៃជំនួបនោះនៅឡើយទេ។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ